ព័ត៌មានអន្ដរជាតិ
តើលោក ពូទីន ទៅកូរ៉េខាងជើង ដើម្បីអ្វី?
តាមសេចក្តីប្រកាសរបស់វិមានក្រឹមឡាំង, ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងបំពេញទស្សនកិច្ចប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារទី១៨ខែមិថុនា និងស្នាក់នៅមួយយប់ រួចទើបបន្តដំណើរទៅកាន់ប្រទេសវៀតណាម។

ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង, លោក Yuri Ushakov ដែលជាជំនួយការគោលនយោបាយការបរទេសជាន់ខ្ពស់របស់ប្រធានាធិបតីរុស្ស៊ី បានគូសបញ្ជាក់ថា លោក ពូទីន និងមេដឹកនាំក្នុងទីក្រុងព្យុងយ៉ាង នឹងចុះហត្ថលេខាលើឯកសារមួយចំនួន រួមទាំងកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏មានសក្តានុពលជាដើម។
លើសពីនេះ គណៈប្រតិភូរុស្ស៊ី ក៏នឹងចូលរួមកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងជើងស្តីពីបញ្ហាមួយចំនួន ដូចជាទំនាក់ទំនងទ្វេភាគី សេដ្ឋកិច្ច សន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

អ្វីដែលគេចាប់អារម្មណ៍ខ្លាំងដែរនោះគឺថា លោកពូទីន ក៏នឹងចូលរួមទស្សនាការប្រគំតន្ត្រីថ្នាក់រដ្ឋ ដែលនឹងត្រូវប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់ដំណើរទស្សនកិច្ចរបស់លោក និងការជួបពិភាក្សាក្រៅផ្លូវការជាមួយលោកគីម ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ បណ្តាប្រទេសលោកខាងលិច យល់ឃើញថា ដំណើរទស្សនកិច្ចរបស់លោកពូទីន ទៅកូរ៉េខាងជើងលើកនេះ ក៏មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធា និងស្នើសុំជំនួយដូចជាសព្វាវុធផងដែរ ខណៈសង្គ្រាមជាមួយអ៊ុយក្រែន កំពុងបន្តឆាបឆេះមិនទាន់មានសញ្ញាថមថយទាល់តែសោះ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាដំណើរលើកដំបូងរបស់លោកពូទីនទៅកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០០មក ដោយកាលនោះ ប្រធានាធិបតីរុស្ស៊ី បានជួបជាមួយលោកគីម ជុងអ៊ីល ដែលត្រូវជាឪពុករបស់មេដឹកនាំ គីម ជុងអ៊ុន។
យ៉ាងណាមិញ កាលពីខែកញ្ញាឆ្នាំ២០២៣ លោក គីម ជុងអ៊ុន ក៏បានទៅបំពេញទស្សនកិច្ចនៅតំបន់ចុងបូព៌ារបស់រុស្ស៊ីដែរ តាមការអញ្ជើញរបស់លោក ពូទីន៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ