Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងស្រី អាមេរិក ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីឪពុកភ្លេចក្នុងរថយន្ត ៣ ម៉ោង

បានផុស

នៅ

ហេតុការណ៍សោកនាដកម្មមួយបានកើតឡើងនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក នៅពេលដែល Charlotte Jones ក្មេងស្រីអាយុ៣ ឆ្នាំបានស្លាប់យ៉ាងអាណោចអាធ័ម​ បន្ទាប់ពីទុកចោលក្នុងឡានដែលចតនៅមុខផ្ទះអស់រយៈពេលជាង ៣ ម៉ោង ជាមួយនឹងសីតុណ្ហភាពនៅខាងក្រៅឡើងដល់ ៣៦ អង្សាសេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃកើតហេតុ ឪពុករបស់ Charlotte បានដឹកកូនស្រីពីរនាក់ផ្សេងទៀតរបស់គាត់ទៅសាលារៀន ហើយភ្លេច​ថា​ខ្លួនបាន​នាំ​កូន​ស្រី​ពៅទៅ​ជិះទៅជាមួយដែរ។ បន្ទាប់មកគាត់បានបើកឡានទៅផ្ទះដើម្បីធ្វើការ ដោយភ្លេចថា Charlotte នៅអង្គុយខាងក្រោយ។

ម្តាយរបស់ក្មេងឈ្មោះ Angela បានរៀបរាប់ពីព្រឹត្តិការណ៍ដ៏សោកសៅនេះតាមរយៈ Fox News ថា នាងបានទូរស័ព្ទ​មក​សួរនាំ​ពី​កូនស្រី​ទាំង​២​នាក់និងកូនស្រីពៅ។ ភ្លាមៗនោះ នាងឮសំឡេងប្តីភ័យស្លន់ស្លោថា ‘ឱព្រះជាម្ចាស់អើយ ខ្ញុំមិនទាន់យកកូនចេញពីឡានទេ”។​ ដោយមិនបង្អង់យូរ ប្តីរបស់នាងបានទូរស័ព្ទទៅសេវាសង្គ្រោះបន្ទាន់ ហើយបានយក Charlotte ទៅមន្ទីរពេទ្យក្បែរនោះ។ ប៉ុន្តែគាត់មិនអាចជួយសង្គ្រោះកូនស្រីពៅបានទេ។ ក្មេងបានស្លាប់ដោយសារសីតុណ្ហភាពខ្លាំង នៅខាងក្នុងរថយន្ត។

ដោយឡែក លោក Janet Fannell គឺជាស្ថាបនិកនៃ Kids Be Safe in Cars ដែលជាអង្គការដែលប្រមូលទិន្នន័យស្តីពីការស្លាប់ក្នុងរថយន្តរបស់កុមារ និងយុទ្ធនាការសម្រាប់ស្តង់ដារសុវត្ថិភាពប្រសើរជាងមុនបាននិយាយថា រឿងរបស់ Charlotte មិនមែនជារឿងចម្លែកទេ។

ស្ថាបនិកនៃ Kids Be Safe in Carsរូបនេះនិយាយថា “ផ្អែកលើទិន្នន័យដែលយើងបានប្រមូលតាំងពីឆ្នាំ ១៩៩០ ជាង៥៥% នៃការស្លាប់របស់កុមារក្នុងរថយន្តគឺបណ្តាលមកពីឪពុកម្តាយទុកកូនរបស់ពួកគេនៅក្នុងឡានដោយចៃដន្យ។ ភាគច្រើន ឪពុកម្តាយទាំងនេះគឺជាឪពុកម្តាយដ៏ល្អ ហើយ ៩០% នៃឧបទ្ទវហេតុទាំងនេះ គឺជាគ្រោះថ្នាក់ដែលគ្មាននរណាម្នាក់ចង់កើតឡើង” ។

លោក Jennette បន្ថែមថា ចំនួន​កុមារ​ដែល​ស្លាប់​ដោយ​ការ​ទុក​ចោល​ក្នុង​រថយន្ត​ក្តៅ​នៅ​តែ​បន្ត​កើន​ឡើង។ ទន្ទឹមនឹងនេះដែរ ចំនួនកុមារដែលបានស្លាប់នៅពេលអង្គុយនៅកៅអីខាងមុខមានការថយចុះ ដោយសារការហាមប្រាមការប្រើប្រាស់កៅអីកុមារខាងមុខ។ ការស្លាប់របស់កុមារច្រើនជាង ១,០៨៣​ នាក់នៅក្នុងរថយន្តដែលមានកំដៅខ្លាំងត្រូវបានកត់ត្រានៅចន្លោះឆ្នាំ ១៩៩០ និង២០២៣ ដោយមានការស្លាប់ចំនួន២៩ នាក់ កាលពីឆ្នាំមុន និង ៣៦ នាក់ក្នុងឆ្នាំ ២០២២ ។

យ៉ាងណាមិញ ចំពោះមូលហេតុនៃសោកនាដកម្មនេះអាចជា នេះ​ក៏​ដោយ​សារ​តែ​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក​តម្រូវ​ឱ្យ​មាន​ការ​ទប់​ស្កាត់ដោយមិនឲ្យ​កុមារ​អង្គុយខាងមុខ។ ជាលទ្ធផល អ្នកបើកបរជារឿយៗមិនអាចមើលឃើញកុមារអង្គុយពីក្រោយពួកគេទេ ហើយអាចភ្លេចក្មេងដោយចៃដន្យ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អាយុត្រឹម ១២ឆ្នាំ តែក្មេងស្រី តៃវ៉ាន់ ត្រូវលាងឈាមមួយជីវិត ព្រោះទម្លាប់ញ៉ាំអាហារបំពងរាល់ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម