Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថាបនិក WikiLeaks នឹងមានសេរីភាពឡើងវិញ ក្រោយសារភាពទោសកំហុស 

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី២៥ខែមិថុនាឆ្នាំ២០២៤ នៅទីបំផុត ស្ថាបនិកគេហទំព័រ WikiLeaks លោក Julian Assange បានយល់ព្រមសារភាពកំហុសចំពោះការចោទប្រកាន់ពីបទល្មើស​ព្រហ្មទណ្ឌ ជាប់ពាក់ព័ន្ធការទម្លាយឯកសារសម្ងាត់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកជាទ្រង់ទ្រាយធំ ដែលការសារភាពទោសកំហុសនេះ នឹងធ្វើឲ្យលោកមានសេរីភាពឡើងវិញ។

លោក Julian Assange (រូបថត៖ Herald Sun)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទទួលស្គាល់នេះទៀតសោត ត្រូវបានគេដឹងច្បាស់ថា ជាផ្នែកនៃកិច្ចព្រមព្រៀងជាមួយក្រសួងយុត្តិធម៌ដែលនឹងអនុញ្ញាតឲ្យលោកចៀសផុតការជាប់ពន្ធនាគារនៅសហរដ្ឋអាមេរិក។

នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងថ្មី រដ្ឋអាជ្ញាក្រសួងយុត្តិធម៌អាមេរិក នឹងស្វែងរកការកាត់ទោសដាក់ពន្ធនាគាររយៈពេល៦២ខែ ពោលគឺស្មើនឹងរយៈពេលដែលលោក Assange ជាប់ពន្ធនាគារមានសុវត្ថិភាពខ្ពស់ក្នុងទីក្រុងឡុងដ៍ ដើម្បីប្រយុទ្ធតស៊ូនឹងការធ្វើបត្យាប័នទៅសហរដ្ឋអាមេរិករួចទៅហើយ។

(រូបថត៖ Herald Sun)

លើសពីនេះ កិច្ច​ព្រម​ព្រៀងថ្មី នឹង​អនុញ្ញាតឲ្យ​លោក Assange អាចវិលត្រលប់​ទៅប្រទេសកំណើតរបស់លោក នៅ​អូស្ត្រាលី​វិញបាន។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មិនមានការទម្លាយព័ត៌មានច្បាស់ដែរទេថាតើ មានលក្ខខណ្ឌអ្វីខ្លះទៀត ដែលត្រូវបានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។

ក្រៅពីករណីខាងលើនេះ លោក Assange ក៏ប្រឈមមុខនឹងការចោទប្រកាន់ដាច់ដោយឡែក ពីបទរំលោភសេពសន្ថវៈ និងផ្លូវភេទនៅប្រទេសស៊ុយអែត ផងដែរ។

(រូបថត៖ APA)

សូមបញ្ជាក់ជាថ្មី លោក Assange ត្រូវប្រឈមមុខនឹងការចោទប្រកាន់ចំនួន១៨ករណី ជុំវិញរឿងរ៉ាវឆ្នាំ២០១៩ ពាក់ព័ន្ធតួនាទីរបស់លោកក្នុងការទម្លាយព័ត៌មានសម្ងាត់របស់អាមេរិកជាពិសេសលើបញ្ហាសង្គ្រាមអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន ជាហេតុធ្វើឲ្យលោកប្រឈមការជាប់ពន្ធនាគារអតិបរមារហូតដល់១៧៥ឆ្នាំឯណោះ។

គេហទំព័រ​ Wikileaks ដែលលោក Assange បង្កើតឡើងក្នុងឆ្នាំ២០០៦ បានបោះពុម្ពផ្សាយឯកសារជាង១០លានសន្លឹក នៅក្នុងអ្វីដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ហៅថា ជាការទម្លាយឯកសារសម្ងាត់ទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ វិនាទី មុន

ស្ថាបនិក WikiLeaks នឹងមានសេរីភាពឡើងវិញ ក្រោយសារភាពទោសកំហុស 

សុខភាព២២ នាទី មុន

មនុស្ស ៦ ប្រភេទ បើអាចគួរចៀសឆ្ងាយមិនគួរញ៉ាំក្រូច ឬផឹកទឹកក្រូចឡើយ

កីឡា៣២ នាទី មុន

លទ្ធផល​២គូយប់មិញ ធ្វើឲ្យមានក្រុម៨​បាន​ឡើង​វគ្គ​១៦​​ក្រុម​ចុង​ក្រោយអឺរ៉ូ

សន្តិសុខសង្គម៣៥ នាទី មុន

សម្ដេចធិបតី អំពាវនាវឲ្យស្ថាប័នតុលាការ និងអយ្យការយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់លើករណីអតីតឧកញ៉ា ស្រី ស៊ីណា ឲ្យបានត្រឹមត្រូវដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ

ព័ត៌មានអន្ដរជាតិ៦០ នាទី មុន

រុស្ស៊ី ចង្អុលចំមុខអាមេរិក ថែមគំរាមសងសឹកឥតប្រណី ក្រោយការវាយប្រហារនៅ គ្រីមៀ

Sokha Hotels

ព័ត៌មានពេញនិយម