Connect with us

ព័ត៌មានអន្ដរជាតិ

អាយុត្រឹម ១២ឆ្នាំ តែក្មេងស្រី តៃវ៉ាន់ ត្រូវលាងឈាមមួយជីវិត ព្រោះទម្លាប់ញ៉ាំអាហារបំពងរាល់ថ្ងៃ

បានផុស

នៅ

កាលពីថ្មីៗនេះ មានការចែករំលែកនៅក្នុងកម្មវិធី Health 2.0 អ្នកឯកទេសខាងជំងឺសរសៃប្រសាទ លោកវេជ្ជបណ្ឌិត Hong Vinh Tuong ធ្វើការនៅមន្ទីរពេទ្យ Tam Quan General Hospital នៅតៃវ៉ាន់ បាននិយាយថា គាត់បានព្យាបាលអ្នកជំងឺកុមារម្នាក់ដែលមានជំងឺខ្សោយតម្រងនោមនៅពេលគាត់មានអាយុត្រឹមតែ១២ ឆ្នាំ។

អ្នកជំនាញខាងសរសៃប្រសាទតៃវ៉ាន់បានចែករំលែកបទពិសោធន៍ព្យាបាលកុមារអាយុទើបតែ១២ឆ្នាំ តែកើតជំងឺខ្សោយតម្រងនោម ដើម្បីជាការដាស់តឿនកុំឲ្យទទួលទានមុខម្ហូបដ៏ពេញនិយម តែមានហានិភ័យសុខភាពជាច្រើន​យើងមិនដឹងទាល់តែសោះ។

លោកវេជ្ជបណ្ឌិត Hong Vinh Tuong
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចដែលវេជ្ជបណ្ឌិតបាននិយាយ ឪពុកម្តាយរបស់ក្មេងស្រីបាននាំនាងទៅមន្ទីរពេទ្យដើម្បីពិនិត្យ។ ក្រោយ​ពី​រក​ឃើញ​រោគ​សញ្ញា​អស់កម្លាំង ក្អួត និង​ក្តៅខ្លួន គេ​បាន​រក​ឃើញ​ថា កុមារ​មាន​ជំងឺ​ទឹកនោមផ្អែម, ខ្សោយតម្រងនោមរ៉ាំរ៉ៃ ហើយត្រូវធ្វើការលាងឈាមអស់មួយជីវិត ដែល​បណ្តាល​មក​ពី​ការ​បរិភោគ​អាហារ​មិន​ល្អ​ចំពោះ​សុខភាព។ ជារឿយៗពួកគេញ៉ាំអាហារមានជាតិខ្លាញ់ និងប្រៃជារៀងរាល់ថ្ងៃ។

ក្មេងស្រីវ័យ១២ឆ្នាំរូបនេះជារឿយៗតែងតែប្រើ​លុយ​ហោប៉ៅ​ដែល​ឪពុក​ម្តាយ​​ឲ្យ​ យកទៅទិញមាន់​បំពង​ញ៉ាំ​ក្រោយ​ពី​ចេញពីរៀន។ ទម្លាប់​នេះ​ចាប់​ផ្ដើម​នៅ​ពេល​នាង​រៀន​ថ្នាក់​ទី​២ ដោយ​ញ៉ាំ​មាន់​បំពង ៤-៥ ដង​ក្នុង​មួយ​សប្ដាហ៍ ដោយ​ដឹងពីមូលហេតុមួយនេះ ទើបគេអាច​ប៉ាន់​ប្រមាណ​ថា​ នាងតូចញ៉ាំ​មាន់​បំពង​ច្រើន​ជាង ២០០ដង​ក្នុង​មួយ​ឆ្នាំ។

លោកវេជ្ជបណ្ឌិតបាននិយាយថា មាន់បំពងដែលស្រោបដោយម្សៅ និងរបស់ចៀនផ្សេងៗ ពួកវាជាធម្មតាត្រូវបានប្រោះដោយអំបិលមុនពេលបំពង។ ដូច្នេះហើយ វាមានកាឡូរីខ្ពស់ និងខ្លាញ់អាក្រក់។ ការ​ញ៉ាំ​សាច់​មាន់​បំពង ឬ​ចៀន​ជា​ប្រចាំ វាមិនត្រឹមតែបណ្តាលឲ្យលើសទម្ងន់ និងធាត់ប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏បង្កើនបន្ទុកលើថ្លើម និងតម្រងនោមផងដែរ។ ក្នុងនោះវាក៏បង្កើនហានិភ័យនៃជំងឺមេតាប៉ូលីសដូចជាសម្ពាធឈាមខ្ពស់ ការកើនឡើងជាតិស្ករក្នុងឈាម ខ្លាញ់ក្នុងឈាម។

លើសពីនេះ បញ្ហាមេតាប៉ូលីសអាចបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម បើ​មិន​បាន​ព្យាបាល​ទាន់​ពេល​ទេ វា​អាច​បង្ក​ឲ្យមាន​ផលវិបាក​ក្នុង​តម្រងនោម​ថែមទៀតផង។

ជាពិសេសក្នុងអំឡុងពេលដំណើរការបំពងឬចៀនជាមួយខ្លាញ់ ប្រសិនបើប្រេងចម្អិនអាហារត្រូវបានប្រើសម្រាប់ការបំពងម្តងហើយម្តងទៀត។ ដំណើរការនេះអាចផលិតសារធាតុ polycyclic aromatic hydrocarbons (PAH) នេះគឺជាសារធាតុគីមីពុលដែលអាចបង្កឲ្យមានជំងឺមហារីក និងមានគ្រោះថ្នាក់ដល់សុខភាព ប្រសិនបើទទួលទានក្នុងបរិមាណច្រើនពេកក្នុងមួយថ្ងៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រ្តីចាស់ជាងគេនៅ វៀតណាមអាយុ ១១៩ ឆ្នាំ ប្រាប់អាថ៌កំបាំងងាយបំផុតនាំឲ្យរស់បានយូរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម