Connect with us

ព័ត៌មានអន្ដរជាតិ

លោក សេដ្ឋា សល់ពេល ១៥ថ្ងៃ ដើម្បីសង្គ្រោះតំណែងនាយករដ្ឋមន្ត្រី 

បានផុស

នៅ

តាមការចុះផ្សាយរបស់ Bangkok Post, តុលាការធម្មនុញ្ញកាលពីថ្ងៃអង្គារទី១៨ខែមិថុនាឆ្នាំ២០២៤ បានបញ្ជាឲ្យគ្រប់ភាគីពាក់ព័ន្ធក្នុងសំណុំរឿងក្រមសីលធម៌របស់លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន យកព័ស្តុតាងមកបង្ហាញក្នុងរយៈពេល១៥ថ្ងៃ ខណៈតុលាការ នឹងពិចារណាលើសំណុំនេះរឿងម្តងទៀតនៅថ្ងៃទី ១០ខែកក្កដា។ ដូច្នេះមានន័យថា ជោគវាសនាជានាយករដ្ឋមន្ត្រីរបស់លោក ថាវីស៊ីន គឺត្រូវកំណត់ក្នុងរយៈពេល១៥ថ្ងៃនេះហើយ។

លោក សេដ្ឋា ថាវីស៊ីន (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិតតែ​តុលាការ​នឹងត្រូវ​ជួប​ពិភាក្សា​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដាក៏ដោយ ប៉ុន្តែគេ​នៅ​មិន​ទាន់​ដឹងច្បាស់​ថាតើ ​តុលាការ​នឹង​ចេញ​សាលក្រម​នៅ​ថ្ងៃ​នោះ​មែន​ឬក៏អត់នោះទេ។

រម្លឹកទៅកាលពីសប្តាហ៍មុន, តុលាការធម្មនុញ្ញថៃ បានទទួលយកបណ្តឹងរបស់សមាជិកព្រឹទ្ធសភាទាមទារឲ្យដកលោក សេដ្ឋា ចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយសារតែរឿងតែងតាំងអតីតមេធាវីដែលជាប់រឿងក្ដីក្ដាំព្រហ្មទណ្ឌ មកកាន់តំណែងជារដ្ឋមន្ត្រី។

លោក សេដ្ឋា ថាវីស៊ីន (រូបថត៖ Nation)

សមាជិកព្រឹទ្ធសភាចំនួន៤០រូបដែលដាក់ញត្តិទៅតុលាការ និយាយថា លោក សេដ្ឋា បានបំពានរដ្ឋធម្មនុញ្ញ បន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះ តែងតាំងលោក Pichit Chuenban ធ្វើជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រីកាលពីខែមុន ដោយសារតែអតីតមេធាវីរូបនេះខ្វះសុចរិតភាព និងបទដ្ឋានសីលធម៌ដែលតម្រូវដោយរដ្ឋធម្មនុញ្ញ ជាពិសេសលោកជាប់ពាក់ព័ន្ធទោសព្រហ្មទណ្ឌ ។

យ៉ាងណា លោក Pichit បាន​លាលែង​ពី​តំណែង​រួចទៅហើយ ក្នុ​លគោលបំណងដើម្បីការពារ​លោក សេដ្ឋា មិនឲ្យទាក់ទិននឹង​សំណុំរឿង​របស់​តុលាការ។

លោក Pichit Chuenban (រូបថត៖ Bangkok Post)

លោក Pichit ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ ខែកាលពីឆ្នាំ ២០០៨ ពីបទមិនគោរពតុលាការ ក្រោយមានការចោទប្រកាន់ថា បានប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការចំនួន ២ លានបាត (៥៥,២១៨ ដុល្លារ) ដោយលាក់លុយនៅក្នុងថង់គ្រឿងទេសមួយ ខណៈអាជ្ញាប័ណ្ណច្បាប់របស់លោកត្រូវបានក្រុមប្រឹក្សាមេធាវីនៃប្រទេសថៃព្យួររយៈពេល ៥ ឆ្នាំ បន្ទាប់ពីមានករណីនេះ។

គួរបញ្ជាក់ថា សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ នឹងក្លាយជាការរង្គោះរង្គើដល់រាជរដ្ឋាភិបាលថៃ ព្រោះថាមានរដ្ឋមន្ត្រី ៣រូបក៏បានលាលែងរួចទៅហើយ ស្របពេលបច្ចុប្បន្ន សេដ្ឋកិច្ចថៃក៏មិនទាន់ដំណើរការល្អនៅឡើយដែរ ជាពិសេសពាក់ព័ន្ធនឹងកិច្ចសន្យាផ្ដល់សាច់ប្រាក់ដល់ប្រជាជន ៥០ លាននាក់ តែម្តង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក សេដ្ឋា ប្រឈមអស់តំណែងជានាយករដ្ឋមន្ត្រី ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម