ព័ត៌មានអន្ដរជាតិ
ក្រោយបាតុករ ១៨ នាក់ស្លាប់ អាមេរិកត្រៀមវិធានការបន្ថែមប្រឆាំងយោធាមីយ៉ាន់ម៉ា
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បាននិយាយថា សហរដ្ឋអាមេរិកកំពុងត្រៀមវិធានការថ្មីប្រឆាំងនឹងមីយ៉ាន់ម៉ាទាក់ទងនឹងអំពើហិង្សាក្នុងពេលបាតុកម្មថ្មីៗនេះ ។
លោក Sullivan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា “យើងនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូនានានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោកដើម្បីទទួលខុសត្រូវចំពោះអំពើហិង្សា និងរដ្ឋប្រហារថ្មីៗនេះ និងត្រូវពង្រឹងការគាំទ្ររបស់យើងចំពោះប្រជាជនភូមា” ។

បើយោងតាមការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ យ៉ាងហោចណាស់មនុស្ស ១៨ នាក់បានស្លាប់នៅទូទាំងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យក្នុងពេលមានការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមអ្នកតវ៉ា ។
ទន្ទឹមនោះរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្កោលទោសចំពោះអំពើហិង្សាមកលើក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ ។

លោក Blinken បាននិយាយនៅលើ Twitter ថា “យើងសូមថ្កោលទោសចំពោះអំពើហិង្សាដ៏ឃោរឃៅរបស់កងសន្តិសុខប្រឆាំងនឹងប្រជាជនភូមា ។ យើងឈរយ៉ាងរឹងមាំជាមួយប្រជាជនក្លាហានរបស់ភូមា និងលើកទឹកចិត្តប្រទេសទាំងអស់និយាយដោយសំឡេងតែមួយដើម្បីគាំទ្រឆន្ទៈរបស់ពួកគេ” ។
ការតវ៉ាត្រូវបានធ្វើឡើងនៅទូទាំងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីយោធាបានកាន់កាប់ ។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលជាច្រើនដែលជាប់ទាក់ទងនឹងយោធារបស់មីយ៉ាន់ម៉ា។ កាលពីសប្តាហ៍មុនរដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោកឧត្តមសេនីយឯក Moe Myint Tun និងឧត្តមសេនីយ Maung Maung Kyaw ។ យោងតាមយោធាភូមាបុរសទាំងពីរនាក់ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ។

កាលពីថ្ងៃទី ១ ខែកុម្ភៈ យោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចនៅក្នុងប្រទេសដោយប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេលមួយឆ្នាំពេញ ហើយប្តេជ្ញាថានឹងចាត់វិធានការប្រឆាំងនឹងការលួចបន្លំសន្លឹកឆ្នោតក្នុងពេលបោះឆ្នោតសកលថ្ងៃទី ៨ ខែវិច្ឆិកា ។
គួររម្លឹកសាជាថ្មីថា ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ក៏ដូចជាប្រធានាធិបតី Win Myint និងមន្រ្តីជាន់ខ្ពស់ដទៃទៀតដែលជាសមាជិកនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) កំពុងកាន់អំណាចត្រូវបានយោធាចាប់ឃុំខ្លួន និងចោទប្រកាន់ពីបទលួចបន្លំក្នុងការបោះឆ្នោត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ វីដេអូស្តែងៗ ប៉ូលិសមីយ៉ាន់ម៉ា បាញ់ប្រហារលើបាតុករ ស្លាប់ ១៨ នាក់ម្សិលមិញ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ