Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រើដ្រូននិងគ្រាប់រ៉ុក្កែតវាយ​ប្រហាររុស្ស៊ី ស្លាប់និងរបួសជាច្រើននាក់

បានផុស

នៅ

អាជ្ញាធររុស្ស៊ី ថា មនុស្ស ៦នាក់បានស្លាប់ និងជាង១០០ នាក់បានរងរបួស នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងរ៉ុក្កែតរបស់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ខណៈថ្ងៃទី ២ នៃការទម្លាក់គ្រាប់បែកពីលើអាកាសរបស់រុស្ស៊ីលើទីក្រុង Kharkiv នៅភាគឦសានអ៊ុយក្រែនបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP​​ នៅថ្ងៃទី ២៤ ខែ មិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអភិបាលក្រុងមូស្គូ បានឲ្យដឹងថា អ្នក​រង​របួស ១៥១​នាក់ និង​អ្នក​ស្លាប់​ចំនួន ៥នាក់ ដោយ​ក្នុង​នោះ​មានទាំងកុមារ ២នាក់ផងដែរ ត្រូវបានវាយប្រហារដោយការធ្លាក់​កម្ទេចកម្ទី​ពីគ្រាប់រ៉ុក្កែតរបស់អ៊ុយក្រែន ដែលបានបាញ់​ហោះ​រំលង​ពីលើតំបន់ឆ្នេរមួយ​កន្លែង​ស្ថិត​ក្នុងទីក្រុង Sevastopol ជាទីក្រុងកំពង់ផែមួយក្នុងឧបទ្វីប​គ្រីមៀ​របស់រុស្ស៊ី។ មនុស្ស​ម្នាក់​ទៀត​ បាន​ស្លាប់​នៅ​ទីក្រុង Grayvoron ក្នុង​តំបន់ Belgorod របស់​រុស្ស៊ី ដែល​ជាប់​ព្រំដែន​អ៊ុយក្រែន។

ទន្ទឹមនោះ ខែល​ការពារ​​ដែនអាកាសរុស្ស៊ី ក៏បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៣៣ គ្រឿងលើតំបន់ Bryansk, Smolensk, Lipetsk និង Tula ភាគខាងលិចនៃប្រទេសរុស្ស៊ីផងដែរ តែមិន​មាន​ការ​រាយការណ៍​​ពី​តួ​លេខ​​អ្នក​ស្លាប់​ឬ​ការ​ខូច​ខាត​ទេ។

រុស្ស៊ី​បាន​បើកការវាយប្រហារថ្មីមួយលើទីក្រុង Khariv ហើយ​បាន​សម្លាប់មនុស្សម្នាក់ និងរបួស ១១នាក់កាលពីថ្ងៃអាទិត្យ ព្រម​ទាំង​ធ្វើ​ឲ្យ​ប្រហែលពាក់កណ្តាលនៃ​ទីក្រុងនេះគ្មានអគ្គិសនី​ប្រើប្រាស់។

គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ុយក្រែនកាលពីថ្ងៃអាទិត្យនេះ គឺជាការសងសឹកបន្ទាប់ពីប្រទេសរុស្ស៊ីបានវាយប្រហារទីក្រុង Kharkov កាលពីរសៀលថ្ងៃសៅរ៍ ដោយទម្លាក់គ្រាប់បែកពីលើអាកាសចំនួនបួន វាយប្រហារទៅលើអគារលំនៅដ្ឋានកម្ពស់ប្រាំជាន់ និងបានសម្លាប់មនុស្ស ៣ នាក់ ។

បន្ទាប់​ពី​ការ​វាយ​ប្រហារ​នោះ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ជំរុញ​​សម្ព័ន្ធ​មិត្ត​របស់​ក្រុង​កៀវ​​​​ឱ្យ​​ជួយ​ពង្រឹង​​​ការ​ការពារ​ដែន​អាកាស​​របស់​ខ្លួន តាម​រយៈ​ការ​ផ្ដល់ប្រព័ន្ធ​ខែល​ការពារដែនអាកាសទំនើប Patriots ​ឲ្យ​អ៊ុយក្រែន និង​បង្កើនល្បឿនការបណ្តុះបណ្តាលអ្នកបើកយន្តហោះ F-16 ដើម្បីឆ្លើយតបទៅនឹងឈ្លានពានរបស់រុស្ស៊ីកាន់តែមានប្រសិទ្ធភាព៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម