Connect with us

ព័ត៌មានអន្ដរជាតិ

ជម្លៀសមនុស្សជាង​១០០០នាក់​​ បន្ទាប់ពីភ្លើងឆេះព្រៃដ៏ធំវាយប្រហាររដ្ឋ Los Angeles

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស ១,២០០ នាក់ដែលរួមមានក្រុមអ្នកឡើងភ្នំបោះតង់ ត្រូវបានបង្ខំឲ្យជម្លៀសចេញ បន្ទាប់ពីមានភ្លើងឆេះព្រៃដ៏ធំដំបូងគេប្រចាំឆ្នាំនៅរដ្ឋ Los Angeles រីករាលដាលលើផ្ទៃដីប្រមាណ៦០​គីឡូម៉ែត្រការ៉េ។​​ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៧ ខែ មិថុនា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រធានផ្នែកនៃនាយកដ្ឋានពន្លត់អគ្គិភ័យ បានឲ្យដឹងថា ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងធ្វើការក្នុងស្ថានភាពដ៏លំបាក និងផ្លូវចោត ដើម្បីពន្លត់ភ្លើងដែលឆាបឆេះ ខណៈដែលខ្យល់បក់ខ្លាំងនិងខ្យល់​កន្ត្រាក់​​បាន​បង្អាក់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុមពន្លត់តាមយន្តហោះ ​ក្នុង​ការ​ទម្លាក់​ទឹកពន្លត់​ភ្លើង​។

ភ្លើងនេះត្រូវបានគេឲ្យឈ្មោះថា Post Fire ដែលបានឆាបឆេះរាលដាលយ៉ាងឆាប់រហ័សហើយមានត្រឹមតែ ២ភាគរយប៉ុណ្ណោះដែលបានរលត់កាលពីល្ងាចថ្ងៃអាទិត្យ។ ទោះបីជាយ៉ាងណាគ្មានអ្នករងរបួសណាម្នាក់ត្រូវបានរាយការណ៍នោះទេ ខណៈមូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត។

ទន្ទឹមនឹងនេះ នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ក៏មានភ្លើងឆេះព្រៃតូចមួយបានឆាបឆេះកាលពីថ្ងៃអាទិត្យបានជំរុញឱ្យមានការបញ្ជាជម្លៀស និងការព្រមានប្រជាជនដែលនៅតំបន់ជុំវិញនោះ។ ទោះបីជាគ្មានផ្ទះណាមួយត្រូវបានគំរាមកំហែងប៉ុន្តែក្រុមមន្ត្រីបានព្រមានអ្នកស្រុកក្បែរនោះដែលមនុស្សប្រហែល ១៩,០០០ត្រៀមជម្លៀសចេញ ប្រសិនបើភ្លើងឆេះកាន់តែខ្លាំងទៅភាគខាងត្បូង។

គួរបញ្ជាក់ថា រដ្ឋមួយចំនួននៅសហរដ្ឋអាមេរិកបានទទួលរងនូវភ្លើងឆេះព្រៃជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដែលបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញជារឿយៗ។ ខណៈកាលពីឆ្នាំ​២០២០ PacifiCorp ដែលជាក្រុមហ៊ុនថាមពលអគ្គិសនីនៅភាគខាងលិចសហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន ១៧៨ លានដុល្លារដល់ជនរងគ្រោះដោយភ្លើងឆេះព្រៃនៅរដ្ឋ Oregon ផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម