Connect with us

ព័ត៌មានអន្ដរជាតិ

ធម្មយាត្រា Hajj ក្រោមកម្តៅថ្ងៃជិត ៥២អង្សា, មនុស្សស្លាប់កើនដល់ជាង ១ ៣០០នាក់

បានផុស

នៅ

តាមការបញ្ជាក់ពីអារ៉ាប៊ីសាអូឌីត, គិតត្រឹមពេលនេះ មានមនុស្សកើនដល់ ១ ៣០១នាក់ហើយ ដែលស្លាប់ដោយសារដើរយូរក្រោមកម្តៅថ្ងៃក្តៅចែស ជិត៥២អង្សាសេដើម្បីចូលរួមធម្មយាត្រា Hajj។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA) រាយការណ៍ថា អ្នកស្លាប់ភាគច្រើនជាមនុស្សវ័យចំណាស់និងអ្នកមានជំងឺជាប់ខ្លួន ហើយមួយចំនួនធំ ជាអ្នកធ្វើធម្មយាត្រាដែលមិនបានចុះឈ្មោះ។

ទន្ទឹមនោះ ប្រទេសនានាជុំវិញពិភពលោក បាននិងកំពុងផ្តល់ព័ត៌មានថ្មីៗអំពីចំនួនពលរដ្ឋរបស់ខ្លួនដែលទទួលមរណភាព ដោយ​អេហ្ស៊ីបអះអាងថា ពលរដ្ឋខ្លួន​ចំនួន៦៥៨នាក់​បាន​ស្លាប់ ខណៈប្រទេសឥណ្ឌូណេស៊ី និយាយថា ជនជាតិខ្លួនជាង ២០០នាក់ក៏បាត់បង់ជីវិតដែរ ចំណែកឥណ្ឌាឯណោះវិញ មានពលរដ្ឋស្លាប់៩៨នាក់។

(រូបថត៖ AFP)

អារ៉ាប៊ីសាអូឌីត ត្រូវបានមជ្ឈដ្ឋានអន្តរជាតិរិះគន់ចំពោះការរៀបចំមិនបានល្អ ដើម្បីធ្វើឲ្យពិធីបុណ្យ Hajj កាន់តែមានសុវត្ថិភាព ដូចជាគ្មានតង់ម៉ាស៊ីនត្រជាក់ និងការដឹកជញ្ជូនមនុស្សទាំងដែលសីតុណ្ហភាពហក់ឡើងដល់ ៥១.៨អង្សាសេ។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងរីយ៉ាដ បានបដិសេធទទួលខុស ហើយថែមចោទថា គ្រប់យ៉ាងគឺបណ្តាលមកពីអ្នកចូលរួមពិធីទាំងនោះ ទៀតផង។

(រូបថត៖ AP)

មន្ត្រីអារ៉ាប៊ីសាអូឌីតជាន់ខ្ពស់ម្នាក់ បានថ្លែងប្រាប់ AFP កាលពីថ្ងៃសុក្រទី២១ខែមិថុនាឆ្នាំ២០២៤ថា តាមពិតទៅអ្នកស្លាប់មិនមែនសុទ្ធជាអ្នកធ្វើធម្មយាត្រាទេ ពោលគឺមានអ្នកខ្លះត្រូវបាត់បង់ជីវិតពេលចូលរួមពិធីផ្សេងដូចជាពិធីអធិស្ឋាននៅលើកំពូលភ្នំ Arafat និងពិធីគប់ដុំថ្មនៅទីក្រុង Mina។

មន្ត្រីដដែលអះអាងថា “ពិធីទាំងពីរនេះ ធ្វើឡើងក្រោមកម្តៅថ្ងៃក្តៅសឹងឆេះខ្លោច។ អ្នកកាន់សាសនាទាំងអស់ត្រូវចំណាយរាប់ម៉ោង នៅក្នុងសីតុណ្ហភាពខ្ពស់ផុតលេខ។ យ៉ាងណា អារ៉ាប៊ីសាអូឌីត មិនខុសឡើយ! ពួកគេទេដែលខុស ជាពិសេសអ្នកដែលមកចូលរួមដោយមិនចុះឈ្មោះ ព្រោះថាពួកគេមិនខ្វល់ពីការព្រមានអំពីហានិភ័យ”។

(រូបថត៖ New Vision)

សូមបញ្ជាក់ជាថ្មី Hajj គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងប្រាំរបស់សាសនាឥស្លាម ដែលអ្នកកាន់សាសនាឥស្លាមទាំងអស់ ត្រូវអនុវត្តឲ្យបានម្តងក្នុងមួយឆាកជីវិត។

យោងតាមស្ថិតិអារ៉ាប៊ីសាអូឌីត, ធម្មយាត្រា Hajj ឆ្នាំ២០២៤នេះ មានមនុស្សជាង១.៨លាននាក់ បានមកចូលរួមក្នុងពិធីជួបជុំសាសនាដ៏ធំបំផុតមួយរបស់ពិភពលោក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ស្លាប់អ្នកធ្វើធម្មយាត្រា Hajj ជាង ១ពាន់នាក់ តែអារ៉ាប៊ីសាអូឌីត ថា ខ្លួនអត់ខុសទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ វិនាទី មុន

មន្ទីរកសិកម្មខេត្តស្ទឹងត្រែងឲ្យកសិករជូនដំណឹងមកខេត្ត​ក្នុងករណី សត្វដង្កូវស៊ីបំផ្លាញដំណាំស្រូវ និងដំឡូងមី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ធម្មយាត្រា Hajj ក្រោមកម្តៅថ្ងៃជិត ៥២អង្សា, មនុស្សស្លាប់កើនដល់ជាង ១ ៣០០នាក់

ព័ត៌មានជាតិ២១ នាទី មុន

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពី១០ទៅ២៥​ភាគរយ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា នេះ

ព័ត៌មានជាតិ៣៤ នាទី មុន

សហភាពសហជីពការងារ សន្តិភាព ព្រមានប្តឹងអង្គការសង់ត្រាល់ទៅក្រសួងការងារ និងក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ៤៤ នាទី មុន

ស្រុកចំនួន៣ ក្នុងខេត្តត្បូងឃ្មុំ រងការបំផ្លាញពីដង្កូវហ្វូងលើដំណាំស្រូវ និងដំឡូងមីជិត៧០០​ហិកតា

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

សេដ្ឋកិច្ច១៨ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

តុលាការ សន្យាចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់លើសំណុំរឿងឃាតកម្មបង្កឡើងដោយឈ្មោះ ស្រី ស៊ីណា

Sokha Hotels

ព័ត៌មានពេញនិយម