ព័ត៌មានអន្ដរជាតិ
១២ប្រទេស មិនព្រមចុះហត្ថលេខាលើសេចក្តីប្រកាស របស់សន្និសីទសន្តិភាពអ៊ុយក្រែន
តាមការចុះផ្សាយរបស់សារព័ត៌មាន RIA Novosti កាលពីថ្ងៃអាទិត្យទី១៦ខែមិថុនា ក្នុងចំណោមប្រទេសចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន ដែលស្វីសធ្វើជាម្ចាស់ផ្ទះ, មានប្រទេសចំនួន១២ បានបដិសេធចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ចុងក្រោយ ខណៈ៧៩ប្រទេស ឯកភាព។
យ៉ាងណាក៏ដោយ សារព័ត៌មាននេះមិនបញ្ចេញឈ្មោះទេ ថាជាប្រទេសណាខ្លះដែលមិនព្រមចុះហត្ថលេខានិងហេតុផលអ្វីទើបបដិសេធសេចក្តីថ្លែងការណ៍ចុងក្រោយបែបនេះ ប៉ុន្តែបើយោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud មានបន្ទូលថា បើសិនជាចង់បានដំណើរការពេញលេញឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាពក្នុងជម្លោះអ៊ុយក្រែនមែននោះ គឺត្រូវតែមានការចូលរួមពីសំណាក់ភាគីរុស្ស៊ី។
ទោះបែបនេះក្តី សេចក្តីថ្លែងការណ៍ចុងក្រោយ មិនទាន់ផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ ប៉ុន្តែបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដោយលើកឡើងពីសេចក្តីព្រាងកាលពីថ្ងៃទី១៣ខែមិថុនា, សេចក្តីថ្លែងការណ៍នេះ គឺស្តីបន្ទោសរុស្ស៊ី ចំពោះសង្រ្គាមប្រឆាំងអ៊ុយក្រែន ដោយចោទប្រកាន់ថា ទីក្រុងមូស្គូ បានបង្កឲ្យមានការឈឺចាប់ក្រៃលែង និងបង្កមហន្តរាយចំពោះមនុស្សជាតិ ក៏ដូចជាបង្កើតហានិភ័យនិងវិបត្តិ បង្កផលប៉ះពាល់ជាសកល។
លើសពីនេះ ឯកសារចុងក្រោយ ក៏អំពាវនាវឲ្យគោរពបូរណភាពទឹកដីរបស់អ៊ុយក្រែន នៅក្នុងព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាពិសេសឲ្យអ៊ុយក្រែនគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ឡើងវិញ ក៏ដូចជាច្រកចូលទៅកាន់កំពង់ផែសមុទ្រខ្មៅ និងសមុទ្រ Azov ផងដែរ។ ឯកសារនេះ ថែមទាមទារឲ្យមានការដោះលែងឈ្លើយសឹកទាំងអស់ តាមរយៈលក្ខខណ្ឌដោះដូរគ្នា និងការធ្វើមាតុភូមិនិវត្តន៍កុមារអ៊ុយក្រែន ដែលត្រូវបាននិរទេស និងផ្លាស់ទីលំនៅដោយខុសច្បាប់ទៀតផង។
សូមបញ្ជាក់ជាថ្មី ប្រទេសស្វីស បានយករមណីយដ្ឋាន Buergenstock នៅខាងក្រៅទីក្រុង Lucerne ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលថ្ងៃទី១៥-១៦ខែមិថុនា ខណៈប្រទេសនិងអង្គការជាង១៦០នាក់ត្រូវបានអញ្ជើញឲ្យចូលរួម ប៉ុន្តែជិតពាក់កណ្តាលបានបដិសេធ ដោយសារតែអវត្តមានរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ២ប្រទេសទៀត ប្រកាសមិនចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន នៅ ស្វីស
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ