Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើងឆេះព្រៃនៅតួកគី ឆក់យកជីវិតមនុស្ស ១១ នាក់

បានផុស

នៅ

មនុស្ស ១១នាក់ត្រូវស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ខណៈភ្លើងឆេះព្រៃបានលេបត្របាក់ភូមិជាច្រើននៅភាគអាគ្នេយ៍ប្រទេសតួកគី។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី ២២ ខែ មិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លើងឆេះពេញមួយយប់ចាប់ពីទីក្រុង Diyarbakir ដល់ Mardin កាលពីថ្ងៃសុក្រ ក៏បានបណ្ដាលឲ្យមនុស្ស ៧៨ នាក់រងរបួសផងដែរ ខណៈ៥នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ អគ្គិភ័យបានផ្តើមចេញពី​ការ​ឆេះ​ដំណាំ បូករួមនឹងមាន​ខ្យល់​បក់​ខ្លាំង បានរីករាលដាលយ៉ាងឆាប់រហ័សដែលប៉ះពាល់ដល់ភូមិចំនួន ៥។ ក្រុមអ្នកជួយសង្គ្រោះបានបញ្ជូនរថយន្តសង្គ្រោះនិងឡានទឹករាប់សិបគ្រឿង ដើម្បីជួយសង្គ្រោះផងដែរ។

ទន្ទឹមនឹងនេះ នៅទូទាំងប្រទេសភាគពាយព្យនៃប្រទេសតួកគី ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងទប់ស្កាត់ភ្លើងឆេះព្រៃនៅជិតទីក្រុង Ayvacik ក្នុងខេត្ត Canakkale ។នៅទីនោះមិនមាននរណាម្នាក់រងរបួសនោះទេ ប៉ុន្តែអាជ្ញាធរបានជម្លៀសមនុស្សចេញពីភូមិដើម្បីជាការប្រុងប្រយ័ត្នជាមុន។

គួរបញ្ជាក់ថា នេះគឺជាភ្លើងឆេះព្រៃមួយក្នុងចំណោមភ្លើងឆេះព្រៃជាច្រើនដែលផ្ទុះឡើងនៅខេត្ត Canakkale កាលពីសប្តាហ៍មុន ចំពេលមានខ្យល់បក់ខ្លាំង និងសីតុណ្ហភាពរដូវក្តៅក្តៅខ្លាំង។ យោងតាមប្រព័ន្ធព័ត៌មានភ្លើងឆេះព្រៃអឺរ៉ុប (EFFIS) បានឱ្យដឹងថា ប្រទេសតួកគី ជួបប្រទះភ្លើងឆេះព្រៃចំនួន ៧៤ ដងក្នុងឆ្នាំនេះ ដែលបានបំផ្លាញផ្ទៃដីចំនួន ១២៩១០ ហិចតា៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣០ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៥៧ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៥៨ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

Sokha Hotels

ព័ត៌មានពេញនិយម