Connect with us

ព័ត៌មានអន្ដរជាតិ

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំ UN ប្តេជ្ញាបន្តប្រយុទ្ធ ក្រោយត្រូវកងទ័ពបណ្តេញចេញពីតំណែងដោយសារនិយាយប្រឆាំងរដ្ឋប្រហារ

បានផុស

នៅ

កាលពីថ្ងៃសៅរ៍ទី ២៧ ខែកុម្ភៈ ប្រេសិតអង្គការសហប្រជាជាតិរបស់មីយ៉ាន់ម៉ានៅទីក្រុងញូវយ៉ក បានប្តេជ្ញាបន្តការប្រយុទ្ធ បន្ទាប់ពីកងទ័ពបានបណ្តេញលោកចេញពីតំណែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាបានប្រកាសអំពីការដកតំណែងនេះ ដោយនិយាយថា លោកក្បត់ប្រទេសនិងនិយាយជាមួយអង្គការក្រៅផ្លូវការមួយ ដែលមិនតំណាងឲ្យប្រទេស ហើយបានរំលោភអំណាច និងការទទួលខុសត្រូវរបស់ឯកអគ្គរដ្ឋទូត។

នៅក្នុងសុន្ទរកថាមួយ លោក Kyaw Moe Tun បាននិយាយថា គ្មាននរណាម្នាក់គួរតែសហការណ៍ជាមួយយោធាទេ រហូតដល់ពួកគេប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យវិញ។

ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ លោក Kyaw Moe Tun បានទទូចដល់សហគមន៍អន្តរជាតិ ឲ្យប្រើមធ្យោបាយណាដែលចាំបាច់ដើម្បីចាត់វិធានការប្រឆាំងនឹងយោធា ដើម្បីជួយស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ លោកនិយាយថា ខ្លួនតំណាងឲ្យរដ្ឋាភិបាលដែលត្រូវបានបណ្តេញចេញពីតំណែងរបស់លោកស្រី ស៊ូជី។

លោកមានប្រសាសន៍ថា “យើងត្រូវការសកម្មភាពខ្លាំងក្លាបំផុតបន្ថែមទៀតពីសហគមន៍អន្តរជាតិដើម្បីបញ្ចប់ការធ្វើរដ្ឋប្រហារយោធា បញ្ឈប់ការគាបសង្កត់លើប្រជាជនស្លូតត្រង់ ប្រគល់អំណាចរដ្ឋជូនប្រជាជននិងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ”។

សុន្ទរកថានេះបានទទួលការទះដៃអបអរសាទរយ៉ាងកងរំពង ហើយលោកស្រី Linda Thomas-Greenfield ដែលជាប្រេសិតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅស្ថាប័ននេះ គឺស្ថិតក្នុងចំណោមអ្នកដែលសរសើរសុន្ទរកថារបស់លោកថា “ក្លាហាន”។

ដោយបង្ហាញការជំទាស់បន្ថែមទៀត លោក Kyaw Moe Tun បានលើកម្រាមដៃបី ដែលជាកាយវិការប្រឆាំងនឹងច្បាប់ផ្តាច់ការ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNA

ចុចអាន៖ លោកស្រី ស៊ូជី ត្រូវកងទ័ពនាំទៅឆ្ងាយ ពេលនេះកំពុងបាត់ខ្លួន

ចុចអាន៖ អត្ថាធិប្បាយ ៖ សម្លឹងស៊ីជម្រៅ វិបត្តិពិភពលោក និង ភាពតានតឹង​រវាងចិន-អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម