ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! អាមេរិក ធ្វើតេស្តវ៉ាក់សាំងជំងឺអេដស៍ ជោគជ័យ១០០%
ជាដំណឹងល្អសម្រាប់ពិភពលោក ព្រោះថា បើតាមការចុះផ្សាយរបស់សារព័ត៌មាន Fierce Pharma កាលពីថ្ងៃសៅរ៍ទី២២ខែមិថុនាឆ្នាំ២០២៤, ក្រុមហ៊ុនជីវឱសថអាមេរិក Gilead Sciences Inc. អះអាងថា វ៉ាក់សាំងពិសោធន៍របស់ខ្លួនបានបង្ហាញប្រសិទ្ធភាព ១០០% បង្ការការឆ្លងមេរោគអេដស៍ចំពោះស្ត្រី។

ក្រុមហ៊ុនបានធ្វើការសាកល្បងនេះ ដោយប្រើថ្នាំចាក់ពីរដងក្នុងមួយឆ្នាំឈ្មោះ Lenacapavir លើស្ត្រីប្រហែល ៥ ៣០០នាក់ អាយុចន្លោះពី១៦ទៅ២៥ឆ្នាំ នៅប្រទេសអាហ្វ្រិកខាងត្បូងនិងអ៊ូហ្គង់ដា។
ក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ក្រុមហ៊ុនបញ្ជាក់ថា “ការសាកល្បងបង្ការមេរោគអេដស៍ដំណាក់កាលទី៣ ដែលមិនធ្លាប់មានពីមុនមកគឺបានបង្ហាញលទ្ធផលដ៏ភ្ញាក់ផ្អើលគឺ ការឆ្លងសូន្យ។ លទ្ធផលនេះគឺក្រោយពេលអ្នកចូលរួមសាកល្បងទាំងអស់ ចាក់ថ្នាំ Lenacapavir ២ដងក្នុងមួយឆ្នាំ ហើយនេះជាលទ្ធផលដែល គ្រប់គ្នានឹកស្មានមិនដល់ទាល់តែសោះ។

លោក Merdad Parsey ប្រធានផ្នែកវេជ្ជសាស្រ្តក្រុមហ៊ុន Gilead Sciences និយាយថា “ក្រោយរកឃើញគ្មានការឆ្លងនិងប្រសិទ្ធភាព១០០%, វ៉ាក់សាំង Lenacapavir ចាក់ពីរដងក្នុងមួយឆ្នាំ បានបង្ហាញពីសក្តានុពលរបស់ខ្លួន ជាអាវុធថ្មីដ៏សំខាន់ ជួយការពារការឆ្លងមេរោគអេដស៍។ ថ្នាំនេះ នឹងសម្រេចបានគោលដៅ ឆ្ពោះទៅរកការបញ្ចប់ការរីករាលដាលនៃមេរោគអេដស៍សម្រាប់មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង។
ទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សាំងនេះមិនថោកទេ ព្រោះថា បើយោងតាមរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA), វាអាចមានតម្លៃប្រហែល ៤២ ២៥០ដុល្លារ ហើយក៏មិនទាន់ដឹងកាលបរិច្ឆេទដាក់លក់លើទីផ្សារដែរ។
យោងតាមស្ថិតិជាសកល, បច្ចុប្បន្ននេះ មានមនុស្សប្រហែល៣៩លាននាក់នៅទូទាំងពិភពលោក បានឆ្លងមេរោគអេដស៍ ក្នុងនោះមាន ១.៥លាននាក់ជាកុមារ ហើយអ្វីដែលគេបារម្ភគឺថា គ្រាន់តែទ្វីបអាហ្រ្វិក គឺមានមនុស្សឆ្លងដល់ទៅ ២៥.៦លាននាក់ទៅហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ នៅខេត្តព្រះសីហនុ ជាង ៩៤០ នាក់ ទទួលបានប័ណ្ណក្រីក្រ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?