Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីកំពូលវៀតណាមម្នាក់ទៀតលាលែងពីតំណែង

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់វៀតណាមម្នាក់ទៀត គឺប្រធានគណបក្សនៃរដ្ឋធានីហាណូយ លោក Dinh Tien Dung បានលាលែងពីតំណែង ខណៈបក្សកុម្មុយនិស្តកាន់អំណាច កំពុងធ្វើការរុះរើរដ្ឋាភិបាល។ ​នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters កាលពីថ្ងៃ ទី ១៩ ខែ មិថុនា​ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុវ័យ៦៣ឆ្នាំរូបនេះ ត្រូវបានរកឃើញថា គ្មានទំនួលខុសត្រូវក្នុងការដឹកនាំ ជាហេតុបង្កឲ្យមានការរំលោភបំពាននៅក្រសួងហិរញ្ញវត្ថុអំឡុងពេល ២០២៦ ដល់២០២១ ខណៈលោក Dung ក៏ជាសមាជិកនៃការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះផងដែរ។

បន្ទាប់ពីពិចារណាលើសំណើរបស់គណៈកម្មាធិការអធិការកិច្ចមជ្ឈិម, ការិយាល័យនយោបាយ និងលេខាធិការដ្ឋានបានរកឃើញថា គណៈកម្មាធិការប្រតិបត្តិបក្សនៃក្រសួងហិរញ្ញវត្ថុសម្រាប់អាណត្តិ ២០១៦-២០២១ ក្រោមការដឹកនាំរបស់លោកDinh Tien Dung បានរំលោភលើគោលការណ៍លទ្ធិប្រជាធិបតេយ្យមជ្ឈិម បទប្បញ្ញត្តិបក្ស និងបទប្បញ្ញត្តិការងារ និងមិនបានអនុវត្តទាំងស្រុងនូវការណែនាំពីអាជ្ញាធរមានសមត្ថកិច្ច។

ការរំលោភបំពាន និងកង្វះខាតរបស់គណៈកម្មាធិការបក្សនៃក្រសួងហិរញ្ញវត្ថុសម្រាប់អាណត្តិឆ្នាំ ២០១៦សល់​២០២១ នេះបាននាំឱ្យមានផលវិបាកធ្ងន់ធ្ងរ រួមទាំងការខាតបង់ និងខ្ជះខ្ជាយថវិការដ្ឋ ព្រមទាំងបង្កគ្រោះថ្នាក់ដល់អ្នកវិនិយោគមូលបត្របំណុលទៀតផង។ លើសពីនេះ បញ្ហាទាំងប៉ុន្មានខាងលើ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការវិនិយោគ និងធុរកិច្ច និងសណ្តាប់ធ្នាប់សង្គម បង្កការខឹងសម្បាជាសាធារណៈ និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់បក្ស និងស្ថាប័នគ្រប់គ្រងរដ្ឋផងដែរ។

ដោយពិចារណាលើផលវិបាក និងមូលហេតុនៃការរំលោភបំពាន និងអនុលោមតាមបទប្បញ្ញត្តិរបស់បក្ស ស្តីពីវិធានការវិន័យចំពោះបក្ស និងសមាជិកណាដែលបំពានបទប្បញ្ញត្តិ ការិយាល័យនយោបាយបានយល់ព្រមអនុញ្ញាតឱ្យលោក Dinh Tien Dung ឈប់ចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហាណូយ និងឈប់កាន់តំណែងលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយអាណត្តិ ២០២០-២០២៥ ព្រមទាំងជាប្រធានគណៈប្រតិភូរដ្ឋសភាវៀតណាមនីតិកាលទី ១៥ ផងដែរ។

គួរបញ្ជាក់ងថា មួយរយៈចុងក្រោយនេះមន្ត្រីកំពូលវៀតណាមជាបន្តបន្ទាប់ត្រូវបានដកចេញឬលាលែងពីដំណែង បន្ទាប់ពីរដ្ឋាភិបាលបានចាប់ផ្ដើម​រុះរើនិងប្រមាញ់អំពើពុករលួយដែលកើតចេញពីមន្ត្រីទាំងនេះ ស្របពេលប្រទេសប្ដូរនាយករដ្ឋមន្ត្រីរហូតដល់ទៅ២នាក់ក្នុងរយៈពេលត្រឹមតែមួយឆ្នាំជាងប៉ុណ្ណោះ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម