Connect with us

ព័ត៌មានអន្ដរជាតិ

ពុលស្រាស្លាប់ ៣១ នាក់នៅឥណ្ឌា

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស ៣១ នាក់បានស្លាប់ និងជាង ៦០ នាក់ទៀតកំពុង​សម្រាក​ព្យាបាលនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីពុលស្រា​​នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ២១ ខែ​មិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអាជ្ញាធរនៅក្នុងរដ្ឋ Tamil Nadu បានឲ្យដឹងថា ចាប់តាំងពីថ្ងៃពុធមកមានមនុស្សជាង ១០០នាក់មានអាការក្អួត ឈឺពោះ និងរាគ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅស្រុក Kallakurichi បន្ទាប់ពីបានផឹកស្រាដែលមានជាតិពុល។ ជុំវិញករណីពុលស្រាបណ្ដាលឲ្យមានមនុស្សស្លាប់ច្រើនបែបនេះ រដ្ឋាភិបាលរដ្ឋឥណ្ឌាបានព្យួរ​ការងារ​មន្ត្រីយ៉ាងហោចណាស់១០ នាក់ និងមេប៉ូលិសស្រុក ដែលអាចជាប់ពាក់ព័ន្ធជុំវិញឧប្បត្តិហេតុលក់ស្រាខុសច្បាប់។

ប៉ូលិសក៏បានចាប់ខ្លួនបុរសម្នាក់ឈ្មោះ Govindaraj អាយុ ៤៩ឆ្នាំផងដែរ ពីបទលក់ស្រាខុសច្បាប់ និងរឹបអូសស្រាបាន ២០០ លីត្រមានជាតិអាល់កុលលាយមេតាណុល។

គួរបញ្ជាក់ថា ករណីពុលស្រាជារឿយៗតែងតែកើតមាននៅក្នុងប្រទេសឥណ្ឌា ដោយ​​ឧបទ្ទវហេតុស្រដៀងគ្នានេះ បាន​កើត​ឡើង​កាលពីឆ្នាំមុននៅក្នុងសង្កាត់ក្បែរនោះក្នុងរដ្ឋ Tamil Nadu ដែលបណ្តាលឱ្យមនុស្សរាប់សិបនាក់​បាន​ស្លាប់៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២ នាទីutes មុន

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

ព័ត៌មានជាតិ៤ នាទីutes មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ១៤ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​ចិន​ស្នើ​ថៃ​​​ចំៗ​ សហការ​ស៊ីជម្រៅ​លើ​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សេដ្ឋកិច្ចឌីជីថល រថយន្តអគ្គីសនី និងបទ​ល្មើស​បច្ចេកវិទ្យា​

Sokha Hotels

ព័ត៌មានពេញនិយម