ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ ចិន កំពុងអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែរ លឿនជាងប្រទេសណាណាទាំងអស់
តាមការចុះផ្សាយរបស់ Daily Mail កាលពីដើមសប្តាហ៍នេះ ក្រុមអ្នកជំនាញនៅឯវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល នៃប្រទេសស៊ុយអែត បានចេញរបាយការណ៍ឆ្នាំ២០២៤ ដោយព្រមានខ្លាំងៗថា ចិន កំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនលឿនជាងប្រទេសណាណាទាំងអស់ ហើយកំពុងក្តោបក្តាប់ក្បាលគ្រាប់នុយក្លេអ៊ែរឡើងដល់ ៥០០គ្រាប់ ក្នុងរយៈពេលត្រឹមមួយឆ្នាំ។

មិនមែនតែចិនទេ វិទ្យាស្ថាននេះថែមទាំងព្រមានទៀតថា ប្រទេសកូរ៉េខាងជើង ក៏កំពុងពង្រឹងឃ្លាំងគ្រាប់របស់ខ្លួន ៤០%ផងដែរក្នុងរយៈពេលត្រឹមមួយឆ្នាំ ពោលគឺអភិវឌ្ឍពី៣០ក្បាលគ្រាប់នុយក្លេអ៊ែរ ឡើងដល់៥០ក្បាលគ្រាប់។
របាយការណ៍នេះត្រូវបានបញ្ចេញ ចំពេលក្រសួងការពារជាតិអាមេរិកព្រមានថា ទីក្រុងប៉េកាំង អាចមានក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ទៅ១ ០០០គ្រាប់ឯណោះនៅត្រឹមឆ្នាំ២០៣០។

ដោយឡែក សារព័ត៌មាន Business Insider បានគូសបញ្ជាក់ថា ការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ មិនមែនជាគោលដៅយោធាតែមួយគត់របស់ចិននោះទេ ខណៈប្រទេសនេះក៏ផ្តោតការយកចិត្តទុកដាក់ជាពិសេស លើការពង្រឹងសមត្ថភាពកងទ័ពជើងទឹកផងដែរ។
ត្បិតតែរបាយការណ៍របស់វិទ្យាស្ថានកងទ័ពជើងទឹកអាមេរិកឆ្នាំ២០២១ បង្ហាញថា ចិន ជាប្រទេសមានកងទ័ពជើងទឹកខ្លាំងដាច់គេលើលោក ជាមួយនាវាចំនួន៣៥៥គ្រឿង ក៏ដោយ ប៉ុន្តែអ្នកជំនាញផ្នែកយោធាមួយចំនួនជឿថា ចិននៅតែមិនអាចយកឈ្នះសហរដ្ឋអាមេរិកបានឡើយនៅទសវត្សរ៍ក្រោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តៃវ៉ាន់ ប្រុងខ្លួន ក្រោយនាវាមុជទឹកនុយក្លេអ៊ែរចិន ចូលកៀក

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង