Connect with us

ព័ត៌មានអន្ដរជាតិ

ចេញពីកូរ៉េខាងជើង លោក ពូទីន នឹងហោះទៅវៀតណាម ភ្លាម

បានផុស

នៅ

ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងបន្តហោះទៅទីក្រុងហាណូយនៃប្រទេសវៀតណាម ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ តបតាមការអញ្ជើញរបស់អគ្គលេខាបក្សលោក Nguyen Phu Trong។

លោក ពូទីន ទៅដល់ប្រទេសកូរ៉េខាងជើង (រូបថត៖ RT)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ VN Express, ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​រុស្ស៊ី នឹងធ្វើឡើង​នៅ​ថ្ងៃទី ១៩-២០ ខែមិថុនា​ ហើយនេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៥​របស់លោក ​វ្ល៉ា​ឌី​មៀរ ពូ​ទីន​នៅ​វៀតណាម គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំវៀតណាម Gennady Bezdetko បានឲ្យដឹងថា លោកប្រធានាធិបតី ពូទីន នឹងមកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងឋានៈជាប្រធានគណៈប្រតិភូនៃថ្នាក់ដឹកនាំសហព័ន្ធនិងថ្នាក់តំបន់ ព្រមទាំងក្នុងឋានៈជាប្រធានស្ថាប័នអាជីវកម្មធំៗរបស់រុស្ស៊ីផងដែរ។

(រូបថត៖ AP)

តាមការបញ្ជាក់ លោក ពូទីន គ្រោងពិភាក្សានិងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ក៏ដូចជាចូលរួមព្រឹត្តិការណ៍នានា ជាមួយនិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យសូវៀត និងរុស្ស៊ីទៀតផង។

ស្របពេលជាមួយគ្នានោះ លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅប្រទេសរុស្ស៊ី ក៏និយាយដែរថា “ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ខ្លាំងណាស់ ពោលគឺជាការរឹតចំណងទាក់ទងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីកាន់តែស៊ីជម្រៅលើគ្រប់វិស័យនិងបង្កើនកម្រិតក្នុងស្ថានភាពថ្មី ហើយដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ការទូតដ៏ធំប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពនិងការប្តេជ្ញាចិត្តរបស់រុស្ស៊ីចំពោះទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយវៀតណាមទៀតផង។

(រូបថត៖ AP)

លើសពីនេះ មេដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាគ្នាកាន់តែច្បាស់លាស់ លើវិស័យសំខាន់ៗចាប់ពីសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ ថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រហូតដល់ការអប់រំ វប្បធម៌ និងការទូតរវាងប្រជាជន និងប្រជាជន។

ពាក់ព័ន្ធវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម, ចំណូលទ្វេភាគីបានកើនឡើងពី ១០ទៅ១៥% ជារៀងរាល់ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចដ៏ស្មុគស្មាញនៅលើពិភពលោក វាបានជះឥទ្ធិពលអវិជ្ជមានដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ពូទីន ចាប់ផ្តើមដំណើរទស្សនកិច្ច នៅកូរ៉េខាងជើង ខណៈ ណាតូ បារម្ភរឿងម្យ៉ាងគត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម