Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់​ ប្រុងខ្លួន ក្រោយនាវាមុជទឹកនុយក្លេអ៊ែរចិន ចូលកៀក

បានផុស

នៅ

អ្នកនេសាទតៃវ៉ាន់ បានប្រទះឃើញនាវាមុជទឹកនុយក្លេអ៊ែររបស់ចិន លេចវត្តមាននៅខ្សែបន្ទាត់កណ្តាលជិតឆ្នេររបស់ខ្លួន ហើយថែមទាំងថតរូបទុកទៀតផង ជាហេតុធ្វើឲ្យកងកម្លាំងស្វ័យការពារទីក្រុងតៃប៉ិ ប្រុងខ្លួន និងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

នាវាមុជទឹកចិន (រូបថត៖ Liberty Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបថតប៉ុន្មានសន្លឹក ដែលបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានបង្ហាញឲ្យឃើញនូវនាវាមុជទឹកនុយក្លេអ៊ែរថ្នាក់ Type-094 របស់កងទ័ពជើងទឹកចិន ដែលកំពុងងើបពីទឹកបណ្តែតខ្លួន នៅក្បែរខ្សែបន្ទាត់កណ្តាល ដែលពុះចែកច្រកសមុទ្រតៃវ៉ាន់។

កាសែត Liberty Times បានដកស្រង់សម្តីអ្នកនេសាទម្នាក់ដែលនិយាយថា នាវាមុជទឹកស្រាប់តែងើបក្បាលឡើងមកបណ្តែតខ្លួន ហើយក៏មាននាវា​កងទ័ព​ជើង​ទឹក​ចិនមួយគ្រឿងនៅផ្ទៃខាងលើ ​បាន​ចូល​ទៅ​ជិត រួចនាវាទាំងពីរក៏បែរក្បាល ឆ្ពោះដំណើរទៅចិនដីគោកវិញ។

(រូបថត៖ អ្នកនេសាទ)

ទោះបីជាយ៉ាងណាក៏ដោយ នាវាមុជទឹកនុយក្លេអ៊ែរនេះត្រូវបានគេសន្មត់ថា មានបញ្ហាបច្ចេកទេស ព្រោះវាមិនជ្រមុជទឹក តែបែរជាងើបឡើងបណ្តែតខ្លួនទៅវិញ។

ពាក់ព័ន្ធបញ្ហានេះ មេដឹកនាំអង្គភាពការពារជាតិតៃវ៉ាន់ លោក Co Lap Hung ប្រកាសថា កងកម្លាំងខ្លួនកំពុងពិនិត្យនិងតាមដានស្ថានការណ៍យ៉ាងដិតដល់ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ខណៈក្រសួងការពារជាតិចិន ក៏មិនធ្វើអត្ថាធិប្បាយលើរឿងនេះដែរ។

(រូបថត៖ Rappler)

សូមបញ្ជាក់ថា ច្រក​សមុទ្រ​តៃវ៉ាន់ គឺជា​ទីតាំង​ដ៏គ្រោះថ្នាក់ផ្នែកភូមិសាស្រ្តសម្រាប់ការធ្វើដំណើររបស់​នាវា​មុជ​ទឹក។ រាល់ដង នៅពេលធ្វើដំណើរពីភាគខាងត្បូងទៅខាងជើង នាវាមុជទឹកចិន មិនឆ្លងកាត់ទីនេះទេ ពោលគឺត្រូវឆ្លងកាត់ច្រកសមុទ្រ Bashi និង Miyako វិញ។

ដូច្នេះហើយទើបគេសន្និដ្ឋានថា វត្តមាននាវាមុជទឹកនុយក្លេអ៊ែរថ្នាក់ Type-094 នាពេលនេះ គឺមិនមែនជារឿងធម្មតាឡើយ ជាពិសេសគឺការបង្ហាញវត្តមាននៅទីតាំងដែលក៏មានសហរដ្ឋអាមេរិក តាមឃ្លាំមើលផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ស៊ី ជីនពីង ថា អាមេរិក​ចង់​ឲ្យ​ចិន​វាយ​ប្រហារ​តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម