Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ចេញ​វីដេអូ​អួត​ពី​សមត្ថភាព​ដ្រូន​របស់​ខ្លួន អាច​សណ្ដោង​មនុស្ស និង​បាញ់​មីស៊ីល

បានផុស

នៅ

យោធា​រុស្ស៊ី កំពុង​សាកល្បង​នូវ​សមត្ថភាព​​ដ្រូន​​​របស់​ខ្លួន សម្រាប់​ប្រើប្រាស់​នៅ​​​ក្នុង​សង្គ្រាម​​​ប្រយុទ្ធ​ជាមួយ​​អ៊ុយក្រែន។ គិត​ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​២០២៤ មក​​ទល់​នឹង​ពេល​នេះ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​​បង្ហោះ​​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម ​បង្អួត​ពី​​ដ្រូន​ចំនួន​២​ប្រភេទ​ហើយ​ ដោយ​ដ្រូន​ថ្មី​ចុង​ក្រោយ​នេះ​​អាច​សណ្ដោង​មនុស្ស​​ទៅ​លើ​អាកាស​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដ្រូន​ខ្នាត​ធំ​របស់​រុស្ស៊ី ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា “Perun”។ រុស្ស៊ី ថា ដ្រូន​​​ប្រភេទ​​​នេះ​មាន​ស្លាប​​​​ចំនួន ៨ ត្រួត​ពី​លើ​​គ្នា ហើយ​មាន​​សមត្ថភាព​​សណ្ដោង​​បាន​ដល់ ២០០​​​គីឡូ​ក្រាម​ឯណោះ ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​អាច​​​ដឹក​​ជញ្ជូន​សម្ភារៈ​យោធា​ទៅ​ទ័ព​​ជួរ​មុខ​​បាន​យ៉ាង​​ងាយ​ ជា​ពិសេស​គឺ​​​​ជំ​នួយ​​​ផ្នែក​វេជ្ជសាស្ត្រ។ បន្ថែម​​ពី​នេះ វា​​ក៏​ទំនង​ជា​អាច​ដឹក​ក្រុម​ទាហាន​រុស្ស៊ី ដើម្បី​​លួច​វាយ​ឆ្មក់​ទ្រង់ទ្រាយ​តូច​​​​លើ​អ៊ុយក្រែន​ផង​ដែរ។

ដ្រូន​មួយ​ប្រភេទ​ទៀត​​ដែល​ធ្លាប់​បង្ហាញ​​កាល​ពី​ដើម​ឆ្នាំ​គឺ​ជា​ ​ប្រភេទ​ដ្រូន​​ដែល​មាន​ស្លាប​​ចំនួន ៤ មាន​​​បំពាក់​ប្រព័ន្ធ​ប្រឆាំង​គ្រាប់​​មីស៊ីល​រថក្រោះ ហើយ​វា​មាន​សមត្ថភាព​អាច​បាញ់​ទាំង​នៅ​លើ​ដី និង​ពេល​ហោះ​លើ​អាកាស។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​​ប្រកាស​ថា ដ្រូន​ទាំង​នេះ ត្រូវ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ផលិត​នៅ​ក្នុង​ស្រុក ដោយ​មិន​មាន​ការ​ចម្លង​ពី​បរទេស​នោះ​ទេ។

ដ្រូន Perun របស់​រុស្ស៊ី ត្រូវ​គេ​ចាត់​ទុក​ថា​ជា​គូ​ប្រជែង និង​មាន​ភាព​ស្រដៀង​គ្នា​ច្រើន​ទៅ​ដ្រូន Baba Yaga របស់​អ៊ុយក្រែន។ យ៉ាង​ណា​មិញ រុស្ស៊ី បាន​អះអាង​ថា ដ្រូន​របស់​ខ្លួន​មាន​សមត្ថភាព​ដឹក​ជញ្ជូន​ខ្លាំង​ជាង​ដ្រូន​របស់​អ៊ុយក្រែន៕

សូម​ទស្សនា​​វីដេអូ​ខាង​ក្រោម៖

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ២ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក បៃដិន នឹងហាមឃាត់ក្រុមហ៊ុនKaspersky ជុំវិញទំនាក់ទំនងជាមួយរុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម