Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកណាតូ ចាប់ផ្តើមពិភាក្សាគ្នា ដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ ត្រៀមធ្វើសង្គ្រាម

បានផុស

នៅ

អគ្គលេខាធិការណាតូ លោក Jens Stoltenberg បានប្រាប់ទៅសារព័ត៌មានអង់គ្លេស ​Telegraph កាលពីថ្ងៃអាទិត្យទី១៦ខែមិថុនាថា រដ្ឋជាសមាជិកអង្គការនេះ បានចាប់ផ្តើមការពិគ្រោះយោបល់គ្នាហើយ ទាក់ទងនឹងតម្រូវការ ដាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ក្នុងស្ថានភាពប្រុងជើងការ ត្រៀមធ្វើសង្គ្រាម។

អគ្គលេខាធិការណាតូ លោក Jens Stoltenberg (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកលើកឡើងថា ភ្លាមៗយើងមិនទាន់ពិភាក្សាអំពីថាតើនឹងមានក្បាលគ្រាប់ចំនួនប៉ុន្មាន ដែលនឹងដាក់ឲ្យប្រុងជើងការឬនៅក្នុងការឃ្លាំងទេ ប៉ុន្តែបញ្ហាទាំងនេះ តម្រូវឲ្យមានការពិគ្រោះយោបល់គ្នាជាមុនសិន ហើយតម្លាភាពលើបញ្ហានេះ ទៀតសោត នឹងជួយបង្ហាញជាសារច្បាស់ៗថា ណាតូនៅតែជា សម្ព័ន្ធមិត្តនុយក្លេអ៊ែរ។

ស្របពេលជាមួយគ្នានោះ លោកបានសង្កត់ធ្ងន់ថា “ត្បិតតែគោលដៅចុងក្រោយរបស់ណាតូ គឺជាពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរក៏ពិតមែន ប៉ុន្តែដរាបណាអាវុធនុយក្លេអ៊ែរនៅតែមាន យើងនឹងរក្សាសមត្ថភាពនុយក្លេអ៊ែររបស់យើង។ បើណាតូគ្មាននុយក្លេអ៊ែរ, ពិភពលោកក្នុងដៃរុស្ស៊ី ចិន និងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ ពិតជាគ្រោះថ្នាក់ជាក់ជាមិនខាន”។

(រូបថត៖ Flickr)

លើសពីនេះ លោកព្រមានថា ប្រទេសចិន កំពុងវិនិយោគខ្លាំងណាស់ លើសព្វាវុធទំនើបៗ រួមទាំងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលនឹងកើនឡើងដល់ ១ ០០០ក្បាលគ្រាប់ នៅដើមឆ្នាំ ២០៣០ផងដែរ។

ការព្រមានរបស់លោក Stoltenberg ធ្វើឡើងបន្ទាប់ពី G7 រិះគន់ចិននិងរុស្ស៊ីយ៉ាងចាស់ដៃ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន ហើយអំពាវនាវឲ្យទីក្រុងប៉េកាំង បញ្ឈប់ការផ្គត់ផ្គង់បច្ចេកវិទ្យាសព្វាវុធដល់ទីក្រុងមូស្គូ និងប្រឆាំងយោធូបនីយកម្មរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិកទៀតផង។

សូមបញ្ជាក់ថា តួលេខអំពីអាវុធនុយក្លេអ៊ែរប្រតិបតិ្តការលើសកលលោក នៅតែជាអាថ៌កំបាំងដ៏កំពូល ប៉ុន្តែក្រុមអ្នកជំនាញអះអាងថា សហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរប្រតិបតិ្តការប្រហែល ១ ៧០០គ្រាប់ក្នុងចំណោមគ្រាប់ទាំង ៣ ៧០០របស់ខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិកបារម្ភថា ចិន​ ទំនង​ជា​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ១៥០០​គ្រាប់ ត្រឹម​ឆ្នាំ ​២០៣៥

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ៧ នាទីutes មុន

នាយករដ្ឋមន្ត្រីបន្តទាក់ទាញអ្នកវិនិយោគមកកម្ពុជាជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

លោក ប៉ែន បូណា៖ «បច្ចុប្បន្ន យើងកំពុងរស់នៅក្នុងសន្តិភាព ប៉ុន្តែ ក្នុងបណ្តាញសង្គមនៅមានសង្គ្រាមយ៉ាងក្តៅគគុកដែលទាមទារឱ្យយើងត្រូវចេះគ្រប់គ្រង»

ព័ត៌មានជាតិ១៦ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមស្របពេលថ្ងៃ ១៤កុម្ភៈ

ក្រសួងកសិកម្ម
ព័ត៌មានជាតិ១៧ នាទីutes មុន

ក្រសួងកសិកម្មអំពាវនាវដល់អាជីវករលក់ដុំ និងរាយ ថ្នាំ ជី កសិកម្មឲ្យបង្កើនការលក់ដូរប្រកប​ដោយវិជ្ជាជីវៈ

ព័ត៌មានជាតិ១៧ នាទីutes មុន

២០២៤ មានសមាជិក ប.ស.ស រងគ្រោះជាង ១ ម៉ឺន ៦ ពាន់នាក់ ស្លាប់ជិត ៣ រយនាក់ ដោយគ្រោះថ្នាក់ចរាចរណ៍

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម