Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន​កេនយ៉ា​រាប់​ពាន់​នាក់​ ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដំឡើង​ពន្ធ​ថ្មី

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី ២១ ខែ មិថុនានេះ យុវជនរាប់ពាន់នាក់បានធ្វើបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងរដ្ឋធានីរបស់ប្រទេសកេនយ៉ា និងនៅទូទាំងប្រទេសប្រឆាំងនឹងសំណើពន្ធថ្មីដែលស្នើដោយរដ្ឋបាលលោកប្រធានាធិបតី William Ruto។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាតុករ បានចាប់ផ្តើមធ្វើបាតុកម្មជុំទីមួយតាំងពីថ្ងៃអង្គារទាមទារឱ្យសមាជិកសភាបោះឆ្នោតប្រឆាំងនឹងច្បាប់នេះ ខណៈដែលច្បាប់នេះនឹងមានបន្ទុកធ្ងន់សម្រាប់ប្រាក់បៀវត្សរ៍របស់ប្រជាជនកេនយ៉ា សហគ្រិន និងអ្នកប្រើប្រាស់។ ការ​តវ៉ា​កាល​ពី​ថ្ងៃ​អង្គារបណ្ដាលឲ្យមនុស្ស​ជាង ២០០ នាក់​ត្រូវ​បាន​ចាប់​ខ្លួន ប៉ុន្តែក្រោយមក​មក​ត្រូវ​បាន​ដោះលែង។

ចំណែក​ការតវ៉ាកាលពីថ្ងៃព្រហស្បតិ៍នេះ បាននាំឱ្យ​តំបន់​ពាណិជ្ជកម្មរបស់​រដ្ឋធានី​ណៃរ៉ូប៊ីមានភាពជាប់គាំង ប៉ូលិសបានគប់កំប៉ុងហ្គាសបង្ហូរទឹកភ្នែក និងបាញ់កាណុង​ទឹកទៅលើក្រុមបាតុករដែលដើរឆ្ពោះទៅអគារសភា ជាកន្លែងដែលសមាជិកសភាកំពុងពិភាក្សាអំពីច្បាប់នេះ។

ទន្ទឹមនឹងនោះ ក្រុមបាតុករបានព្យាយាមទម្លុះខ្សែការពារ ដើម្បីចូលទៅកាន់អគារសភា ដោយកាន់បដាប្រឆាំងរដ្ឋាភិបាល និងស្រែកប្រឆាំងលោក Ruto។ យុវជនក៏បានធ្វើបាតុកម្មនៅក្នុងទីប្រជុំជន Eldoret ជាកន្លែងរស់នៅរបស់ប្រធានាធិបតីផងដែរ ដែលពួកគេបានប្រាប់អ្នកកាសែតថា ពួកគេត្រូវបានគេ​បោក​​​ប្រាស់​​ឱ្យ​​បោះឆ្នោតឱ្យលោក Ruto ដោយសារលោក Ruto បានសន្យាថារដ្ឋាភិបាលរបស់លោកនឹងកាត់បន្ថយពន្ធ និងកាត់បន្ថយថ្លៃដើមរស់នៅ។

កាលពីថ្ងៃព្រហស្បតិ៍សមាជិកសភាបានជជែកដេញដោល និងបោះឆ្នោតលើច្បាប់នេះនៅក្នុងការត្រួតពិនិត្យលើកទីពីរ ខណៈការត្រួតពិនិត្យទីបី នឹង​ធ្វើ​ចុងក្រោយ​សប្តាហ៍ក្រោយ។ ចំណែកលោក Ruto ក៏បាននិយាយកាលពីដើមសប្តាហ៍នេះថា ការតវ៉ាគឺជាសិទ្ធិក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែស្ថាប័នរដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់នៅក្នុងអាណត្តិរបស់ពួកគេ។

គួរបញ្ជាក់ថា ពន្ធថ្មីនឹងរួមបញ្ចូលការយកពន្ធ ២,៧៥ភាគរយលើប្រាក់ចំណូលចំពោះផែនការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តជាតិ ក៏ដូចជាការបង្កើនពន្ធលើប្រេងឆា និងប្រេងឥន្ធនៈ ដែលនឹងធ្វើឱ្យថ្លៃដើមផលិតកម្មកើនឡើង និងធ្លាក់ចុះដល់អ្នកប្រើប្រាស់។សំណើនេះរួមទាំងស្នើដើម្បីបង្កើនពន្ធលើតម្លៃបន្ថែម ១៦ ភាគរយលើនំប៉័ង និងពន្ធប្រចាំឆ្នាំថ្មីលើយានយន្តតែត្រូវបានដកចេញកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចប្រជុំរវាងលោក Ruto និងសមាជិកបក្សកាន់អំណាច។

ប៉ុន្តែ​អ្នក​ដែល​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅតែទទូច​ថា​វិសោធនកម្ម​នេះ​មិនទាន់​គ្រប់គ្រាន់​ទេ ពួកគេ​ចង់​ឱ្យ​សមាជិក​សភា​បដិសេធ​ទាំងស្រុង​នូវ​ច្បាប់​នេះ។ខណៈប្រជាជនកេនយ៉ាក្រីក្រយល់ឃើញថាច្បាប់នេះមិនសមស្របនឹងស្ថានភាពដែលប្រជាជនទើបតែងើបចេញពីការបំផ្លិចបំផ្លាញដោយទឹកជំនន់នោះទេ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ វិនាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ សាសនាឥស្លាម បានរួមចំណែកធានាភាពសុខសាន្ត និងបុព្វហេតុសង្គមជាតិជារួម

ព័ត៌មានជាតិ៥៩ វិនាទី មុន

សម្តេចតេជោ អំពាវជាថ្មីឱ្យទាញយក CoolApp ស្នាដៃកូនខ្មែរមកប្រើប្រាស់

ព័ត៌មានជាតិ៦ នាទី មុន

កសិករនៅខេត្តព្រះវិហារ កំពុងព្រួយបារម្ភព្រោះសត្វដង្កូវកំពុងវាយប្រហារដំណាំយ៉ាងខ្លាំង

ព័ត៌មានជាតិ១០ នាទី មុន

អន្តរក្រសួង ចុះពិនិត្យ និងចាត់វិធានការទប់ស្កាត់ការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់២ ក្នុងខេត្តសៀមរាប

បច្ចេកវិទ្យា១១ នាទី មុន

មកដឹងទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបច្ចេកវិទ្យាដ៏មានបំផុតទាំង ៤ របស់ ចិន

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

សេដ្ឋកិច្ច១៨ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

សន្តិសុខសង្គម១ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

Sokha Hotels

ព័ត៌មានពេញនិយម