Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី-កូរ៉េខាងជើង ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ RT នៅថ្ងៃពុធទី១៩ខែមិថុនា, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោក ពូទីន ចាប់ដៃលោក គីម (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀងដែលនឹងបង្កើតជាមូលដ្ឋាននៃទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើង រយៈពេលវែង គឺត្រូវបានចុះហត្ថលេខាក្នុងអំឡុងកិច្ចពិភាក្សាទល់មុខគ្នារវាងថ្នាក់ដឹកនាំទាំងពីរ ដែលធ្វើឡើងខណៈលោក ពូទីន ទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង លើកដំបូងក្នុងរយៈពេល២៤ឆ្នាំ។

លោកពូទីនក៏បានសង្កត់ធ្ងន់ដែរថា ទីក្រុងមូស្គូ សូមកោតសរសើរចំពោះការគាំទ្រឥតឈប់ឈររបស់កូរ៉េខាងជើង ចំពោះគោលនយោបាយរុស្ស៊ី រួមទាំងពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែនផងដែរ។

ចំណែកលោក គីម វិញក៏បានគូសបញ្ជាក់ដែរថា ទីក្រុងព្យុងយ៉ាង សូមបង្ហាញការគាំទ្រនិងសាមគ្គីភាពពេញទំហឹងជាមួយរដ្ឋាភិបាល កងទ័ព និងប្រជាជនរុស្ស៊ី ក្នុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ដើម្បីការពារអធិបតេយ្យ ផលប្រយោជន៍សន្តិសុខ និងបូរណភាពទឹកដី។

លោក គីម និងលោក ពូទីន (រូបថត៖ AP)

សូមបញ្ជាក់ថា យន្តហោះដឹកប្រធានាធិបតីរុស្ស៊ី បានចុះចតនៅអាកាសយានដ្ឋានទីក្រុងព្យុងយ៉ាងនាថ្ងៃពុធទី១៩ខែមិថុនាឆ្នាំ២០២៤ ជាការចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃរបស់លោក ពូទីន នៅប្រទេសកូរ៉េខាងជើង។

ជុំវិញដំណើរទស្សនកិច្ចនេះ សហគមន៍​អន្តរជាតិ​បានបង្ហាញក្តីកង្វល់ជាពន់ពេក ដោយ​អគ្គលេខាធិការ​អង្គការ​ណាតូ លោក Jens Stoltenberg ​និយាយ​ថា សម្ព័ន្ធមិត្ត​យោធាមួយនេះ ​បារម្ភបំផុត​អំពីរឿងម្យ៉ាងគត់ នោះគឺ​​រុស្ស៊ី​អាច​ផ្តល់ជំនួយដល់​កម្មវិធី​មីស៊ីលនិង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

ដំណើរ​ទស្សនកិច្ច​នេះ គឺ​ជាដំណើរ​លើក​ដំបូងរបស់​លោក​ពូទីនទៅកូរ៉េខាងជើង ​ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក ដោយកាលនោះ ប្រធានាធិបតីរុស្ស៊ី បាន​ជួប​ជាមួយ​លោក​គីម ជុងអ៊ីល ដែលត្រូវ​ជា​ឪពុក​របស់​មេដឹកនាំ​ គីម ជុងអ៊ុន។

យ៉ាងណាមិញ កាលពីខែកញ្ញាឆ្នាំ២០២៣ លោក គីម ជុងអ៊ុន ក៏បានទៅបំពេញទស្សនកិច្ចនៅតំបន់ចុងបូព៌ារបស់រុស្ស៊ីដែរ តាមការអញ្ជើញរបស់លោក ពូទីន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ពូទីន ចាប់ផ្តើមដំណើរទស្សនកិច្ច នៅកូរ៉េខាងជើង ខណៈ ណាតូ បារម្ភរឿងម្យ៉ាងគត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១ ម៉ោង មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម