Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការ​ថៃ អនុញ្ញាត​ឲ្យ​លោក ថាក់ស៊ីន បង់​ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន

បានផុស

នៅ

តុលាការ​​ព្រហ្ម​ទណ្ឌ​ថៃ បាន​សម្រេច​អនុញ្ញាត​ឲ្យ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្ថិត​នៅ​ក្រៅ​ឃុំ​ ដោយ​​តម្រូវ​ឲ្យ​បង់​ប្រាក់​ធានា​ខ្លួន​ចំនួន ៥០​ម៉ឺន​បាត ឬ​​ស្មើ​នឹង​ជាង ១៣ ៦០០​ដុល្លារ ក្រោយ​ពី​​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ និង​បណ្ដឹង​ឧក្រិដ្ឋ​កម្ម​កុំព្យូទ័រ។ នេះ​បើ​យោង​​​តាម​ការ​ចុះ​ផ្សាយ​ដោយ​កាសែត Bangkok Post នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២៤។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (រូបភាព៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចោទ​ប្រកាន់​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ច​ផ្ដល់​បទ​សម្ភាសន៍​មួយ​របស់​លោក ថាក់ស៊ីន ទៅ​កាន់​កាសែត​កូរ៉េ​ខាង​ត្បូង Chosun Ilbo កាល​ពី​ឆ្នាំ​​២០១៥​កន្លង​ទៅ។ លោក ថាក់ស៊ីន ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​ព្រះ​រាជ​អាជ្ញា​រដ្ឋ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ហើយ​ក៏​បាន​ចូល​​​សវនាការ​បន្ត​នៅ​​តុលាការ​ព្រហ្មទណ្ឌ ដើម្បី​​សាក​សួរ​​ពី​​សំណុំ​រឿង​ប្រមាថ​ព្រះ​មហាក្សត្រ។ សំណុំ​រឿង​​នេះ ធ្វើ​ឡើង​កាល​ពី​​ម៉ោង ៨ និង​៥៦​នាទី​​ព្រឹក ដោយ​តុលាការ​សម្រេច​ចាត់ទុក​លោក​ ថាក់ស៊ីន ជា​ចុង​ចោទ​ជា​ផ្លូវការ។

តុលាការ​ថៃ បាន​ឲ្យ​ដឹង​ថា ការ​ដែល​ឲ្យ​អ្នក​នយោបាយ​វ័យ​៧៤​ឆ្នាំ​រូបនេះ​អាច​ស្ថិត​នៅ​ក្រៅ​ឃុំ​បាន ក៏​ព្រោះ​តែ​​មាន​ហេតុផល​មួយ​ចំនួន​ដូចជា លោក ថាក់ស៊ីន មិន​បាន​រត់​គេច​ទៅ​ណា មិន​បាន​បំភ្លៃ​ព័ស្តុតាង មិន​បង្ក​សកម្មភាព​គ្រោះថ្នាក់ ឬ​ក៏​រារាំង​ដំណើរការ​របស់​តុលាការ​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក ថាក់ស៊ីន នឹង​ត្រូវ​ដក​ហូត​លិខិត​ឆ្លង​ដែន​​ ហើយ​​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​នោះ​ឡើយ។

ទាក់ទិន​នឹង​រឿង​នេះ លោក ថាក់ស៊ីន បាន​បដិសេធ​នូវ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ ហើយ​បាន​​ធ្វើ​សច្ចា​ប្រណិធាន​ម្ដង​ហើយ​ម្ដង​ទៀត​នូវ​ភក្ដី​ភាព​​ចំពោះ​រាជា​និយម។

 (រូបភាព៖ AFP)

សូម​បញ្ជាក់​ថា លោក ថាក់ស៊ីន បាន​​កាន់​តំណែង​ជា​មេ​ដឹក​នាំ​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​២០០១ រហូត​ដល់​ការ​​ផ្ដួល​រលំ​ដោយ​រដ្ឋ​ប្រហារ​យោធា​ឆ្នាំ​២០០៦។ លោក​បាន​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​ កាល​ពី​ខែ​សីហា ឆ្នាំ​មុន ពោល​គឺ​រយៈពេល​១៥​ឆ្នាំ​ក្រោយ​​និរទេស​ខ្លួន​​នៅ​​បរទេស​។ លោក​ ថាក់ស៊ីន ត្រូវ​បាន​ចាប់​ខ្លួន​ចូល​ពន្ធនាគារ បន្ទាប់​ពី​ការ​វិល​ត្រឡប់​មក​វិញ។ យ៉ាង​ណា​មិញ អ្នក​ជំនាញ​មួយ​​ចំនួន​ ជឿ​ជាក់​ថា លោក​បាន​ចរចា​រួច​មក​ហើយ​ជាមួយ​​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​នេះ។ លោក​ត្រូវ​បាន​កាត់​​ទោស​ឲ្យ​​ជាប់​ពន្ធនាគារ​ ៨​ឆ្នាំ តែ​ត្រូវ​បន្ថយ​​មក​ត្រឹម​១​ឆ្នាំ​វិញ។ នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក​ក៏​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ។

ប្រទេស​ថៃ មាន​ច្បាប់​​តឹងរ៉ឹង​ចំពោះ​ការ​ប្រមាថ​ខ្សែ​រាជវង្ស ដែល​ទោស​ធ្ងន់​បំផុត​អាច​​ត្រូវ​​ជាប់​ពន្ធនាគារ​រយៈពេល ១៥​ឆ្នាំឯណោះ​​នៅ​ក្នុង​១​បណ្ដឹង។ បើ​តាម​ក្រុម​មេធាវី​​ថៃ​ដើម្បី​សិទ្ធិ​មនុស្ស​ បាន​​ឲ្យ​ដឹង​ថា គិត​ចាប់​តាំង​ពី​បាតុកម្ម​យុវជន​ប្រឆាំង​រដ្ឋាភិបាល ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ មាន​មនុស្ស​ជាង​២១០​នាក់​ហើយ ដែល​​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៣ នាទីutes មុន

ម្ហូប ៨ មុខពេញនិយមគ្រប់ប្រទេស ហើយគេជឿថា នាំសំណាងសម្រាប់ឆ្នាំថ្មី ២០២៥

សេដ្ឋកិច្ច៦ នាទីutes មុន

ប៉ាគីស្ថានប្ដេជ្ញាលើកកម្ពស់ ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ករណីឃាតកម្មលើមន្ត្រីអតីតបក្សប្រឆាំង៖ នាយករដ្ឋមន្ត្រី ថា សមត្ថកិច្ចកម្ពុជាធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ទាត់ចោលការចោទប្រកាន់លើឃាតកម្មលោក លិម គិមយ៉ា និងប្រាប់ទណ្ឌិត សម រង្ស៊ី ឱ្យឈប់ធ្វើអាជីវកម្មលើសព

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី អរគុណសប្បុរជនជួយទិញស្រូវពីកសិករ គ្រាន់ជាងអ្នកធ្វើនយោបាយអំពាវនាវឱ្យបរទេសកាត់ជំនួយកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម