Connect with us

ព័ត៌មានអន្ដរជាតិ

ទាហាន​កូរ៉េ​ខាង​ជើង លួច​ឆ្លង​ចូល​តំបន់​គ្មាន​យោធា ហើយ​​​ខ្លះ​ជាន់​មីន​ផ្ទុះ​ឲ្យ​របួស

បានផុស

នៅ

ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្នុង​​ខែ​មិថុនា​នេះ ទាហាន​កូរ៉េ​ខាង​ជើង បាន​លួច​ឆ្លង​ចូល​បន្ទាត់​ព្រំដែន​យោធា​ ហើយ​ត្រូវ​បាន​​កូរ៉េ​ខាង​ត្បូង​ធ្វើ​ការ​បាញ់​ព្រមាន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​​អគ្គសេនាធិការ​ចម្រុះ​ (JCS) របស់​ក្រុង​សេអ៊ូល នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២៤។

(រូបភាព៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូរ៉េ​ខាង​ត្បូង ថា មាន​ទាហាន​ប្រមាណ ២០ ទៅ ៣០​នាក់​របស់​កូរ៉េ​ខាង​ជើង បាន​លួច​ឆ្លង​​ចូល​​ប្រហែល​២០​ម៉ែត្រ​នៅ​​ក្នុង​តំបន់​គ្មាន​យោធា ដែល​ជា​ព្រំដែន​ខណ្ឌ​ចែក​រវាង​កូរ៉េ​ខាង​ទាំង​២។ JCS បាន​ប្រាប់​ថា ក្នុង​ការ​បំពាន​​លើក​នេះ មាន​ទាហាន​​កូរ៉េ​ខាង​ជើង​មួយ​ចំនួន ត្រូវ​បាន​គ្រាប់​មីន​ផ្ទុះ​ឲ្យ​រង​របួស ដោយ​ហេតុ​ថា នៅ​តំបន់​គ្មាន​យោធា​នេះ​​​មាន​ការ​បង្កប់​មីន​ជា​ច្រើន​​គ្រាប់​ណាស់ ដោយ​រដ្ឋាភិបាល​​ប្រទេស​ទាំង​២ ដើម្បី​យក​ធ្វើ​ជា​ខែល​ការពារ​ទឹក​ដី​រៀងៗ​ខ្លួន។ យ៉ាង​ណា​មិញ កូរ៉េ​ខាង​ត្បូង បាន​បញ្ជាក់​ថា ការ​បំពាន​នេះ ទំនង​ជា​កើត​ឡើង​ដោយ​អចេតនា​ប៉ុណ្ណោះ តែ​​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុង​សេអ៊ូល​ត្រូវ​តែ​ធ្វើ​ការ​បាញ់​ព្រមាន​ជា​ដាច់​ខាត។

កន្លង​មក គេ​តែង​​ឧស្សាហ៍​សង្កេត​ឃើញ​​ យោធា​កូរ៉េ​ខាង​ជើង​មាន​សកម្មភាព​​ជា​រឿយៗ​​នៅ​តាម​បន្ទាត់​ព្រំដែន ដូចជា ការ​ដាក់​ពង្រាយ​ទាហាន និង​ការ​បង្កប់​គ្រាប់​មី​ន​បន្ថែម ជា​ដើម។ ក្រុង​សេអ៊ូល បាន​និយាយ​ថា ទង្វើ​ទាំង​នេះ គឺ​ជា​ផ្នែក​នៃ​កិច្ច​​ខំ​ប្រឹងប្រែង​របស់​កូរ៉េ​ខាង​ជើង ដើម្បី​រឹតបន្តឹង​ការ​គ្រប់គ្រង​នៅ​តាម​បន្ទាត់​ព្រំដែន ក៏​ដូចជា​ការ​ទប់​ស្កាត់​​មិន​ឲ្យ​​ប្រជាជន​របស់​ខ្លួន​រត់​ចោល​ប្រទេស​ចូល​​​ក្នុង​ទឹក​ដី​កូរ៉េ​ខាង​ត្បូង។

សូម​បញ្ជាក់​​ថា កូរ៉េ​ខាង​ទាំង​២ នៅ​តែ​ស្ថិត​នៅ​ក្នុង​ភាព​ថ្នើងថ្នាក់​នឹង​គ្នា​មិន​ដាច់​ស្រេច​សោះ​ឡើយ បើ​​ទោះ​ជា​​​មាន​បទ​ឈប់​បាញ់​​ ដើម្បី​បញ្ចប់​ជម្លោះ​​ឆ្នាំ​១៩៥០-១៩៥៣​​ក៏​ដោយ។ តំបន់​គ្មាន​យោធា គឺ​ជា​​ព្រំដែន​ដ៏​រឹងមាំ មាន​ប្រវែង​២៥០​គីឡូម៉ែត្រ និង​ទទឹង​ផ្លូវ​៤​គីឡូ​ម៉ែត្រ ដែល​ហែក​ចែក​កូរ៉េ​ទាំង​២ ហើយ​ក៏​ជា​កន្លែង​ដែល​មាន​ការ​ដាក់​បង្កប់​​មីន​ច្រើនបំផុត​មួយ​ផង​ដែរ​នៅ​លើ​ពិភពលោក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣៩ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម