Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​២​ករណី​ហើយ ដោយសារដាច់សរសៃឈាមខួរក្បាល ព្រោះ​រលក​កម្ដៅ​ខ្លាំង​នៅ​ប្រទេសស៊ីប

បានផុស

នៅ

យោងតាមក្រសួងសុខាភិបាលប្រទេសស៊ីប បានឲ្យដឹងថាមនុស្សវ័យចំណាស់ទីពីរម្នាក់បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីរលកកម្តៅខ្លាំងវាយប្រហាររយៈពេលមួយសប្តាហ៍ ដែលបានធ្វើឱ្យប្រទេសកោះមេឌីទែរ៉ាណេភាគខាងកើតនេះមានសីតុណ្ហភាពខ្ពស់បំផុតក្នុងខែមិថុនា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៧ ខែ មិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យអង្គការសេវាសុខភាពរដ្ឋបានឲ្យដឹងថា ស្ត្រីអាយុ ៨៤ ឆ្នាំម្នាក់បានស្លាប់មួយថ្ងៃបន្ទាប់ពីការចូលសម្រាក​ព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃសុក្រ។ នៅមានអ្នកជំងឺ​ចាស់​បី​នាក់​ទៀត​កំពុងស្ថិតនៅក្នុងសភាព​ធ្ងន់ធ្ងរ។ប្រទេសក៏កំពុងមានចំនួនប្រជាជនចូលមន្ទីរពេទ្យបានកើនឡើង ខណៈសីតុណ្ហភាពនៅលើកោះបានកើនឡើងពេញមួយសប្តាហ៍លើសពី ៤០ អង្សាសេ។

ស្របពេលជាមួយគ្នានេះ សីតុណ្ហភាពកើនឡើង និងខ្យល់បក់ខ្លាំងក៏បានបង្អាក់កិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យ រួមទាំងនៅតំបន់ភ្នំមួយភាគនិរតីនៃរដ្ឋធានី Nicosia ជាតំបន់ព្រៃឈើជាង ៣,២ គីឡូម៉ែត្រការ៉េ ត្រូវបានឆេះ។ កាលពីសប្តាហ៍មុន អ្នកស្រុកចំនួន ៤៩ នាក់នៅក្នុងសហគមន៍ចំនួនពីរនៅស្រុក Paphos ភាគខាងលិចនៃកោះនេះក៏ត្រូវបានជម្លៀសទៅកាន់សណ្ឋាគារ ដោយសារភ្លើងឆេះព្រៃផងដែរ ខណៈដែលយន្តហោះមកពីប្រទេសក្រិក និងហ្ស៊កដានីបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យនេះ។

គួរបញ្ជាក់ថា ​មួយរយៈចុងក្រោយនេះ សីតុណ្ហភាពនៅទូទាំងពិភពលោកមានការកើនឡើងគួរឲ្យកត់សម្គាល់​ ក្រៅពីប្រទេសស៊ីបក៏មានប្រទេសដូចជាប្រទេសឥណ្ឌា​ បង់ក្លាដែស ក្រិក ​និង សហរដ្ឋអាមេរិកនៅតំបន់មួយចំនួន ដែលកំពុងប្រឈមនឹងរលកកម្ដៅខ្លាំងវាយលុកបណ្ដាលឲ្យមានមនុស្សស្លាប់ដោយសារជំងឺដាច់សរសៃរឈាមខួរក្បាល និងបង្កើនហានិភ័យភ្លើងឆេះព្រៃផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ៣៥ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ៤៣ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម