Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីថៃ និងភរិយា ប្រកាសទ្រព្យសម្បត្តិ

បានផុស

នៅ

​តាម​ការ​ប្រកាស​ទ្រព្យ​សកម្មនិង​បំណុល​ចុង​ក្រោយ, នាយក​រដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន និង​ភរិយា ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ ១.០២ ពាន់​លានបាត បើគិតជាដុល្លារស្មើនឹង ២៧.៧លានដុល្លារអាមេរិក។

នាយក​រដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន និង​ភរិយា (រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសេដ្ឋា បានប្រកាសទ្រព្យសម្បត្តិ នៅចំពោះមុខ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ នៅថ្ងៃចន្ទទី១៧ខែមិថុនា និងត្រូវបានចុះផ្សាយដោយគេហទំព័រ The Nation។ 

បើគិតតែលោកម្នាក់ឯង នាយករដ្ឋមន្ត្រីថៃរូបនេះ បានប្រកាស​មាន​ទ្រព្យសម្បត្តិ​ ​៦៥៩​លាន​បាត ក្នុងនោះរួមបញ្ចូលទាំងសាច់ប្រាក់១លានបាត, ប្រាក់បញ្ញើ ៦៨.៩៨លានបាត, ប្រាក់វិនិយោគ១.៣០លានបាត, រថយន្ត Aston Martin DB5 មួយគ្រឿងតម្លៃ ៥០លានបាត, ដីឡូត៍តម្លៃ ១៥៨.៤លានបាត, អចលនទ្រព្យតម្លៃ១៥៦.៤២លានបាត និងនាឡិកាតម្លៃ១២១.៩៥លានបាត រួមទាំងនាឡិកា Patek Philippe 5470P-001 តម្លៃ៣០លានបាតផងដែរ។

នាយក​រដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន (រូបថត៖ Bloomberg)

ចំណែកភរិយា​គឺលោកស្រី​វេជ្ជបណ្ឌិត Pakpilai Thavisin វិញ​ បាន​ប្រកាសមាន​ទ្រព្យសម្បត្តិ​ប្រមាណ ៣៦១លាន​បាត។ នេះរាប់បញ្ចូលទាំងសាច់ប្រាក់ ១.៨០លានបាត, ប្រាក់បញ្ញើ ៤៧.០២លានបាត និងការវិនិយោគ៥២.៣៥លានបាត។

សូមបញ្ជាក់ជាថ្មី លោក សេដ្ឋា មកពីគណបក្សភឿថៃ បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីការជាប់គាំងនយោបាយអស់រយៈពេល៣ខែ។ ការឡើងកាន់តំណែងរបស់លោក គឺបន្ទាប់ពីបេក្ខជនឈ្នះឆ្នោតមកពីគណបក្សចលនាឆ្ពោះទៅមុខលោក ភីថា មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសភា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន និងភរិយា ប្រកាសទ្រព្យសម្បត្តិរបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម