Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ៖ អ្នកបញ្ឆេះសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន គឺ អាមេរិក នេះឯង!

បានផុស

នៅ

អំឡុងពេលជជែកអំពីគោលនយោបាយការបរទេស ក្នុងកម្មវិធី All-In ជាមួយពិធីករ David Sacks កាលពីថ្ងៃសុក្រទី២១ខែមិថុនា, បេក្ខជនបោះឆ្នោតប្រធានាធិបតីឈានមុខរបស់អាមេរិកលោក ដូណាល់​ ត្រាំ បានបញ្ជាក់ច្បាស់ៗអំពីឫសគល់បង្កឲ្យផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយអះអាងថា គ្រប់យ៉ាងបណ្តាលមកពីសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់រដ្ឋបាលលោក ចូ បៃដិន នេះឯង។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ សង្កត់ធ្ងន់ថា អន្តរាគមន៍​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន គឺ​ផ្តើមចេញពី​វោហារសាស្ត្រ​គ្មានទំនួល​ខុស​ត្រូវនិងគឃ្លើនរបស់​លោក ចូ បៃដិន ព្រមទាំង​រដ្ឋបាល​របស់គាត់ ពាក់ព័ន្ធការលើកដាក់ឲ្យទី​ក្រុង​កៀវ ​ចូល​អង្គការ​ណាតូ។ ជំនាន់កាលលោកកាន់តំណែងសេតវិមាន គ្មាននរណានិយាយពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ឡើយ។ ចម្លែកអីគ្រាន់តែលោក បៃដិន បានអំណាចភ្លាម រឿងកាន់តែយ៉ាប់!

លោកបន្ថែមថា “២០ឆ្នាំមកនេះ ខ្ញុំតែងឮថា អ៊ុយក្រែននឹងចូលណាតូ! នោះហើយជាបញ្ហាធំសម្រាប់រុស្ស៊ី។ ខ្ញុំឮរឿងនេះយូរហើយ ហើយនេះជាមូលហេតុដែលសង្គ្រាមផ្ទុះ”។

ស្របពេលជាមួយគ្នានោះ លោកបន្តថា “គំនិតចង់ឲ្យអ៊ុយក្រែន ចូលណាតូ ពិតជាបញ្ឆេះស្ថានការណ៍ឲ្យរោលរាល។ មិនអស់មិនហើយ ឥឡូវឮថា បារាំងចង់បញ្ជូនទ័ពណាតូ ទៅអ៊ុយក្រែន ជួយលោក ហ្សេលេនស្គីទៀត! ខ្ញុំមានតែជូនពរពួកគេឲ្យសំណាងល្អប៉ុណ្ណោះ”។

(រូបថត៖ Getty)

ជុំវិញរឿងណាតូនេះដែរ លោកពូទីន ធ្លាប់ព្រមានចំៗ ទៅសេចក្តីថ្លែងការណ៍របស់លោកខាងលិច អំពីសមាជិកភាពរបស់ទីក្រុងកៀវ នៅក្នុងប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកថាជាការគំរាមកំហែងផ្នែកសន្តិសុខដែលទីក្រុងមូស្គូមិនអាចព្រងើយកន្តើយបាន ហើយអព្យាក្រឹតភាពរបស់អ៊ុយក្រែន គឺជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌនានា ដែលរុស្ស៊ីមិនអាចចរចារបានឡើយបើចង់បញ្ចប់សង្គ្រាមមែន។

សូមបញ្ជាក់ជាថ្មីថា ជាមួយនឹងសេចក្តីប្រកាសបើកប្រតិបត្តិការយោធាប្រឆាំងរដ្ឋាភិបាលទីក្រុងកៀវ ក្នុងខែកុម្ភៈឆ្នាំ ២០២២, លោក ពូទីន អះអាងថា ទីក្រុងមូស្គូមានគោលបំណងចង់ឲ្យអ៊ុយក្រែនធ្វើវិយោធកម្ម និងការធានាថា ទីក្រុងកៀវ នឹងមិនចូលរួមជាមួយណាតូ ឬប្លុកយោធាប្រឆាំងរុស្ស៊ីណាមួយឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន បង្ហាញកូនចិត្ត អញ្ជើញរុស្ស៊ី ចូលរួមសន្និសីទសន្តិភាព លើកក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម