Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu ប្រកាស រំលាយគណៈរដ្ឋមន្ត្រីសង្គ្រាម

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Al Jazeera នៅថ្ងៃចន្ទទី១៧ខែមិថុនា នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាន​ប្រកាសរំលាយ ​គណៈរដ្ឋមន្ត្រី​សង្គ្រាមហើយ។

(រូបថត៖ A News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំអ៊ីស្រាអែល បានប្រកាសសេចក្តីសម្រេចនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខនយោបាយ ហើយរឿងនេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីលោក Benny Gantz នៃគណបក្សប្រឆាំង បានដើរចេញពីគណៈរដ្ឋមន្ត្រី​ដែលមានសមាជិក៦នាក់មួយនេះ។

ទោះភ្លាមៗមិនទាន់មានការបញ្ជាក់ច្បាស់ពីមូលហេតុនៃការរំលាយក៏ដោយ ប៉ុន្តែគេដឹងថា ដើមចមនៅពីក្រោយសេចក្តីសម្រេចនេះ គឺដោយសារតែការខ្វែងគំនិតនិងមិនចុះសម្រុងគ្នាក្នុងចំណោមសមាជិកគណៈរដ្ឋមន្ត្រីពាក់ព័ន្ធសង្គ្រាមជាមួយក្រុមប៉ាឡេស្ទីន ជាពិសេសប្រតិបត្តិការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា។

(រូបថត៖ AFP)

ដូច្នេះ ឥឡូវនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងត្រូវធ្វើការពិគ្រោះយោបល់អំពីយុទ្ធសាស្រ្តសង្គ្រាមនៅតំបន់ហ្គាហ្សា ជាមួយរដ្ឋមន្ត្រីមួយចំនួនតូចរួមទាំងរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant និងរដ្ឋមន្ត្រីក្រសួងកិច្ចការយុទ្ធសាស្ត្រ Ron Dermer ផងដែរ។

សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រី​សង្គ្រាមនេះ ​ត្រូវ​បាន​បង្កើត​ឡើង​រយៈពេល​ប្រាំ​ថ្ងៃ ​បន្ទាប់​ពី​ផ្ទុះសង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស ហើយ​មិន​ត្រឹមតែ​លោក Netanyahu និង Gantz ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​រដ្ឋមន្ត្រី​ការពារជាតិ Yoav Gallant ផងដែរ ខណៈអ្នកនយោបាយផ្សេងទៀតដូចជា Gadi Eisenkot និង Ron Dermer បានចូលរួមជាអ្នកសង្កេតការណ៍៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តួអង្គសំខាន់ ដើរចេញពីគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោក Netanyahu 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម