ព័ត៌មានអន្ដរជាតិ
លោក Blinken រិះគន់សកម្មភាពចិន ដែលរារាំងហ្វីលីពីននៅសមុទ្រចិនខាងត្បូង
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុននៅថ្ងៃទី២០ ខែ មិថុនានេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានរិះគន់សកម្មភាពរបស់ចិនដែលរារាំងហ្វីលីពីននៅសមុទ្រចិនខាងត្បូង ថាជាការបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា លោក Blinken បានពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Enrique Manalo កាលពីថ្ងៃពុធ ដោយលោក Blinken បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះហ្វីលីពីនក្រោមសន្ធិសញ្ញាការពារទៅវិញទៅមករវាងសម្ព័ន្ធមិត្តទាំងពីរ។
កិច្ចពិភាក្សានេះបានធ្វើឡើងបន្ទាប់ពី បេសកកម្មរបស់ហ្វីលីពីនក្នុងការផ្គត់ផ្គង់តាមកប៉ាល់ទៅកាន់ប៉ុស្តិ៍យោធានៅថ្មប៉ប្រះទឹក The Second Thomas Shoal ត្រូវបានរំខានដោយនាវាឆ្មាំឆ្នេរសមុទ្រចិន ខណៈក្នុងហេតុការណ៍នោះ មានកងទ័ពជើងទឹកហ្វីលីពីនម្នាក់ ត្រូវរបួសធ្ងន់ ហើយយោធាហ្វីលីពីនហៅឧបទ្ទវហេតុនោះថាជាការវាយប្រហារដោយចេតនាពីសំណាក់ឆ្មាំសមុទ្រចិន។។
បើយោងតាមការចេញផ្សាយវីដេអូថ្មីកាលពីថ្ងៃពុធបានបង្ហាញពីបុគ្គលិកឆ្មាំឆ្នេរសមុទ្រចិនវាយប្រហារនាវាហ្វីលីពីនជាមួយនឹងដំបង ខណៈទូកឆ្មាំឆ្នេរតូចៗក៏ត្រូវបានគេឃើញបើកចូលក្នុងនាវាផងដែរ។
គួរបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវម្តងហើយម្តងទៀតឱ្យប្រទេសចិនមានការអត់ធ្មត់លើដែនទឹកនៅជិត The Second Thomas Shoal ប៉ុន្តែការអំពាវនាវនេះហាក់ដូចជាមិនមានសញ្ញានៃការបន្ថយភាពតានតឹងនោះទេ៕
អត្ថបទ៖ ប៊ុន សុភាព
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់