Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី-វៀតណាម ចុះ​កិច្ច​ព្រមព្រៀងជាង ១០ អំឡុង​ដំណើរ​ទស្សនកិច្ច​លោក ពូទីន នៅ​ហាណូយ

បានផុស

នៅ

ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​កូរ៉េ​ខាង​ជើង លោក វ៉្លាឌឺមៀ ពូទីន បាន​ឈាន​ជើង​​ទៅ​ដល់​ប្រទេស​វៀតណាម​ហើយ នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២៤ ដើម្បី​បន្ត​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រវាង​​ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​២។

លោក To Lam ប្រធានាធិបតី​វៀតណាម និង​លោក វ៉្លាឌឺមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី (រូបភាព៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី RBC, រដ្ឋាភិបាល​ក្រុង​មូស្គូ និង​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ចេញ​នូវ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា ក្នុង​ការ​ពង្រឹង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ និង​ការ​ចុះ​ហត្ថលេខា​លើ​​កិច្ច​ព្រមព្រៀង​​​​​​ជាង ១០​ឯកសារ​​ឯណោះ។ សារព័ត៌មាន RBC បាន​​ឲ្យ​ដឹង​ថា ​ក្នុង​ចំណោម​កិច្ច​ព្រមព្រៀង​ទាំង​នោះ មាន​មួយ​ស្ដី​​ពី​ការ​បង្កើត​​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​​នៅ​វៀតណាម។ យ៉ាង​ណា​មិញ ចំពោះ​​កិច្ច​ព្រមព្រៀង​ដទៃ​ទៀត​ មិន​​ទាន់​មាន​ការ​បង្ហាញ​ឲ្យ​ដឹង​​នៅ​ឡើយ​ទេ តែ​ RBC ថា វា​នឹង​ផ្ដោត​សំខាន់​លើ​កិច្ច​សហ​ប្រតិបត្តិការ​​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ។

ក្រៅ​ពី​ចុះ​កិច្ច​ព្រមព្រៀង​ខាង​លើ លោក ពូទីន ទំនង​​ជា​​​​ជួប​ពិភាក្សា​បន្ថែម​​ទៀត​ក្រៅ​ផ្លូវការ​ជាមួយ​​ប្រធានាធិបតី​វៀតណាម និង​មន្ត្រី​ជាន់​ខ្ពស់​​មួយ​ចំនួន។

លោក ពូទីន ធ្លាប់​ទៅ​ប្រទេសវៀតណាម៤ដងរួចមកហើយ ក្នុងនោះមាន៣ដងស្ថិតក្នុងក្រ​បខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនិងរដ្ឋក្នុងឆ្នាំ២០០១, ២០០៦ ឆ្នាំ ២០១៣ ចំណែកមួយដងទៀ​តគឺក្នុងឆ្នាំ២០១៧ នៅពេលលោកមកទីក្រុង Da Nang ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC។

វៀតណាម បានបង្កើតទំនាក់ទំនងការទូតជាមួយរុស្ស៊ីដែលជាអតីតសហភាពសូវៀត ក្នុងឆ្នាំ១៩៥០។ ក្រោយមក ប្រទេសទាំងពីរ បានអភិវឌ្ឍទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១២ ហើយប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាង ១០០ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ និងការពារជាតិ៕​​

ដោយ៖ ឈាង

ចុចអាន៖ លោក ពូទីន មកដល់ វៀតណាម ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចដ៏សំខាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤២ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម