ព័ត៌មានអន្ដរជាតិ
ឪពុកនិងកូន អង់គ្លេស ក្រោយកើតមហារីកក្រពេញប្រូស្តាត បង្ហាញរឿង ៣ ដែលបុរសគួរធ្វើមុនគេ
នៅអាយុ ៧៦ ឆ្នាំ លោក Bob Ridley តែងតែមានការព្រួយបារម្ភអំពីជំងឺមហារីកក្រពេញប្រូស្តាត។ ព្រោះឪពុកគាត់ធ្លាប់មានជំងឺនេះពីមុនមក។ ដូច្នេះគាត់វាស់កម្រិត PSA (Prostate-Specific Antigen) ជាទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយ Bob បានរកឃើញថាកម្រិត PSA របស់គាត់គឺខ្ពស់ជាងធម្មតា។ មុននឹងត្រូវគេរកឃើញថាមានជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលទី៣ ក្រុមគ្រូពេទ្យបានព្យាករថាគាត់នឹងមានពេលវេលាត្រឹមតែ១០ឆ្នាំប៉ុណ្ណោះដើម្បីរស់។
ពីរបីសប្តាហ៍ក្រោយមក កូនប្រុសអាយុ ៥២ ឆ្នាំរបស់ Andrew Ridley បានចាប់ផ្តើមមានការឈឺចាប់នៅចំហៀងខ្លួនរបស់គាត់។ វេជ្ជបណ្ឌិតបានព្យាករណ៍ គាត់ប្រហែលជាមានគ្រួសក្នុងតម្រងនោម ប៉ុន្តែការស្គេន CT បានបង្ហាញឲ្យឃើញនូវកូនកណ្តុរដែលរីកធំខុសពីធម្មតានៅក្នុងពោះ និងត្រគាករបស់គាត់។

បន្ទាប់ពីមួយខែក្រោយមក គ្រូពេទ្យបានបញ្ជាក់ថា លោក Andrew មានជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលទី ៤ ដែលបានរីករាលដាលដល់ឆ្អឹងខ្នង និងខួរឆ្អឹងរបស់គាត់ហើយឲ្យគាត់រស់នៅបានត្រឹមតែ ៥ ឆ្នាំទៀតប៉ុណ្ណោះ។
សម្រាប់គ្រួសារ Ridley វាត្រូវបានចាត់ទុកថាពិបាកដោះស្រាយណាស់។ ប៉ុន្តែអ្នកទាំងពីរមានសុទិដ្ឋិនិយម និងបានទទួលការព្យាបាលជាមួយនឹងការព្យាបាលដោយអរម៉ូន និងការព្យាបាលដោយប្រើគីមី ដើម្បីពន្យឺតការវិវត្តនៃជំងឺមហារីកបន្ថែមទៀត។
រឿងរ៉ាវរបស់គ្រួសារ Ridley វាគឺជាការរំលឹកដល់បុរសទាំងអស់អំពីសារៈសំខាន់នៃការរកឃើញជំងឺមហារីកដំបូង។ ជាពិសេសមហារីកក្រពេញប្រូស្តាត នេះជាជំងឺមហារីកដែលកើតមានច្រើនបំផុតចំពោះបុរសរឿង ៣ ដែលបុរសគួរធ្វើរួមមាន៖
១ ពិនិត្យកម្រិត PSA ជាប្រចាំ
ការធ្វើតេស្តឈាមដើម្បីវាស់កម្រិត PSA (Prostate-Specific Antigen) គឺជាវិធីមួយដើម្បីរកមើលជំងឺមហារីកក្រពេញប្រូស្តាតនៅដំណាក់កាលដំបូង។ ពួកគេប្រហែលជាមិនទាន់មានរោគសញ្ញានៅឡើយ។
២ សង្កេតមើលរោគសញ្ញាមិនប្រក្រតី
យកចិត្តទុកដាក់ចំពោះរោគសញ្ញាមិនធម្មតាដូចជា ឈឺខ្នង ឈឺឆ្អឹង ពិបាកបត់ជើងតូច ឬមានឈាមក្នុងទឹកនោម។ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាទាំងនេះ អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់។
៣ ពិគ្រោះជាមួយវេជ្ជបណ្ឌិត
ប្រសិនបើអ្នកមានប្រវត្តិគ្រួសារមានជំងឺមហារីក ឬមានកត្តាហានិភ័យផ្សេងទៀត។ អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកភ្លាមៗ ដើម្បីរៀបចំផែនការធ្វើតេស្តរកមើលមហារីកសមស្រប៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តី អាមេរិក អាយុ១១៤ឆ្នាំ ប្រាប់គន្លឹះអាយុវែង ក្រោយចូលកំណត់ត្រាពិភពលោក Guinness

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច