Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ថា​ឲ្យ​ជប៉ុន​កុំ​ចេះ​លូក​ដៃ​រឿង​ជម្លោះ​ក្រុង​ប៉េកាំង​និង​ហ្វីលីពីន

បានផុស

នៅ

ជប៉ុន មិន​មែន​ជា​ភាគី​នៃ​ជម្លោះ​​នៅ​លើ​បញ្ហា​​​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ ហើយ​ក៏​គ្មាន​សិទ្ធិ​ជ្រៀតជ្រែក​​​អន្តរាគមន៍​អ្វី​​ដែរ​ សម្រាប់​​ជម្លោះ​រវាង​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​ម៉ានីល។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​​ស្ថានទូត​ចិន​ប្រចាំ​​ប្រទេស​ជប៉ុន នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅថ្ងៃ​សុក្រ ទី​២១ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​​របស់​ចិន ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ចោទ​ប្រកាន់​ពី​​ក្រសួង​ការបរទេស​ជប៉ុន នៅ​សប្ដាហ៍​នេះ ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ក្រុង​ប៉េកាំង​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ជុំរិញ​​រឿង​​​ប៉ះ​ទង្គិច​​គ្នា​​ជាមួយ​កប៉ាល់​យោធា​ហ្វីលីពីន ក្នុង​​តំបន់ Second Thomas Shoal នៅ​លើ​​ផ្ទៃ​សមុទ្រ​​ចិន​ខាង​ត្បូង។

ស្ថានទូត​ចិន បាន​ប្រកាស​ថា ក្រុង​ប៉េកាំង​​បាន​សម្ដែង​ការ​មិន​​ពេញ​ចិត្ត​ជា​ខ្លាំង ហើយ​ប្រឆាំង​ដាច់​ខាត​​ចំពោះ​​ការ​​ចោទ​ប្រកាន់​មិន​​សម​ហេតុ​ផល​​​របស់​ជប៉ុន​ ដែល​​​ផ្ទុយ​ពី​ការ​ពិត​ជាក់​ស្ដែង​នៅ​​លើ​សមុទ្រ​ចិន​ខាង​ត្បូង។ ស្ថានទូត​ចិន បាន​បន្ថែម​​ថា ហ្វីលីពីន​នោះ​ទេ ដែល​ព្យាយាម​កាន់​កាប់​តំបន់ Second Thomas Shoal តាម​រយៈ​ការ​ដឹក​ជញ្ជូនសម្ភារៈ​ផ្គត់ផ្គង់​​ម្ដង​ហើយ​ម្ដង​ទៀត​​ទៅ​ឲ្យ​នាវា​ចម្បាំង​​ហ្វីលីពីន​ ដែល​​បញ្ឈរ​ជើង​ចោល​នៅ​​ក្នុង​តំបន់​ជម្លោះ តាំង​តែ​ពី​ឆ្នាំ​១៩៩​៩​​មក​ម៉្លេះ។ ស្ថានទូត​ចិន​ ក៏​​បាន​បញ្ជាក់​ដែរ​ថា ចំណាត់ការ​របស់​​ក្រុង​ប៉េកាំង​​នៅ​លើ​ដែន​​​ទឹក​ជម្លោះ​នេះ ធ្វើ​​​ឡើង​ដោយ​ស្រប​ច្បាប់ និង​តាម​វិជ្ជាជីវៈ​ប៉ុណ្ណោះ។

មួយ​​វិញ​ទៀត ចិន​ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា កិច្ច​សហ​ប្រតិបត្តិការ​របស់​ជប៉ុន​ជា​មួយ​សហរដ្ឋ​អាមេរិក និង​ហ្វីលីពីន មិន​ត្រូវ​ធ្វើ​​ឲ្យ​ខូចខាត​ដល់​អធិបតេយ្យ​ សិទ្ធិ និង​ផល​ប្រយោជន៍​​​ដែន​ទឹក​​​របស់​ចិន​នោះ​ឡើយ។

សូម​រំឭក​ថា ក្រសួង​ការបរទេស​ហ្វីលីពីន បាន​ថ្កោលទោស​​ចំពោះ​ទង្វើ​​របស់​ក្រុង​ប៉េកាំង​ថា “ខុស​ច្បាប់ និង​​​ឈ្លាន​ពាន” នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កប៉ាល់​ប្រទេស​ទាំង​២​​​​​នៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា​កន្លង​ទៅ ហើយ​បណ្ដាល​ឲ្យ​​កងទ័ព​ជើង​ទឹក​ហ្វីលីពីន​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ ព្រម​​ទាំង​បង្ក​ការ​ខូចខាត​​​ដល់​កប៉ាល់​​​របស់​ក្រុង​ម៉ានីល។

ក្រៅ​តែ​ពី​ហ្វីលីពីន ទាំង​ចក្រភព​អង់គ្លេស កាណាដា និង​សហរដ្ឋ​អាមេរិក ក៏​បាន​ធ្វើ​ការ​ថ្កោលទោស​ផង​ដែរ​ចំពោះ​ទង្វើ​ និង​ការ​ទាមទារ​របស់​ក្រុង​ប៉េកាំង​នៅលើ​ដែន​សមុទ្រ​​ចិន​ខាង​ត្បូង ជា​ពិសេ​ស​នោះ​គឺ​ការ​បង្កើត​ច្បាប់​ថ្មី​ដោយ​ឯកឯង ក្នុង​ការ​ឃាត់​ខ្លួន​ជន​បរទេស ដែល​បាន​ចូល​​មក​ដែន​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​មិន​​ចាំបាច់​កាត់​ទោស​ជា​មុន។ ច្បាប់​ថ្មី​របស់​ចិន​នេះ បាន​ចូលជា​ធរមាន​កាល​​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា​កន្លង​ទៅ។

សមុទ្រ​ចិន​ខាង​ត្បូង ប្រៀប​ដូច​ជា​សាច់​ខ្លាញ់​មួយ​ដុំ ដែល​មាន​សក្ដានុពល​ខ្លាំង​ចំពោះ​ចរាចរណ៍​ទំនិញ​អន្តរជាតិ​ក្នុង​តម្លៃ​​ជាង ៣​ទ្រីលាន​ដុល្លារ​ឯណោះ​ជា​ប្រចាំ​ឆ្នាំ។ ចិន​បាន​ទាមទារ​អធិបតេយ្យភាព​ភាគ​ច្រើន​នៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​ក្នុង​នោះ​​បូក​រួម​ទាំង​​ផ្ទៃ​​ទឹក​ដែល​ត្រូវ​​បាន​អះអាង​ដោយ​ ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ព្រុយណេ ផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម