Connect with us

ព័ត៌មានអន្ដរជាតិ

ចិន គំរាម​ព្យួរ​ ក ​ប្រហារ​ជីវិត​ជន​ផ្ដាច់​ខ្លួន​និយម​តៃវ៉ាន់

បានផុស

នៅ

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ថា សកម្មភាព​ផ្ដាច់​ខ្លួន​និយម​របស់​តៃវ៉ាន់ គឺ​ជា​​​ទោស​​​ឧក្រិដ្ឋ ហើយ​គំរាម​​ដាក់​ទោស​ធ្ងន់ធ្ងរ​បំផុត​គឺ​ ការ​ប្រហារ​ជីវិត។ នេះ​បើ​យោង​​តាម​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ​​​​របស់​តុលាការ​ប្រជាជន​​​កំពូល, តុលាការ​​ព្រះ​រដ្ឋអាជ្ញា​ប្រជាជន, ក្រសួង​សន្ដិសុខ​សាធារណៈ, ក្រសួង​សន្តិសុខ​រដ្ឋ និង​ក្រសួង​យុត្តិធម៌ របស់​ចិន កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា បាន​លើក​ឡើង​ថា នេះ​គឺ​ជា​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​អ្នក​គាំទ្រ​ផ្គាប់​មុខ​​នូវ​ការ​ផ្ដាច់​ខ្លួន​និយម​ទាមទារ​ចង់​បាន​ឯករាជ្យ​របស់​តៃវ៉ាន់ ដែល​ត្រូវ​ចាត់​ទុក​ជា​​ការ​ប្រព្រឹត្ត​ទោស​ឧក្រិដ្ឋកម្ម​នៃ​ការ​បំបែក​ខ្លួន និង​ការ​ញុះញង់​ឲ្យ​ផ្ដាច់​ខ្លួន​ចេញ​ពី​ចិន។ សារព័ត៌មាន​ចិន Xinhua បាន​ចុះ​ផ្សាយ​ថា ចំណាត់ការ​​ដ៏ធ្ងន់​ធ្ងរ​នេះ ធ្វើ​ឡើង​ដោយ​​ផ្អែក​ទៅ​លើ​​ច្បាប់​ដែល​មាន​ចែង​ស្រាប់​ ដូចជា ច្បាប់​ប្រឆាំង​ការ​ផ្ដាច់​ខ្លួន​ឆ្នាំ​២០០៥ ជា​ដើម ដែល​​​​បាន​ផ្ដល់​នូវ​មូលដ្ឋាន​ច្បាប់​​​ឲ្យ​ចិន​អាច​បង្កើត​សកម្មភាព​យោធា​ប្រឆាំង​តៃវ៉ាន់ ក្នុង​លក្ខខណ្ឌ​ដែន​កោះ​មួយ​នេះ​ចង់​បំបែក​ខ្លួន​ចេញ​ពី​ចិន។

លោក​ស្រី Su Ping អនុ​ប្រធាន​នាយកដ្ឋាន​ច្បាប់​នៃ​ក្រសួង​​សន្ដិសុខ​សាធារណៈ​ចិន បាន​ប្រាប់​ថា ក្នុង​ករណី​ធ្ងន់ធ្ងរ​បំផុត គម្រោង​ចង់​បាន​ឯករាជ្យ​ភាព​​ដោយ​មាន​ការ​ជួយ​ពី​​​​ប្រទេស​ដទៃ​ទៀត នោះ​ចិន​នឹង​​ត្រូវ​ដាក់​ទោស​ប្រហារ​ជីវិត​ដោយ​ការ​ព្យួរ​ក។

ជា​ការ​ឆ្លើយ​តប ក្រុម​ប្រឹក្សា​​កិច្ចការ​ដី​គោក​តៃវ៉ាន់ បាន​​ថ្កោលទោស​ចំពោះ​ចំណាត់ការ​របស់​ចិន ហើយ​ជំរុញ​ឲ្យ​ប្រជាជន​របស់​ខ្លួន​កុំ​មាន​​ការ​ភ័យ​ខ្លាច​​​ការ​គំរាម​កំហែង​ពី​បក្ស​កុម្មុយនិស្ត​​​ចិន។ តៃវ៉ាន់ ថា អាជ្ញាធរ​ចិន​គ្មាន​​​យុត្តាធិការ​​ណា​មួយ​លើ​ដែន​កោះ​របស់​ខ្លួន​​នោះ​ទេ។ តៃវ៉ាន់ បន្ត​ទៀត​ថា ខ្លួន​មាន​រដ្ឋាភិបាល ​ព្រំដែន យោធា និង​តុលាការ​ច្បាស់​លាស់ មិន​មែន​ស្ថិត​នៅ​ក្រោម​ចិន​​នោះ​ទេ។

លោក Chang Wu-yueh អ្នក​ជំនាញ​ការ​​ទំនាក់ទំនង​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​សកល​វិទ្យាល័យ Tamkang នៃ​ក្រុង​តៃប៉ិ បាន​​លើក​ឡើង​ថា ការ​ប្រកាស​របស់​ចិន មាន​​គោល​បំណង​ធំៗ​ចំនួន​៣ ដូចជា៖ ១.ចិន​ចង់​ប្រកាស​ប្រាប់​ប្រជាជន​ខ្លួន​​​ថា​រដ្ឋាភិបាល​កំពុង​តែ​ប្រឆាំង​​​នឹង​ការ​ចង់​បាន​ឯករាជ្យ​របស់​តៃវ៉ាន់ ២.ចិន​ចង់​ប្រកាស​ប្រាប់​អន្តរជាតិ​ថា​ ខ្លួន​មាន​យុត្តាធិការ​លើ​តៃវ៉ាន់ និង​៣.ចិន​ចង់​គំរាម​ប្រជាជន​តៃវ៉ាន់។ អ្នក​ជំនាញ​ការ​រូប​នេះ ក៏​បាន​ព្រមាន​ប្រជាជន​តៃវ៉ាន់​ផង​ដែរ​ឲ្យ​ប្រុង​ប្រយ័ត្ន នៅ​រាល់​ពេល​​ចាកចេញ​ទៅ​ក្រៅ​ប្រទេស ជា​ពិសេស​គឺ​ប្រទេស​ដែល​​មាន​កិច្ច​ព្រមព្រៀង​​បត្យាប័ន​​ជាមួយ​ចិន។

សូម​បញ្ជាក់​ថា កាល​ពី​ដើម​ខែ​មិថុនា យោធា​ចិន​ បាន​ប្រកាស​ក្ដែងៗ​ថា ខ្លួន​បាន​ត្រៀម​​​រួច​រាល់​ជា​​ស្រេច ដើម្បី​​ប្រើ​កម្លាំង​បាយ​បញ្ឈប់​​ការ​ទាមទារ​​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់។ ចិន​ ថា ប្រជាធិបតេយ្យ​​​​​​ពេញ​លេញ​របស់​តៃវ៉ាន់ គឺ​ជា​បញ្ហា​ស្នូល​របស់​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ហើយ​ការ​បង្រួប​បង្រួម​ចិន​តែ​មួយ គឺ​ជា​និន្នាការ​​ប្រវត្តិសាស្ត្រ ដែល​​មិន​អាច​​កែប្រែ​បាន​នោះ​ឡើយ។

ជា​ការ​កត់​សម្គាល់​ អំឡុង​ពេល​៤​ឆ្នាំ​ចុង​ក្រោយ យោធា​ចិន​តែង​បង្កើន​សកម្មភាព​របស់​ខ្លួន​នៅ​ក្បែរ​កោះ​តៃវ៉ាន់​ជា​និច្ច ដូចជា ការ​បញ្ជូន​យន្តហោះ​ចម្បាំង​ហោះ​រំលង​​​​ខ្សែ​បន្ទាត់​ព្រំដែន​ច្រក​សមុទ្រ​តៃវ៉ាន់ ជា​ដើម។ បន្ទាត់​ព្រំដែន​ច្រក​សមុទ្រ​នេះ មិន​ត្រូវ​​បាន​ចិន​ទទួល​ស្គាល់​នោះ​ឡើយ។ ចិន ដែល​តែង​​​​ចាត់​ទុក​តៃវ៉ាន់​ជា​​​អធិបតេយ្យភាព​របស់​ខ្លួន មាន​ការ​មិន​ពេញចិត្ត​ជា​ខ្លាំង​ចំពោះ​លោក Lai Ching-te ដែល​ជា​ប្រធានាធិបតី​​តៃវ៉ាន់​​ទើប​ជាប់​​ឆ្នោត​ថ្មី ហើយ​ជឿ​ជាក់​ថា លោក​គឺ​ជា​ជន​ផ្ដាច់​ខ្លួន​និយម និង​តែង​តែ​ជំទាស់​នឹង​សកម្មភាព​របស់​ចិន។

មិន​ខុស​ពី​លោក​ស្រី Tsai Ing-wen ដែល​ជា​​ប្រធានាធិបតី​ទើប​អស់​អាណត្តិ លោក Lai ក៏​នៅ​រក្សា​ជំហរ​​​បដិសេធ​ផង​ដែរ​នូវ​ការ​អះអាង​​របស់​ចិន​ ដែល​ចង់​បាន​តៃវ៉ាន់​​ទៅ​កាន់កាប់។ លោក Lai ថា មាន​តែ​ប្រជាពលរដ្ឋ​តៃវ៉ាន់​ប៉ុណ្ណោះ​​ដែល​អាច​សម្រេច​ជោគ​វាសនា​ខ្លួន​ឯង​បាន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម