Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីតៃវ៉ាន់ តាំងចិត្ត មិនឱនក្បាលដាក់ ចិន

បានផុស

នៅ

ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង លើទីក្រុងតៃប៉ិនោះ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានតាំងចិត្តថា តៃវ៉ាន់ នឹងមិនឱនក្បាលដាក់ចិនឡើយ ទោះមានការបង្ខិតបង្ខំបែបណាក៏ដោយចុះ។

ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធទី១៩ខែមិថុនាឆ្នាំ២០២៤ លោក Lai និយាយថា “ការកាត់យកកោះតៃវ៉ាន់ គឺជាគោលនយោបាយជាតិរបស់សាធារណៈរដ្ឋប្រជាមានិតចិន។ ក្រៅពីការគំរាមប្រើកម្លាំងយោធា ពួកគេតែងប្រើប្រាស់វិធីសាស្ត្រសម្លុតកំហែង ដើម្បីព្យាយាមបង្ខំឲ្យតៃវ៉ាន់ ចុះចូល។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ តៃវ៉ាន់នឹងមិនឱនក្បាលចំពោះសម្ពាធនោះឡើយ។ ប្រជាជនតៃវ៉ាន់ នឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យជាតិ ក៏ដូចជាបន្តរស់នៅតាមបែបប្រជាធិបតេយ្យ និងដោយសេរី ហើយតៃវ៉ាន់ មិនចង់មានជម្លោះទេ”។

ការតាំងចិត្តរបស់លោក Lai កើតឡើងបន្ទាប់ពី នាវាមុជទឹកនុយក្លេអ៊ែរថ្នាក់ Type-094 របស់កងទ័ពជើងទឹកចិន លេចវត្តមាននៅខ្សែបន្ទាត់កណ្តាលជិតឆ្នេរសមុទ្រតៃវ៉ាន់ ជាហេតុធ្វើឲ្យកងកម្លាំងស្វ័យការពារទីក្រុងតៃប៉ិ ប្រុងខ្លួន និងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

នាវាមុជទឹកចិន (រូបថត៖ Liberty Times)

កាសែត Liberty Times បានដកស្រង់សម្តីអ្នកនេសាទម្នាក់ដែលនិយាយថា នាវាមុជទឹកស្រាប់តែងើបក្បាលឡើងមកបណ្តែតខ្លួន ហើយក៏មាននាវា​កងទ័ព​ជើង​ទឹក​ចិនមួយគ្រឿងនៅផ្ទៃខាងលើ ​បាន​ចូល​ទៅ​ជិត រួចនាវាទាំងពីរក៏បែរក្បាល ឆ្ពោះដំណើរទៅចិនដីគោកវិញ។

ទោះបីជាយ៉ាងណាក៏ដោយ នាវាមុជទឹកនុយក្លេអ៊ែរមួយគ្រឿងនេះត្រូវបានគេសន្មត់ថា មានបញ្ហាបច្ចេកទេស ព្រោះវាមិនជ្រមុជទឹកទេ តែបែរជាងើបឡើងរយៈពេលយូរ បណ្តែតខ្លួនទៅវិញ។

(រូបថត៖ X)

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Lai ឡើងកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ នៅថ្ងៃទី ២០ខែឧសភា ប្រទេសចិនក៏ធ្វើសមយុទ្ធ Joint Sword-2024A ដែលខ្លួន ចាត់ទុកជាការដាក់ទណ្ឌកម្ម ចំពោះសុន្ទរកឯករាជ្យភាពដ៏គឃ្លើនរបស់លោក និងជាការសាកល្បងសមត្ថភាពរបស់ទីក្រុងប៉េកាំង ក្នុងការដណ្តើមកាន់កាប់កោះនេះ។

ក្រោយសមយុទ្ធបញ្ចប់ ទីក្រុងប៉េកាំងប្តេជ្ញាចិត្តថា សម្ពាធយោធានឹងនៅតែបន្តដរាបណា តៃវ៉ាន់ មិនចោលគំនិតចង់ប្រកាសឯករាជ្យ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តៃវ៉ាន់​ ប្រុងខ្លួន ក្រោយនាវាមុជទឹកនុយក្លេអ៊ែរចិន ចូលកៀក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

ចរាចរណ៍១៤ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១១ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម