ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ជួយសង់រោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅវៀតណាម
វិទ្យាស្ថានថាមពលអាតូមិចវៀតណាម (VINATOM) បានប្រកាសថា រុស្ស៊ី នឹងជួយរដ្ឋាភិបាលក្រុងហាណូយអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យា និងវិទ្យាសាស្ត្រនុយក្លេអ៊ែរ ដោយក្នុងនោះមានការសាងសង់រោងចក្រស្រាវជ្រាវថាមពលនុយក្លេអ៊ែរទំហំ ១០មេហ្គាវ៉ាត់ និងការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យនុយក្លេអ៊ែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Tuoi Tre កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/2019-06-19_france_nuclear_plant_loire.webp)
លោក Tran Chi Thanh នាយក VINATOM ដែលស្ថិតនៅក្រោមក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រវៀតណាម បានប្រកាសថា នេះគឺជាលើកដំបូងហើយ ដែលវៀតណាមអាចអនុវត្តគម្រោងកសាងរោងចក្រស្រាវជ្រាវថាមពលនុយក្លេអ៊ែរខ្នាតធំបែបនេះ។ លោកបន្តថា គម្រោងនេះនឹងមានការគាំទ្រពីក្រុមហ៊ុនសាជីវកម្មថាមពលអាតូមិចរដ្ឋរុស្ស៊ី ROSATOM ផ្អែកតាមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលកាលពីឆ្នាំ២០១១រវាងទីក្រុងហាណូយ និងក្រុងមូស្គូ។
រោងចក្រនុយក្លេអ៊ែរថ្មីនេះ នឹងត្រូវសាងសង់ឡើងក្នុងខេត្ត Dong Nai ស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម ជំនួសឲ្យដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរបច្ចុប្បន្ន ដែលស្ថិតនៅក្នុងទីក្រុង Da Lat ខេត្ត Lam Dong។
បន្ថែមពីការសង់រោងចក្រ រុស្ស៊ីក៏នឹងជួយវៀតណាមបង្កើតក្រុមអ្នកជំនាញការលើរូបវិទ្យារ៉េអាក់ទ័រនុយក្លេអ៊ែរ, ការផលិតវិទ្យុសកម្មអ៊ីសូតូប, ការស្រាវជ្រាវវត្ថុធាតុដើម, ការស្រាវជ្រាវនិងវិភាគសកម្មភាពនុយក្លេអ៊ែរ, សុវត្ថិភាពនុយក្លេអ៊ែរ, និងការការពារបរិស្ថាន។
លោក Dmitry Chernyshenko ឧបនាយករដ្ឋមន្ត្រីរស្ស៊ី បានថ្លែងតាមរយៈសារព័ត៌មាន TASS ថា ថាមពលនុយក្លេអ៊ែរ នឹងដើរតួនាទីសំខាន់នៅក្នុងប្រទេសវៀតណាម ដើម្បីធានាឲ្យបាននូវអធិបតេយ្យភាពថាមពលរបស់ខ្លួន ក៏ដូចជាសម្រេចឲ្យបាននូវគម្រោងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ខណៈដែលបច្ចុប្បន្ននេះបណ្ដាប្រទេសជាច្រើនក្នុងអាស៊ីកំពុងងាកមកប្រើប្រាស់ថាមពលដែលផ្គត់ផ្គង់ដោយបច្ចេកវិទ្យានុយក្លេអ៊ែរវិញ ព្រោះវាអាចផ្ដល់អគ្គិសនីដែលមានស្ថិរភាពល្អ និងមិនប៉ះពាល់បរិស្ថាន៕
ដោយ៖ ឈាង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត