Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ដឹក​នាំ​តៃវ៉ាន់ ឆ្លើយ​តប ក្រោយ​ចិន​គំរាម​កាត់​ទោស​ប្រហារ​ជីវិត​ជន​ផ្ដាច់​ខ្លួន

បានផុស

នៅ

លោក Lai Ching-te ប្រធានាធិបតី​តៃវ៉ាន់ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា​នេះ ថា ចិន​គ្មាន​សិទ្ធិ​អ្វី​នោះ​ទេ ដែល​អាច​មក​​ដាក់​​ទោស​ប្រជាជន​តៃវ៉ាន់។ នេះ​គឺ​ជា​ការ​ឆ្លើយ​តប​​របស់​លោក Lai បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ប្រកាស​​ពី​ច្បាប់​​ថ្មី​គំរាម​កាត់​ទោស​ប្រហារ​ជីវិត​លើ​ជន​ផ្ដាច់​ខ្លួន​និយម​តៃវ៉ាន់។

លោក Lai Ching-te ប្រធានាធិបតី​តៃវ៉ាន់ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេ​ដឹក​នាំ​តៃវ៉ាន់ បាន​និយាយ​ថា ប្រជាធិបតេយ្យ​មិន​មែន​ជា​​ទោស​​ឧក្រិដ្ឋកម្ម​ទេ តែ​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​​បំផុត​គឺ អត្តាធិបតេយ្យ​របស់​ចិន​ទៅ​វិញ។ លោក Lai បាន​បន្ត​ថា ចិន​គ្មាន​ឯណា​នូវ​សិទ្ធិ​អំណាច​អាច​ដាក់​ទោស​ឆ្លង​ដែន​​លើ​ប្រជាជន​តៃវ៉ាន់​ជា​ដាច់​ខាត។

លោក បាន​​​បញ្ជាក់​ទៀត​ថា ទំនាក់​ទំនង​រវាង​តៃវ៉ាន់ និង​ចិន មិន​អាច​ល្អ​​ប្រសើរ​ឡើង​​ឡើយ លុះ​ត្រា​ណា​តែ​ចិន​ទទួល​ស្គាល់​វត្តមាន​របស់​តៃវ៉ាន់។ ទន្ទឹម​នោះ លោក​ក៏​បាន​​ឆ្លៀត​​ប្រកាស​ពី​បំណង​​ចង់​ធ្វើ​​កិច្ច​​ចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផង​ដែរ។

​​​សូម​បញ្ជាក់​ថា ចាប់​តាំង​ពី​ការឈ្នះ​ឆ្នោត​របស់​លោក Lai កាល​ពី​​ខែ​មករា ឆ្នាំ​២០២៤​មក ភាព​តាន​តឹង​​​រវាង​តៃវ៉ាន់ និង​ចិន បាន​កើន​ឡើង​មួយ​កម្រិត​ទៀត​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​យោធា​ចិន​តែងតែ​​បង្កើន​សកម្មភាព​របស់​ខ្លួន​​​ជានិច្ច​នៅ​ជុំវិញ​​កោះ​តៃវ៉ាន់។ តួ​យ៉ាង​ដូចជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន តៃវ៉ាន់​បាន​អង្កេតការណ៍​ឃើញ​​មាន យន្តហោះ​ចម្បាំង​​របស់​ចិន​ចំនួន ១១៥​គ្រឿង​បាន​ហោះ​មក​ក្បែរ​​កោះ​តៃវ៉ាន់ ហើយ​ខ្លះ​បាន​​ហោះ​មក​​កៀក​​ខ្លាំង​ត្រឹម ៥៧​គីឡូម៉ែត្រ​​ប៉ុណ្ណោះ​​ពី​ភាគ​​ត្បូង​ក្រុង​តៃប៉ិ។

បន្ថែម​ពី​នេះ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២៤ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ប្រកាស​​ពី​​ចំណាត់ការ​​ដ៏ធ្ងន់​ធ្ងរ​​មួយ ពាក់ព័ន្ធ​នឹង​សកម្មភាព​ផ្ដាច់​ខ្លួន​និយម​របស់​តៃវ៉ាន់។ ចិន ថា សកម្មភាព​ផ្ដាច់​ខ្លួន​និយម​របស់​តៃវ៉ាន់ គឺ​ជា​​​ទោស​​​ឧក្រិដ្ឋ ហើយ​គំរាម​​ដាក់​ទោស​ធ្ងន់ធ្ងរ​បំផុត​គឺ​ ការ​​ព្យួរ ក ប្រហារ​ជីវិត។

ក្រោយ​ការ​ប្រកាស​ច្បាប់​​នេះ តៃវ៉ាន់បាន​ព្រមាន​ប្រជាជន​​ខ្លួន​ឲ្យ​ប្រុង​ប្រយ័ត្ន នៅ​រាល់​ពេល​​ចាកចេញ​ទៅ​ក្រៅ​ប្រទេស ជា​ពិសេស​គឺ​ប្រទេស​ដែល​​មាន​កិច្ច​ព្រមព្រៀង​​បត្យាប័ន​​ជាមួយ​ចិន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ១ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ២ ម៉ោង មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១២ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៤ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៤ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម