ព័ត៌មានអន្ដរជាតិ
ត្រឹម២ថ្ងៃ រុស្ស៊ី ជួបហេតុការណ៍រន្ធត់ផ្ទួនៗ ផ្តាច់ជីវិតមនុស្សរាប់សិបនាក់
ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ ប្រទេសរុស្ស៊ី ត្រូវរងគ្រោះដោយហេតុការណ៍ដ៏រន្ធត់ចំនួន២លើកផ្ទួនៗគ្នា ឆក់យកជីវិតមនុស្សរាប់សិបនាក់។

ហេតុការណ៍ទីមួយគឺ ការវាយប្រហារភេរវកម្មបណ្តាក់គ្នាទៅលើមន្ត្រីប៉ូលិស និងវិហារសាសនាគ្រិស្ត ក្នុងសាធារណរដ្ឋ Dagestan ភាគខាងត្បូងកាលពីថ្ងៃអាទិត្យទី២៣ខែមិថុនាឆ្នាំ២០២៤ ដែលបានផ្តាច់ជីវិតប៉ូលិសចំនួន១៥នាក់ និងជនស៊ីវិលរាប់សិបនាក់ទៀត។
តាមសេចក្តីរាយការណ៍ ខ្មាន់កាំភ្លើងមិនស្គាល់មុខមួយក្រុម បានបើកការបាញ់ប្រហារទៅលើអគារនានាដោយអាវុធស្វ័យប្រវត្តិ និងថែមទាំងដុតកម្ទេចព្រះវិហារមួយចំនួនផងដែរ មុនពេលរត់គេចពីកន្លែងកើតហេតុ។

អំពើភេរវកម្មនេះកើតឡើងក្នុងទីក្រុង Derbent និង Makhachkala អំឡុងពិធីបុណ្យ Pentecost ខណៈអ្នកស្លាប់រួមមាន ប៉ូលិស អាចារ្យ និងសន្តិសុខ ចំណែក ខ្មាន់កាំភ្លើងចំនួន៦នាក់ ក៏ត្រូវសម្លាប់នៅនឹងកន្លែងផងដែរ។
ត្បិតតែហេតុផលនៅពីក្រោយរឿងរ៉ាវដ៏រន្ធត់នេះ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់ក៏ដោយ ប៉ុន្តែគេដឹងថា សាធារណរដ្ឋ Dagestan ធ្លាប់មានប្រវត្តិនៃការវាយប្រហាររបស់ក្រុមអ្នកកាន់សាសនាឥស្លាម។
ហេតុការណ៍ទីពីរ គឺករណីអគ្គិភ័យយ៉ាងសាហាវ ឆាបឆេះអគារការិយាល័យដ៏ធំមួយក្នុងតំបន់ Fryazino ក្បែរទីក្រុង មូស្គូ ដែលបានផ្តាច់ជីវិតមនុស្សចំនួន៨នាក់ កាលពីថ្ងៃចន្ទទី២៤ខែមិថុនាឆ្នាំ២០២៤។

មន្ត្រីមកពីក្រសួងសង្គ្រោះបន្ទាន់និយាយថា កងពន្លត់អគ្គិភ័យជាង១៣០នាក់ និងឧទ្ធម្ភាគចក្រ២គ្រឿង ត្រូវបានបញ្ជូនទៅជួយពន្លត់ភ្លើងនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ គេនៅមិនទាន់ដឹងច្បាស់ទេថា មូលហេតុបង្កគ្រោះកាចនេះគឺបណ្តាលមកពីអ្វី ប៉ុន្តែសាក្សីម្នាក់បានប្រាប់សារព័ត៌មាន Tass ថា អគ្គិភ័យបានផ្ទុះឡើងនៅជាន់ទី៦ មុនពេលរីករាលដាលឆាបឆេះយ៉ាងសន្ធោសន្ធៅ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?