ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា រុស្ស៊ីអាចចរចាសន្តិភាពជាមួយអ៊ុយក្រែនបានគ្រប់ពេល គ្រប់ទីកន្លែង
ថ្លែងក្នុងសន្និសីទព័ត៌មាននៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤, លោក វ៉ា្លឌឺមៀរ ពូទីន បានប្រកាសថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់កិច្ចចរចាសន្ដិភាពជាមួយអ៊ុយក្រែន ដែលការចរចានេះអាចធ្វើបានភ្លាមៗពេលណាក៏បាន នៅទីកន្លែងណាក៏បាន។

មេដឹកនាំរុស្ស៊ីវ័យ៧១ឆ្នាំ បាននិយាយថា គំនិតផ្ដួចផ្ដើមសន្តិភាពរបស់រុស្ស៊ីជាមួយអ៊ុយក្រែន ទំនងជាអាចមានការជំទាស់ពីលោកខាងលិច។ លោក បន្តថា រាល់សំណើរបស់រុស្ស៊ី តែងតែត្រូវគេហៅថាជារឿងដែលមិនប្រាកដប្រជា ខណៈដែលគ្មាននរណាម្នាក់រិះគន់ “ឱសានវាទ” របស់អ៊ុយក្រែន ទាល់តែសោះ ចំពោះលក្ខខណ្ឌដែលទីក្រុងមូស្គូមិនអាចទទួលយកបានដូចគ្នា។
លោក ពូទីន បានបញ្ជាក់ទៀតថា ប្រសិនបើពិភពលោកចង់បញ្ចប់សង្គ្រាមមែន នោះក្រុមអ្នកនយោបាយនឹងពិចារណាទៅលើសំណើរបស់រុស្ស៊ីមិនខាន។ យ៉ាងណាមិញ លោកបានបន្ថែមថា សំណើរបស់រុស្ស៊ីអាចមានការផ្លាស់ប្ដូរគ្រប់ពេលវេលា ក៏អាស្រ័យលើស្ថានភាពសមរភូមិផងដែរ។
ចំណុច១ដែលលោក ពូទីន បានសង្កត់ធ្ងន់នោះគឺថា ប្រសិនបើអ៊ុយក្រែននៅតែទាមទារឲ្យរុស្ស៊ីដកទ័ពចេញ មុនចាប់ផ្ដើមកិច្ចចរចាសន្ដិភាព នោះវានឹងមិនអាចទៅរួចនោះឡើយ។ មួយវិញទៀត លោកនិយាយថា នៅឆ្នាំ២០២៥ខាងមុខ លោក ហេ្សលេនស្គី គួរតែត្រូវលោកខាងលិចផ្លាស់ប្ដូរចេញកុំឲ្យនៅដឹកនាំអ៊ុយក្រែនបន្តទៅទៀត៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?