Connect with us

ព័ត៌មានអន្ដរជាតិ

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

បានផុស

នៅ

តួ​លេខ​ចុង​ក្រោយ​នៃ​​អ្នក​បាត់បង់​ជីវិត​​ព្រោះ​រលក​កម្ដៅ​​ នៅ​​ក្នុង​ព្រឹត្តិការណ៍​​ធម្ម​យាត្រា Hajj នៅ​អារ៉ាប៊ីសាអូឌីត បាន​កើន​ឡើង​​ជាង ១០០០​នាក់​ហើយ។ នេះ​បើ​យោង​​តាម​ការ​​ចុះ​ផ្សាយ​របស់​សារព័ត៌មាន AFP កាល​ពី​​រសៀល​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២៤។

(រូបភាព៖ EuroNews)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន AFP បាន​​ផ្សាយ​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​​ ១ ០៨១​នាក់ មាន​​ប្រមាណ ៦៣០​នាក់ គឺ​ជា​អ្នក​ចូលរួម​ដែល​មិន​បាន​ចុះ​ឈ្មោះ​ផ្លូវការ ដែល​ពិបាក​​ក្នុង​ការ​កំណត់​អត្តសញ្ញាណ។ មជ្ឈមណ្ឌល​​ឧតុនិយម​ជាតិ​​​​​​​អារ៉ាប៊ីសាអូឌីត បាន​ប្រកាស​ថា សីតុណ្ហភាព​​ក្នុង​សប្ដាហ៍​នេះ នៅ​ពេល​ធ្វើ​ធម្មយាត្រា Hajj បាន​កើន​ឡើង​ខ្លាំង​រហូត​​ដល់ ៥១,៨​អង្សាសេ​ឯណោះ នៅ​ទីក្រុង Mecca។ បើ​តាម​ការ​សិក្សា​របស់​អារ៉ាប៊ីសាអូឌីត សីតុណ្ហភាព​នៅ​​តំបន់​នោះ កំពុង​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ដោយ​ក្នុង​១​ទសវត្ស កើន​កម្ដៅ​ប្រមាណ ០,៤​អង្សាសេ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​ប្រជាជន​ ជា​​ពិសេស​គឺ​អ្នក​​​​ចូលរួម​ក្នុង​ពិធី​សាសនា​ធំៗ​ដូច​ជា ធម្មយាត្រា Hajj​ ជា​ដើម។

ជារៀងរាល់ឆ្នាំ អ្នកកាន់សាសនាឥស្លាមតែងតែធ្វើដំណើរទៅកាន់ទីក្រុង Mecca ដើម្បីធ្វើធម្មយាត្រា Hajj ក្នុងខែមិថុនា ដែលជាខែមានអាកាសធាតុក្តៅខ្លាំង។ តាមសេចក្តីរាយការណ៍ មនុស្សស្លាប់មួយចំនួន គឺបណ្តាលមកពីដាច់សរសៃរឈាមខួរក្បាលដោយសារតែមេឃក្តៅខ្លាំងពេក រីឯអ្នកខ្លះបាត់បង់ជាតិទឹកក្នុងខ្លួនធ្ងន់ធ្ងរ។

(រូបភាព៖ AFP)

សូមបញ្ជាក់ថា យោងតាមស្ថិតិអារ៉ាប៊ីសាអូឌីត, ធម្មយាត្រា Hajj ឆ្នាំ២០២៤នេះ មានមនុស្សជាង១,៨លាននាក់ បានមកចូលរួមក្នុងពិធីជួបជុំសាសនាដ៏ធំបំផុតមួយរបស់ពិភពលោក។

មនុស្សស្លាប់ក្នុងពិធីនេះមិនមែនជារឿងថ្មីឡើយ តួយ៉ាងដូចកាលពីឆ្នាំមុន មានមនុស្ស ២៤០នាក់ ត្រូវបាត់បង់ជីវិត ហើយរឿងដែលគេនៅតែចាំមិនភ្លេចគឺជាគ្រោះមហន្តរាយដ៏រន្ធត់ឆ្នាំ២០១៥ ដែលការរត់ជាន់គ្នាបានសម្លាប់មនុស្សជាង ២ ០០០នាក់៕

ដោយ៖ ឈាង​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម