Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បង្កើត​ច្បាប់​ថ្មី អាច​ឃុំ​ខ្លួន​បរទេស ដែល​ចូល​​​ដែន​សមុទ្រ​ចិន​ខាង​ត្បូង

បានផុស

នៅ

ច្បាប់​ឆ្មាំ​សមុទ្រ​ថ្មី​របស់​ចិន ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សៅរ៍​ទី​១៥ ខែ​មិថុនា នេះ នឹង​អនុញ្ញាត​ឲ្យ​មន្ត្រី​របស់​ខ្លួន​​មាន​សិទ្ធិ​ឃុំ​ខ្លួន​ជន​បរទេស ដែល​ចូល​មក​តំបន់​ដែន​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​មិន​ចាំបាច់​កាត់​ទោស​​​ជាមុន។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ច្បាប់​ថ្មី​របស់​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ទើប​បង្ហោះ​នៅ​លើ​អនឡាញ បាន​បញ្ជាក់​ថា ការ​ឃុំ​ខ្លួន​​អាច​មាន​រយៈពេល​រហូត​ដល់ ៦០​ថ្ងៃ​ឯណោះ ហើយ​ក្នុង​ករណី​ដែល​ជន​ត្រូវ​ឃុំ មិន​​បង្ហាញ​អត្តសញ្ញាណ និង​សញ្ជាតិ​ច្បាស់​លាស់​ទេ នោះ​ការ​ឃុំ​នឹង​បន្ត​រហូត​ទាល់​តែ​ពួក​គេ​ឆ្លើយ​សារភាព។ មួយ​វិញ​ទៀត​ រយៈពេល​ឃុំ​នឹង​ចាប់​ផ្ដើម​រាប់​ ទាល់​តែ​​​មាន​ការ​កំណត់​ដឹង​ពី​អត្តសញ្ញាណ​របស់​ជន​ជាប់​ឃុំ។

បន្ថែម​ពី​នេះ ក្នុង​ច្បាប់​ថ្មី​របស់​ចិន ក៏​បាន​​បើក​ដៃ​ឲ្យ​​​ភ្នាក់ងារ​ឆ្មាំ​សមុទ្រ​របស់​ខ្លួន អាច​មាន​សិទ្ធិ​ឃាត់​​ទុក​នាវា ឬ​កប៉ាល់​​របស់​បរទេស ដែល​​ធ្វើ​ដំណើរ​​ខុស​ច្បាប់​​ចូល​មក​ក្នុង​ដែន​ទឹក​ជម្លោះ​របស់​​ក្រុង​ប៉េកាំង។

ទន្ទឹម​នឹង​​ការ​ចេញ​ច្បាប់​ថ្មី ចិន​បាន​ដាក់​ពង្រាយ​ឆ្មាំ​សមុទ្រ និង​ទូក​ល្បាត​ជា​ច្រើន​គ្រឿង​នៅ​លើ​ផ្ទៃ​ទឹក ហើយ​​បាន​ប្រែ​ក្លាយ​តំបន់​មួយ​ចំនួន​នៅ​​សមុទ្រ​ចិន​ខាង​ត្បូង ទៅ​ជា​កោះ​យោធា​​សិប្បនិម្មិត។

យ៉ាង​ណា​មិញ គេ​នៅ​មិន​​ទាន់​​សង្កេត​ឃើញ​មាន​ប្រតិកម្ម​​ពី​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​​​ការ​អនុម័ត​ច្បាប់​ថ្មី​របស់​ចិន​នេះ​នៅ​​​ឡើយ​ទេ។

(រូបភាព៖ Philstar)

សូម​បញ្ជាក់​ថា ក្រុង​ប៉េកាំង បាន​ទាមទារ​អធិបតេយ្យភាព​ស្ទើរ​តែ​ទាំង​ស្រុង​នៅលើ​​សមុទ្រ​ចិន​​ខាង​ត្បូង​​ដោយ​គ្មាន​មូលដ្ឋាន​​ផ្លូវ​ច្បាប់​​ ហើយ​​ចិន​បាន​ច្រានចោល​នូវ​ការ​ទាមទារ​​​របស់​បណ្ដា​ប្រទេស​​អាស៊ី​អាគ្នេយ៍​​មួយ​ចំនួន ព្រម​ទាំង​សេចក្ដី​សម្រេច​​របស់​អន្តរជាតិ​។

ជា​រឿយៗ កប៉ាល់​ចិន និង​ហ្វីលីពីន បាន​ប្រឈម​មុខ​ដាក់​គ្នា​​នៅ​ជុំវិញ​តំបន់​ Second Thomas Shoal ដោយ​​ចិន​បាន​ចោទ​ហ្វីលីពិន​ថា បាន​​យ​ក​កប៉ាល់​យោធា​បរ​ចូល​ក្នុង​តំបន់​ជម្លោះ​ដោយ​​ខុស​ច្បាប់។ ដោយ​ឡែក ហ្វីលីពីន ក៏​បាន​ចោទ​ប្រកាន់​វិញ​ផង​ដែរ​ថា ឆ្មាំ​សមុទ្រ​ចិន​បាន​ប្រើ​អាកប្បកិរិយា​ព្រៃផ្សៃ និង​អមនុស្សធម៌ ប្រឆាំង​កប៉ាល់​ហ្វីលីពីន ដែល​នេះ​គឺ​ជា​សកម្មភាព​ខុស​ច្បាប់ បង្ខិត​​បង្ខំ ឈ្លានពាន និង​​បោក​ប្រាស់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម