Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត រឿង​ដាក់​ពង្រាយ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ

បានផុស

នៅ

យោង​តាម​ការ​ចុះ​​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS នៅ​ថ្ងៃ​ពុធ​ទី​១៩ ខែ​មិថុនា​នេះ រដ្ឋាភិបាល​ក្រុង​មូស្គូ បាន​ពិភាក្សា​​​គ្នា​ជាមួយ​បណ្ដា​ប្រទេស​ជា​ដៃ​គូ ពាក់ព័ន្ធ​នឹង​គម្រោង​ដាក់​ពង្រាយ​​មីស៊ីល​​​រយៈ​ចម្ងាយ​ឆ្ងាយ ដើម្បី​ប្រឆាំង​ទៅ​​នឹង​​ចំណាត់​ការ​របស់​លោក​ខាង​លិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sergei Ryabkov អនុ​រដ្ឋមន្ត្រី​​ក្រសួង​ការបរទេស​រុស្ស៊ី បាន​និយាយ​ថា ការ​ពិភាក្សា​​នេះ ធ្វើ​ឡើង​ជាមួយ​​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​​បំផុត​​​របស់​រុស្ស៊ី​នៅ​​​ក្នុង​​អាស៊ី និង​អាមេរិក​ឡាទីន។ យ៉ាង​ណា​មិញ លោក​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​ប្រទេស​​ទាំង​អស់​នោះ​ឡើយ ដោយ​សុំ​រក្សា​សិទ្ធិ​ជា​ការ​សម្ងាត់។

កិច្ច​ពិភាក្សា​ពី​ផែនការ​ដាក់​ពង្រាយ​មីស៊ីល​​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រកាស​របស់​លោក វ៉ា្លឌឺមៀ ពូទីន ​មេ​ដឹក​នាំ​រុស្ស៊ី កាល​ពី​​ដើម​ខែ​មិថុនា​ ដែល​ថា ក្រុង​មូស្គូ​ ​នឹង​ដាក់​ពង្រាយ​​មីស៊ីល​រយៈ​​ចម្ងាយ​ឆ្ងាយ​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​​​ជា​សត្រូវ​​នឹង​​លោក​ខាង​លិច ក្រោយ​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូចជា អាមេរិក ចក្រភព​​អង់គ្លេស និង​អាល្លឺម៉ង់ បាន​ផ្គត់​ផ្គង់​មីស៊ីល​រយៈ​​ចម្ងាយ​ឆ្ងាយ​ឲ្យ​ទៅ​អ៊ុយក្រែន ហើយ​អនុញ្ញាត​ឲ្យ​អ៊ុយក្រែន​​ប្រើប្រាស់​អាវុធ​ទាំង​នោះ​វាយ​ប្រហារ​​លើ​ព្រំដែន​​របស់​រុស្ស៊ី​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។​

លោក Ryabkov បាន​ប្រាប់​បន្ថែម​​​ថា ទំនាក់ទំនង​ការទូត​​​រវាង​រុស្ស៊ី និង​អាមេរិក បាន​ឈាន​ដល់​ចំណុច​អប្បបរមា​​​មួយ ហើយ​​ក៏​អាច​​កាន់​តែ​អាក្រក់​ជាង​នេះ​ទៀត​ទៅ​ផង​ដែរ ខណៈ​ដែល​អាមេរិក​បាន​ចាត់​វិធានការ​រឹបអូស​ទ្រព្យ​សម្បត្តិ​​របស់​រុស្ស៊ី៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ២២ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ២៣ ម៉ោង មុន

អតីតនាយករដ្ឋមន្រ្តីកម្ពុជា បង្ហាញ​កម្មវិធី​បណ្តាញ​សង្គមថ្មី ​អភិវឌ្ឍ​ដោយអ្នកជំនាញខ្មែរ មាន​មុខងារ និង​សុវត្ថិភាពខ្ពស់

ព័ត៌មានជាតិ៤ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

Sokha Hotels

ព័ត៌មានពេញនិយម