Connect with us

ព័ត៌មានអន្ដរជាតិ

របបសឹកមីយ៉ាន់ម៉ា ត្រួតពិនិត្យទូរស័ព្ទចល័តដើម្បីផាកពិន័យប្រជាជនណាដែលប្រើកម្មវិធី VPN

បានផុស

នៅ

រដ្ឋាភិបាលរបបសឹកយោធាមីយ៉ាន់ម៉ា បានចាប់​ផ្តើម​ខិត​ខំ​ប្រឹង​ប្រែងជាថ្មីដើម្បីរារាំង​​ទំនាក់​ទំនង​ដោយ​ឥត​គិតថ្លៃលើអ៊ីនធឺណិតតាមរយៈការរារាំងមិនឲ្យប្រជាជនចូលប្រើប្រាស់បណ្តាញឯកជននិម្មិត ឬកម្មវិធី VPN ដែលអាចប្រើប្រាស់ដើម្បីចូលមើលគេហទំព័រ ឬសេវាកម្មនានា។

(រូបថត៖ Irrawaddy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចខិតខំប្រឹងប្រែងនេះគឺមានគោលបំណងកំណត់ការចូលប្រើប្រាស់ព័ត៌មាន ដែលចាប់ផ្តើមកាលពីចុងខែឧសភា តាមការបញ្ជាក់របស់អ្នកផ្តល់សេវាទូរស័ព្ទចល័ត អ្នកផ្តល់សេវាអ៊ីនធឺណិត ក្រុមប្រឆាំង និងរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ការវាយប្រហារលើការប្រើប្រាស់អ៊ីនធឺណិត ព្រមទាំងការឆ្លបត្រួតពិនិត្យទូរស័ព្ទដៃរបស់ប្រជាជននៅតាមដងផ្លូវដើម្បីត្រួតពិនិត្យកម្មវិធី VPN ជាមួយនឹងការផាកពិន័យ ប្រសិនបើត្រូវបានរកឃើញថាមានប្រើកម្មវិធីនេះ (VPN)។

(រូបថត៖ Frontier Myanmar)

កាលពីថ្ងៃសុក្រទី១៤ ខែមិថុនា ទីភ្នាក់ងារព័ត៌មានរបស់វិទ្យុអាស៊ីសេរីជាភាសាមីយ៉ាន់ម៉ាបានរាយការណ៍ថា ប្រជាជនប្រហែល២៥នាក់នៅក្នុងតំបន់ Ayeyarwady ត្រូវបានកងសន្តិសុខចាប់ខ្លួននិងផាកពិន័យជាប្រាក់ បន្ទាប់ពីត្រូវបានរកឃើញមានកម្មវិធី VPN នៅលើទូរស័ព្ទដៃរបស់ពួកគេ។

ដោយឡែក យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីខែមុនដោយក្រុមលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា (Athan) បាននិយាយថា ទីប្រជុំជនជិត៩០ ក្នុងចំណោមក្រុងទាំង៣៣០នៅទូទាំងប្រទេសត្រូវបានអាជ្ញាធរកាត់ផ្តាច់សេវាអ៊ីនធឺណិត ឬទូរស័ព្ទ ឬទាំងពីរតែម្តង។

នៅឆ្នាំ២០២៤នេះ ការប្រើប្រាស់សេវាកម្ម VPN ដោយឥតគិតថ្លៃយ៉ាងទូលំទូលាយបានចាប់ផ្តើមធ្លាក់ចុះកាលពីចុងខែឧសភា ដោយអ្នកប្រើប្រាស់បានទទួលសារថា ពួកគេមិនអាចតភ្ជាប់កម្មវិធីនេះតទៅទៀតបានទេ ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនអាចចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមអនឡាញបានឡើយ ដូចជា ហ្វេសប៊ុក, WhatsApp និងគេហទំព័រមួយចំនួនទៀតជាដើម។

(រូបថត៖ Frontier Myanmar)

ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់មីយ៉ាន់ម៉ា រួមមាន MPT Ooredoo Atom និង Mytel ក៏ដូចជាសេវាអ៊ីនធឺណិតខ្សែកាបបាននិយាយថា ការចូលប្រើប្រាស់កម្មវិធីហ្វេសប៊ុក, Instagram, X, WhatsApp និងកម្មវិធី VPN ត្រូវបានផ្អាកនៅទូទាំងប្រទេសកាលពីចុងខែឧសភា។

ជុំវិញបញ្ហានេះ របបសឹកយោធាមីយ៉ាន់ម៉ាមិនបានប្រកាសហាមប្រាមលើការប្រើប្រាស់កម្មវិធី VPN នេះជាសាធារណៈនោះទេ។

គួររំលឹកថា៖ កាលពីចុងឆ្នាំ២០២១ របបសឹកយោធាបានធ្វើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិតដើម្បីដាក់ទោសទណ្ឌចំពោះជនណាក៏ដោយដែលប្រើប្រាស់កម្មវិធី VPN ដោយគ្មានការអនុញ្ញាតពីក្រសួងទូរគមនាគមន៍ និង​ដាក់​ទោស​ជាប់​ពន្ធនាគារ​អតិបរមា​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ចំនួន ៥​លានក្យ័ត ឬ​ទាំង​ពីរ៕

អត្ថបទ៖ គង់ សំអាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

រំលោភ
សន្តិសុខសង្គម១០ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម