Connect with us

ព័ត៌មានអន្ដរជាតិ

មន្ទីរពេទ្យមួយនៅ ចិន​ អះអាង​ថា ការ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​ ជួយ​បង្កើន​ភាព​វៃឆ្លាត​ និងចងចាំយ៉ាងល្អ

បានផុស

នៅ

គ្លីនិកកែសម្ផស្ស IQ Boost នៅមន្ទីរពេទ្យមួយនៅភាគខាងកើតប្រទេសចិន ខេត្ត Zhejiang ដែលបានល្បីល្បាញនៅក្នុងខែឧសភា បានប្រើការចាក់ម្ជុលវិទ្យាសាស្ត្រដើម្បីជំរុញការផ្គត់ផ្គង់អុកស៊ីសែនទៅខួរក្បាល​​ ហើយថែមទាំងអះអាងថា ការចាក់ម្ជុលវិទ្យាសាស្ត្រអាចបង្កើនភាពឆ្លាតវៃ និងបង្កើនការចងចាំបានយ៉ាងល្អ។

រាយការណ៍ពីកាសែត South China Morning Post កាលពីថ្ងៃទី២០ ខែមិថុនា បានដកស្រង់សម្ដីលោក Hong Shouhai អ្នកឯកទេសខាងចាក់ម្ជុលវិទ្យាសាស្ត្របាននិយាយថា “ការចាក់ម្ជុលវិទ្យាសាស្ត្រ ដំណើរការដោយការភ្ញោចក្បាល ធ្វើឲ្យកោសិកានិងជំរុញសកម្មភាពរបស់ពួកគេ។ និយាយឲ្យចំទៅ នេះជាវិធីដែលការចាក់ម្ជុលវិទ្យាសាស្ត្រជួយបង្កើនភាពវៃឆ្លាត” ។

អ្នកចាក់ម្ជុលវិទ្យាសាស្ត្រម្នាក់ទៀតឈ្មោះ Zhou Haijiang បាននិយាយថា ក្នុងចំណោមការព្យាបាលនៅគ្លីនិកនោះ ចំណុច Baihui ដែលស្ថិតនៅផ្នែកខាងលើបំផុតនៃក្បាល ត្រូវបានគេប្រើប្រាស់ដើម្បីជំរុញខួរក្បាល និងធ្វើឲ្យខួរក្បាលមានភាពស្វាហាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zhou បាននិយាយថា “ចំនុចវៃឆ្លាតទាំងបួន រួមមានបួនចំនុចជុំវិញ Baihui ហើយត្រូវបានប្រើដើម្បីដោះស្រាយបញ្ហាដូចជាឈឺក្បាល ការគេងមិនលក់ និងការចងចាំយឺត។ ចំនុច Fengchi នៅផ្នែកខាងលើនៃកញ្ចឹងក ជួយជំរុញលំហូរអុកស៊ីសែនទៅកាន់ក្បាល និងមុខ ជួយបង្កើនការចងចាំ។

ទន្ទឹមនោះដែរ គ្លីនិចឃើញអ្នកជំងឺពី ៤០ ទៅ ៥០ នាក់ជារៀងរាល់ថ្ងៃ រួមទាំងសិស្ស និងបុគ្គលិកការិយាល័យ។​ ការអះអាងនេះផងដែរ បានបង្កឲ្យមានការជជែកវែកញែកតាមអ៊ីនធឺណិត ដោយអ្នកខ្លះចោទសួរអំពីភាពមិនត្រឹមត្រូវរបស់ពួកគេ។ ប៉ុន្តែយ៉ាងណា ការការចាក់ម្ជុលវិទ្យាសាស្ត្រគឺជាវិធីព្យាបាលជំងឺនៅក្នុងឱសថបុរាណចិន ដែលមានប្រវត្តិយូរអង្វែងមកហើយ។

លោក Ma Guanfusheng ដែលចូលរួមជាមួយគ្រូពេទ្យនៃនាយកដ្ឋានម៉ាស្សា Hexiangdong នៃមន្ទីរពេទ្យឱសថបុរាណចិន Xiamen បានប្រាប់ Xiamen News ថា “ភាពវៃឆ្លាត នៃការចាក់ម្ជុលវិទ្យាសាស្ត្រមិនអាចត្រូវបានគេហៅថាគ្រាន់តែធ្វើឲ្យ IQ ប្រសើរឡើងនោះទេ។ ជាគោលការណ៍ ការចាក់ម្ជុលវិទ្យាសាស្ត្រ គឺជាវិធីសាស្ត្រមួយក្នុងការគ្រប់គ្រងមុខងារសរីរវិទ្យានៃរាងកាយមនុស្ស ដោយការជំរុញចំណុចចាក់ម្ជុលវិទ្យាសាស្ត្រ។

លោកបានបាននិយាយបន្ថែមទៀតថា ប្រព័ន្ធឈាមរត់ក្នុងខួរក្បាលអាចប្រសើរឡើង បរិស្ថានខួរក្បាលអាចប្រសើរឡើង ហើយការស្តារមុខងារខួរក្បាលឡើងវិញក៏អាចជួយសម្រួលដល់តុល្យភាព របស់រាងកាយ និងឈាមរត់បានប្រសើរឡើង រោគសញ្ញានៃការគេងមិនលក់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្មេងស្រី អាមេរិក ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីឪពុកភ្លេចក្នុងរថយន្ត ៣ ម៉ោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម