Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក រិះគន់​វៀតណាម រឿង​ដំណើរ​ទស្សនកិច្ច​របស់ ពូទីន

បានផុស

នៅ

សហរដ្ឋ​អាមេរិក បាន​​សម្ដែង​ការ​មិន​ពេញ​ចិត្ត ដែល​វៀតណាម​បាន​អញ្ជើញ​​មេ​ដឹក​នាំ​​រុស្ស៊ី លោក វ៉្លាឌឺមៀ ពូទីន ឲ្យ​​ធ្វើ​ទស្សនកិច្ច​​ក្នុង​ទីក្រុង​ហាណូយ នៅ​​សប្ដាហ៍​នេះ។ នេះ​បើ​យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់​ព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៤។

អគារ​រដ្ឋាភិបាល​វៀតណាម (រូបភាព៖ Bamboo)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម​ចំនួន​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២០ ខែ​មិថុនា ដើម្បី​ជួប​ជាមួយ​លោក To Lam ដែល​ជា​ប្រធានាធិបតី​​ថ្មី​របស់​វៀតណាម។ រដ្ឋាភិបាល​ក្រុង​ហាណូយ មិន​បាន​ទៅ​ចូលរួម​​នៅក្នុង​កិច្ច​ប្រជុំ​សន្ដិភាព​អ៊ុយក្រែន​នៅ​ប្រទេស​ស្វីស​នោះ​ទេ កាល​ពី​ចុង​សប្ដាហ៍​មុន តែ​វៀតណាម​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ BRICS នៅ​រុស្ស៊ី កាល​ពី​ដើម​សប្ដាហ៍​មុន​ទៅ​វិញ។ សកម្មភាព​បែប​នេះ ត្រូវ​​គេ​ដឹង​ថា​ជា​ការ​បង្ហាញ​ភាព​ស្មោះត្រង់​របស់​គណបក្ស​កុម្មុយនិស្ត​​វៀតណាម​ចំពោះ​រុស្ស៊ី តែ​​បាន​ធ្វើ​​​​ឲ្យ​អាមេរិក​មិន​ពេញ​ចិត្ត​​ទៅ​វិញ។

អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​វៀតណាម បាន​លើក​ឡើង​ថា វៀតណាម​មិន​គួរ​​ផ្ដល់​ជា​វេទិកា​​ជួយ​ឲ្យ​រុស្ស៊ី​​​​​អាច​ផ្សព្វផ្សាយ​អំពី​សង្គ្រាម​ឈ្លានពាន​របស់​​ខ្លួន​​នៅ​អ៊ុយក្រែន​នោះ​ឡើយ ដែល​ប្រការ​នេះ​​ប្រៀប​​ដូច​ជា​​​ការ​ជំរុញ​ឲ្យ​រុស្ស៊ី​បំពាន​ច្បាប់​អន្តរជាតិ​ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត​​អ៊ីចឹង។

លោក វ៉្លាឌឺមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី (រូបភាព៖ AFP)

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ បេសកជន​សហ​ភាព​អឺរ៉ុប បាន​រៀបចំ​គម្រោង​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម តែ​ត្រូវ​ខាង​វៀតណាម​បដិសេធ ព្រោះ​តែ​​ខ្លាច​ជំនួប​នេះ​​រាំង​ស្ទះ​​ដល់​ដំណើរ​ទស្សនកិច្ច​របស់​​រុស្ស៊ី ដែល​នឹង​ត្រៀម​​ធ្វើ​​ក្នុង​សប្ដាហ៍​នេះ​ឯង។ សហ​ភាព​អឺរ៉ុប បាន​​សម្ដែង​នូវ​សេចក្ដី​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​វៀតណាម។

សូម​បញ្ជាក់​ថា នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​នៅ​វៀតណាម​របស់​រុស្ស៊ី គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៧ ហើយ​ក៏​ជា​លើក​ទី​៥​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ពូទីន ទំនង​​ជា​មាន​ការ​ចុះ​កិច្ច​ព្រមព្រៀង​លើ​វិស័យ​ជា​ច្រើន​ដូចជា ពាណិជ្ជកម្ម ការ​វិនិយោគ បច្ចេកវិទ្យា និង​ការ​អប់រំ។ បន្ថែម​ពី​នេះ ក្នុង​នោះ​ក៏​នឹង​មាន​​ការ​ពិភាក្សា​​គ្នា​អំពី​បញ្ហា​រសើប​មួយ​ចំនួន​ផង​ដែរ តែ​​​នឹង​មិន​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ជា​សាធារណៈ​នោះ​​​ទេ៕

ដោយ៖ ឈាង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣៩ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម