ព័ត៌មានអន្ដរជាតិ
នូវែលសេឡង់ ថា ខ្មាសគេ ព្រោះយន្តហោះដឹកនាយករដ្ឋមន្ត្រីឧស្សាហ៍ខូច
យន្តហោះយោធានូវែលសេឡង់ ដែលដឹកលោកនាយករដ្ឋមន្ត្រី Christopher Luxon សំដៅទៅកាន់ប្រទេសជប៉ុន បានខូចនៅពាក់កណ្ដាលផ្លូវកាលពីថ្ងៃទី១៦ ខែមិថុនា ដោយតម្រូវឲ្យមានការផ្លាស់ប្ដូរលោកនាយករដ្ឋមន្ត្រីទៅជិះតាមជើងហោះហើរពាណិជ្ជកម្មវិញ។ នេះបើយោងតាមការប្រកាសរបស់ការិយាល័យនាយករដ្ឋមន្ត្រីនូវែលសេឡង់ នៅថ្ងៃចន្ទទី១៧ ខែមិថុនា ឆ្នាំ២០២៤។

លោក Luxon គ្រោងនឹងចំណាយពេល៤ថ្ងៃនៅក្នុងក្រុងតូក្យូ ដើម្បីជួបនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និយាយអំពីការផ្សព្វផ្សាយពាណិជ្ជកម្មរបស់នូវែលសេឡង់។ កំឡុងពេលធ្វើដំណើរ លោក Luxon បានជិះយន្តហោះកងកម្លាំងការពារជាតិនូវែលសេឡង់ Boeing 757 តែត្រូវបានខូច នៅពេលចតចាក់សាំងនៅក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ដែលជាហេតុនាំឲ្យគណៈប្រតិភូធុរកិច្ច និងអ្នកកាសែត ត្រូវជាប់ខ្លួនក្នុងរដ្ឋធានី Port Moresby ខណៈដែលលោក Luxon បានហោះហើរបន្តតាមជើងយន្តហោះពាណិជ្ជកម្មទៅកាន់ទីក្រុងតូក្យូ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Judith Collins រដ្ឋមន្ត្រីក្រសួងការពារជាតិនូវែលសេឡង់ បានប្រាប់ស្ថានីយវិទ្យុ Newstalk ZB ថា បញ្ហាខូចយន្តហោះនេះគឺឧស្សាហ៍កើតឡើង ហើយវាជាភាពអាម៉ាសមួយរបស់នូវែលសេឡង់។ លោកបន្តថា ក្រសួងរបស់លោកនឹងចាត់ចែងមធ្យោបាយដឹកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូតាមជើងហោះពាណិជ្ជកម្មវិញ ចាប់ពីពេលនេះទៅ ខណៈដែលយន្តហោះយោធា Boeing 757 ទាំង២គ្រឿង របស់នូវែលសេឡង់ មានអាយុកាលចំណាស់ខ្លាំងដល់ទៅជាង ៣០ឆ្នាំ ហើយមិនសូវមានសុវត្ថិភាព។
សូមបញ្ជាក់ថា បច្ចុប្បន្ន កងកម្លាំងការពារជាតិនូវែលសេឡង់ កំពុងជួបប្រទះនឹងបញ្ហាឧបករណ៍ប្រើប្រាស់ចាស់ៗ និងកង្វះខាតចំនួនកងកម្លាំង។ រដ្ឋាភិបាល បានប្រកាសថានឹងចំណាយបន្ថែមទៀតលើវិស័យការពារជាតិ ប៉ុន្តែទន្ទឹមគ្នានេះដែរក៏ព្យាយាមកាត់បន្ថយការចំណាយដែលមិនចាំបាច់ ខណៈពេលប្រទេសកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?