ព័ត៌មានអន្ដរជាតិ
ត្រឹមពាក់កណ្ដាលឆ្នាំ ស្ដេច ៥ អង្គ មានរាជសម្បតិ្តច្រើនអនេក
សមាជិកនៃសែរាជវង្សសកល សុទ្ធតែមានសមតុល្យធនាគារដែលរឹងមាំ ផ្ទុកទៅដោយទ្រព្យសម្បត្តិសុទ្ធច្រើនអនេក រាប់ចាប់តាំងពីស្នងមរតកដ៏ច្រើនសន្ធឹកសន្ធាប់ ជាពិសេសដោយសារប្រទេសដែលក្សត្រទាំងនោះគ្រប់គ្រងមានប្រាក់បញ្ញើប្រេង និងធនធានធម្មជាតិដ៏មានតម្លៃផ្សេងទៀតពុំអាចកាត់ថ្លៃបាន ខណៈពួកទ្រង់ក៏ជាកម្មសិទ្ធិនៃវិមាន ប្រាសាទ គ្រឿងអលង្ការ និងការប្រមូលសិល្បៈនានា។
យោងតាម Celebrity Networth បានរកឃើញស្តេច ៥ អង្គ មានបំផុតលើពិភពលោក ដោយគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៤ ហើយទ្រព្យសម្បត្តិភាគច្រើនសុទ្ធសឹងតែបានមកពីការវិនិយោគសុទ្ធសាធ។
១ ស្ដេចថៃ Maha Vajiralongkorn

នៅពេលនិយាយអំពីរាជវង្សដែលមានជាងគេបំផុតរបស់ពិភពលោក ព្រះមហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន តែងតែជាក្សត្រលេចធ្លោក្នុងរឿងទ្រព្យធនជាប់ៗគ្នាលើបញ្ចីឈ្មោះមហាសេដ្ធី។ ស្ដេចថៃអង្គនេះ មានទ្រព្យសម្បត្តិចន្លោះពី ៣០ពាន់លានដុល្លារ ទៅ ៤៥ ពាន់លានដុល្លារ ហើយមរតកទាំងនោះភាគច្រើនក្នុងទម្រង់ជាអចលនៈទ្រព្យទាំងអស់។ ព្រះមហាក្សត្រអង្គនេះ ក៏កាន់កាប់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន ស៊ីម៉ងត៍សៀមគ្រុប, ធនាគារសៀមពាណិជ្ជ និងក្រុមហ៊ុនធានារ៉ាប់រង Shin Corporation ជាពិសេសទ្រង់ក៏ជាម្ចាស់ដីមួយក្នុងចំណោមម្ចាស់ដីកំពូលទាំងដប់របស់ពិភពលោកផងដែរ។
២ ស្ដេចព្រុយណេ Sultan Hassanal Bolkiah

មិនខុសពីស្ដេចថៃ ស្តេចស៊ុលតង់នៅតែគង់លើកំពូលតារាងជាអ្នកមានទ្រព្យសម្បត្តិច្រើនហួសប្រមាណក្នុងបញ្ចីឈ្មោះមហាសេដ្ធី។ ចាប់តាំងពីព្រុយណេទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៨៤ ទ្រង់បាននាយករដ្ឋមន្ត្រី និងជាព្រះមហាក្សត្រដែលគ្រងរាជ្យយូរជាងគេទី ២ លើពិភពលោក។ ទ្រព្យសម្បត្តិដ៏ធំរបស់ព្រះអង្គត្រូវគេប៉ាន់ស្មានថាមានចំនួន ៣០ ពាន់លានដុល្លារ ហើយភាគច្រើនបានមកពីទុនបម្រុងប្រេងដ៏ធំ និងឧស្ម័នធម្មជាតិក្នុងស្រុក។
៣ ស្តេចអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud

សែរាជវង្សមួយអង្គទៀត ដែលមានទ្រព្យសម្បត្តិច្រើនដោយសារប្រេង គឺស្តេច សាលម៉ាន់ ប៊ីន អាប់ឌូឡាស៊ី អាល់ស៊ូ នៃប្រទេសអារ៉ាប៊ីសាអូឌីត។ ទ្រង់ក៏ជានាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប៊ីសាអូឌីតដែលមានវ័យចំណាស់ជាងគេទីបី ដោយបានគ្រប់គ្រងតាំងពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២២។ បច្ចុប្បន្ននេះ ទ្រង់មានទ្រព្យសម្បត្តិប្រហែល ២០ពាន់លានដុល្លារ។
៤ ស្ដេចអារ៉ាប៊ីសាអូឌីត Al-Waleed Bin Talal bin Abdulaziz al Saud

សមាជិកមួយរូបទៀតនៃរាជវង្សអារ៉ាប៊ីសាអូឌីត ជាប់លេខបួនដោយមានទ្រព្យសម្បត្តិប្រហែល ១៧លានដុល្លារ។ ទ្រព្យរបស់សែរាជវង្សអង្គនេះ សុទ្ធសឹងតែបានមកពីទ្រង់ជាអ្នកបង្កើត ហើយ៩៥ភាគរយជាម្ចាស់នៃក្រុមហ៊ុន Kingdom Holding ដែលជាក្រុមហ៊ុនមានការវិនិយោគនៅក្នុងក្រុមហ៊ុនក្នុងសេវាកម្មហិរញ្ញវត្ថុ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រព័ន្ធផ្សព្វផ្សាយ កម្សាន្ត ការលក់រាយ វិស័យកសិកម្ម គីមីឥន្ធនៈ អាកាសចរណ៍ បច្ចេកវិទ្យា និងវិស័យអចលនទ្រព្យ។
៥ ស្ដេច Hans Adam ទី II

ព្រះអង្គម្ចាស់នៃ Liechtenstein ហាន់ អាដាមទី២ បានគ្រប់គ្រងប្រទេសតូចមួយនៅអឺរ៉ុប ចាប់តាំងពីឆ្នាំ ១៩៨៩ ។ ប្រាក់ចំណូលរបស់ព្រះមហាក្សត្របានមកពីធនាគារ ហើយទ្រង់ក៏បានប្រែក្លាយធនាគារគ្រួសារក្នុងស្រុកតូចមួយឈ្មោះ LGT ទៅជាក្រុមហិរញ្ញវត្ថុអន្តរជាតិ។ គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៤ ទ្រង់មានទ្រព្យសម្បត្តិប្រហែល ៧ ពាន់លានដុល្លារ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រថយន្ត ៥ គ្រឿង ជាបណ្តុំសំណព្វចិត្តរបស់មេ Meta តែងប្រើប្រាស់ជាប្រចាំថ្ងៃ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ