Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់វាយប្រហារភាគខាងត្បូងប្រទេសចិន ខណៈសីតុណ្ហភាពកើនឡើងនៅតំបន់ផ្សេងទៀត

បានផុស

នៅ

ក្រសួងឧតុនិយមរបស់ប្រទេសចិន បានចេញការប្រកាសអាសន្នពីសីតុណ្ហភាពកើនឡើងខ្ពស់ ដោយតំបន់ជាច្រើននៅទូទាំងប្រទេសបានជួបប្រទះនូវកំដៅដ៏ខ្លាំង ខណៈដែលខេត្តភាគខាងត្បូងជាច្រើនបានចេញការព្រមានអំពីទឹកជំនន់ធ្ងន់ធ្ងរ ដោយសារតែភ្លៀងធ្លាក់ខ្លាំង។​ នេះបើយោងតាមការចេញផ្សាយរបស់ទីភាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ១៧ ខែ មិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងឧតុនិយមចិន បានព្យាករ​សីតុណ្ហភាពអតិបរមាពី ៣៧-៣៩ អង្សាសេ នៅផ្នែកខ្លះនៃ Xinjiang​​ ម៉ុងហ្គោលី និង Henan  កាលពីថ្ងៃអាទិត្យ។ ខណៈទីក្រុងប៉េកាំងបានចេញការព្រមានអំពីរលកកម្ដៅខ្ពស់បំផុតទីពីរ ដែលព្យាករ​ថាសីតុណ្ហភាពនឹងឡើងដល់លើសពី៣៧អង្សាសេនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ ។

ទូរទស្សន៍រដ្ឋចិន CCTV ក៏បានរាយការណ៍ដែរថា ខេត្ត Liaoning ភាគឦសានរបស់ប្រទេសចិន សីតុណ្ហភាពនឹងឡើងដល់ ៤០ទៅ៤២ អង្សាសេក្នុងរយៈពេលពីរថ្ងៃខាងមុខនេះ។ ទោះបីជាយ៉ាងណាអាំងតង់ស៊ីតេនៃសីតុណ្ហភាពខ្ពស់នឹងថយចុះនៅភាគខាងជើងប្រទេសចិន និងតំបន់រវាងទន្លេលឿង និងទន្លេ Huaihe។

ស្របពេលជាមួយគ្នានេះ ភ្លៀងធ្លាក់ខ្លាំងក៏បានបោកបក់ខេត្ត Fujian ភាគអាគ្នេយ៍រយៈពេលប្រាំពីរថ្ងៃ នឹងត្រូវបានព្យាករថាចំនួនទឹកនឹងបង្កើនកម្រិតទឹកនៅក្នុងទន្លេមួយចំនួនលើសពីកម្រិតប្រកាសអាសន្ន ខណៈអាជ្ញាធរ​ក៏បានបញ្ចេញ​ទឹក​ចេញ​ពី​អាង​ស្តុក​ទឹក​ជា​ច្រើន​។

ចំណែកអាជ្ញាធរក្នុងតំបន់ Guangxi បានប្រកាសថាកម្រិតទឹកទន្លេក្នុងតំបន់មួយចំនួនបានលើសពីកម្រិតប្រកាសអាសន្ន ហើយសិស្សម្នាក់ត្រូវស្លាប់នៅក្នុងទឹកជំនន់នៅទីក្រុង Guilin ភាគខាងត្បូងផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៤ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៨ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម