Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់ខ្លួនព្រះចៅអធិការវត្តថៃដែលផ្ញើសារទៅកុមារជាង២០នាក់ សុំរួមភេទ

បានផុស

នៅ

ប៉ូលិសខេត្ត Udon Thani កាលពីថ្ងៃអង្គារបានឆែកឆេរកុដិរបស់ព្រះសង្ឃ Pramuk Jaroensuk ព្រះជន្ម៤៩វស្សាដែលជាព្រះចៅអធិការវត្តមួយនៅក្នុងស្រុក Ban Pheu បន្ទាប់ពីអ្នកភូមិម្នាក់ឈ្មោះ Noy នៅក្នុងឃុំ Kheu Nam បានដាក់ពាក្យបណ្តឹងដោយចោទប្រកាន់ថា ព្រះចៅអធិការបានហៅកូនស្រីអាយុ១២ឆ្នាំរបស់នាងឲ្យទៅរួមភេទជាមួយព្រះតេជគុណ។

នៅក្នុងកុដិ ក្រុមមន្ត្រីបានរកឃើញទូរស័ព្ទដៃចំនួន២គ្រឿងនិង Tablet មួយគ្រឿងដែលមានវីដេអូឃ្លីបព្រះតេជគុណសម្រេចកាមដោយខ្លួនឯង។ វីដេអូនោះគឺជាវីដេអូដែល Noy អះអាងថា ព្រះតេជគុណ Pramuk ផ្ញើទៅឲ្យកូនស្រីរបស់គាត់រួមជាមួយនឹងពាក្យសរសេរថា “ឆ្លើយតបខ្ញុំវិញផង ប្រសិនបើអ្នកចង់បានប្រាក់ដោយងាយស្រួល”។

This image has an empty alt attribute; its file name is 20201104_monk_tn.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Noy បានប្រាប់ប៉ូលិសថា នៅពេលដែលនាងឃើញវីដេអូជាមួយនឹងការអញ្ជើញក្នុងទូរស័ព្ទកូនស្រីរបស់នាង នាងបានឆ្លើយដោយសួរថា តើគាត់ចង់បានអ្វី។

នាងនិយាយថា “អ្នកផ្ញើសារបាននិយាយថា គាត់នឹងឲ្យប្រាក់២,០០០បាតជាថ្នូរនឹងការរួមភេទជាមួយគាត់។ ខ្ញុំបានស្វែងរកឈ្មោះរបស់គាត់ហើយរកឃើញថា គាត់ជាព្រះចៅអធិការវត្តនេះដូច្នេះខ្ញុំបានជូនដំណឹងដល់ប៉ូលិស។ កូនស្រីខ្ញុំបាននិយាយថា មិត្តភក្តិរបស់នាងដែលរៀនថ្នាក់ទី៦ក៏បានទទួលការអញ្ជើញស្រដៀងគ្នាពីជនសង្ស័យដែរ”។

ការស៊ើបអង្កេតបឋមបានបង្ហាញថា ព្រះតេជគុណ Pramuk គឺជាអ្នកស្រុក Khon Kaen និងបួសជាព្រះសង្ឃអស់រយៈពេល២៣ឆ្នាំមកហើយ។ ព្រះតេជគុណបានផ្លាស់មកវត្តក្នុងស្រុក Pheu district នៃខេត្ត Udon Thani កាលពី១១ឆ្នាំមុនហើយត្រូវបានជ្រើសរើសជាព្រះចៅអធិការព្រោះវត្តនេះមានព្រះសង្ឃតែបីអង្គប៉ុណ្ណោះ។

ព្រះតេជគុណ Pramuk បានសារភាពថា ព្រះតេជគុណបានផ្ញើសារអញ្ជើញហើយបានផ្ញើវីដេអូសម្រេចកាមដោយខ្លួនឯងទៅកាន់ក្មេងៗជាង២០នាក់ទាំងប្រុសទាំងស្រីអាយុប្រហែល១១ដល់១៣ឆ្នាំដែលជាមិត្តភក្តិក្នុង Facebook។

ព្រះតេជគុណ Pramuk ត្រូវបានចាប់ផ្សឹកហើយនាំទៅកាន់ប៉ុស្តិប៉ូលិស។ ព្រះតេជគុណត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយរូបភាពអាសអាភាសនិងប៉ុនប៉ងរួមភេទជាមួយមនុស្សមិនទាន់គ្រប់អាយុ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម