ព័ត៌មានអន្ដរជាតិ
ប៉ូលិសមីយ៉ាន់ម៉ាបាញ់សម្លាប់បាតុករ២នាក់ទៀត ខណ:បាតុកម្មកាន់តែពុះកញ្ជ្រោល
ថ្ងៃអាទិត្យ ២៨ កុម្ភៈ នេះ វេជ្ជបណ្ឌិតក៏ដូចជាអ្នកនយោបាយម្នាក់បានឱ្យដឹងថា ប៉ូលិសមីយ៉ាន់ម៉ាបានបាញ់សម្លាប់ក្រុមបាតុករពីរនាក់ និងមានមនុស្សច្រើននាក់ទៀតរងរបួស នៅក្នុងការបង្ក្រាបបញ្ចប់បាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Dawei Watch បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សម្នាក់បានសម្លាប់និងរាប់សិបនាក់ទៀតរងរបួស ដោយសារប៉ូលីសបើកការបាញ់ប្រហារនៅក្នុងទីប្រជុំជន Dawei នាព្រឹកនេះ។
វេជ្ជបណ្ឌិតម្នាក់នៅឯមន្ទីរពេទ្យដែលសុំមិនបញ្ចេញឈ្មោះនិយាយថា ប៉ូលិសក៏បានបាញ់រះនៅទីក្រុង យ៉ាំងហ្គោន ហើយបណ្ដាលឱ្យបុរសម្នាក់ស្លាប់ ខណៈបញ្ជូនទៅមន្ទីរពេទ្យ។ នេះបើតាមការដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយ Mizzima បានរាយការណ៍។

ស្របពេលគ្នានេះ ប៉ូលិសនិងអ្នកនាំពាក្យក្រុមប្រឹក្សាយោធាដែលកំពុងកាន់អំណាចមិនធ្វើការឆ្លើយតបទៅនឹងទូរស័ព្ទដែលសុំការអត្ថាធិប្បាយទេ។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានបង្ហាញថា មនុស្សជាច្រើននៅទីក្រុង យ៉ាំងហ្គោន មានឈាមហូរដាប កំពុងត្រូវបានគេជួយចេញពីការតវ៉ា។
ក្រុមប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ារាយការណ៍ថា ប្រជាជនច្រើននាក់ត្រូវបានបាញ់សម្លាប់ ប៉ុន្តែពួកគេមិនបានលម្អិតអំពីហេតុការណ៍នោះទេ។

ដោយឡែក សាក្សីបានឱ្យដឹងថា ក្រៅពីការបាញ់ទៅលើអាកាសដើម្បីគំរាមបាតុករ ប៉ូលិសក៏បានគប់គ្រាប់បែកដៃ និងប្រើឧស្ម័នបង្ហូរទឹកភ្នែកថែមទៀត។
មកទល់ពេលនេះ យ៉ាងហោចមានមនុស្ស ៥ នាក់បានស្លាប់នៅក្នុងបាតុកម្ម បូករួមទាំងប៉ូលិសម្នាក់ផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ