ព័ត៌មានអន្ដរជាតិ
ពូទីន៖ រុស្ស៊ី ឥតចេះខ្វះអាវុធទេ មិនបាច់ទៅពឹងអ្នកណាឡើយ
ថ្លែងទៅកាន់អ្នកកាសែតពាក់ព័ន្ធការគ្រប់គ្រងអាវុធរបស់ក្រសួងការពារជាតិរុស្ស៊ី លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងមូស្គូ មិនខ្វះទេអាវុធដើម្បីធានាសន្តិសុខជូនជាតិ ហើយមិនចាំបាច់ទៅពឹងអ្នកណាឡើយ។

លោកថា “គ្រប់យ៉ាងដូចជាការផ្គត់ផ្គង់អាវុធដល់កងទ័ព និងការបញ្ជាទិញគ្រឿងសឹកសំខាន់ៗ គឺអាស្រ័យលើក្រសួងការពារជាតិ។ រឿងនេះ យើងអាចពឹងផ្អែកលើខ្លួនឯងបាន។ គ្មាននរណាមកជួយយើង ឬបរិច្ចាគអ្វីឡើយ។ យើងអាចធ្វើវាបាន ហើយទទួលជោគជ័យទៀតផង”។
សូមបញ្ជាក់ថា រុស្ស៊ី បានសម្រុកបង្កើនឧស្សាហកម្មការពារជាតិ ស្របពេលភ្លើងសង្គ្រាមជាមួយអ៊ុយក្រែន នៅតែបន្តឆាបឆេះ ហើយកាលពីខែឧសភាកន្លងទៅ ប្រធានក្រុមហ៊ុនការពារជាតិ Rostec លោក Sergey Chemezov អះអាងថា ការផលិតគ្រាប់កាំភ្លើងធំ បានកើនឡើង ១០ ដង រីឯការផលិតកាំភ្លើងខ្លីបានកើនឡើង ១៤ ដង។

មិនត្រឹមប៉ុណ្ណឹង ការផលិតគ្រាប់សម្រាប់រថក្រោះ និងយានប្រយុទ្ធថ្មើរជើង ក៏ហក់ឡើង ៩០០%, កាំភ្លើងធំកើន៦០០% និងគ្រាប់បែកសម្រាប់ប្រព័ន្ធរ៉ុកកែតពហុមុខងារ ក៏កើនឡើង៨០០%ផងដែរ។
យ៉ាងណាក្តី សមត្ថភាពឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី កំពុងចោទជាក្តីបារម្ភយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រលោកខាងលិច ព្រោះថា អ៊ុយក្រែន គឺពឹងផ្អែកសឹងតែទាំងស្រុងលើជំនួយយោធាបរទេសក្នុងជម្លោះជាមួយទីក្រុងមូស្គូនេះ។

កាលពីខែកុម្ភៈ កាសែត The Guardian រាយការណ៍ថា កំណើននៃផលិតកម្មឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី គឺខ្ពស់ជាងអ្វីដែលអ្នកជំនាញលោកខាងលិច សន្និដ្ឋានទៅទៀត។
គ្មានអ្វីត្រូវសង្ស័យឡើយ សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយធំបំផុតរបស់ទីក្រុងកៀវ ពោលគិតត្រឹមពេលនេះគឺជួយអស់ទឹកប្រាក់ ៥៣.៨៩ពាន់លានដុល្លារហើយ ចំណែក អាល្លឺម៉ង់ស្ថិតនៅលំដាប់ទី២ជួយអស់ ១០.៩២ពាន់លានដុល្លារនិងចក្រភពអង់គ្លេស ឈរលេខ៣ ជួយអស់៩.៤២ ពាន់លានដុល្លារ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី-កូរ៉េខាងជើង នឹងជួយគ្នា បើបរទេសណា ហ៊ានឈ្លានពាន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?